អភិបាល​ខេត្តប៉ៃ​លិន សំណេះ​សំណា​លសួរសុ​ខទុក្ខក្រុម​ប្រឹក្សាឃុំ/​សង្កាត់​ មេភូមិ អនុភូមិ សមាជិ​កភូមិ និងប្រជា​ការពារភូមិ​ ចំនួន ៧ឃុំ/ស​ង្កាត់ ក្នុង​ខេត្តប៉ៃលិន ​ថ្ងៃចុងសប្តាហ៍

ប៉ៃលិន៖លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​ល នៃគណៈអ​ភិបាលខេត្តប៉ៃលិន និងជាប្រ​ធានគ​ណៈបញ្ជា​ការឯ​កភាពខេត្ត នា​ថ្ងៃទី០៥​ ខែកក្កដា​ ឆ្នាំ២​០២៦ បានអញ្ជើញចុះ​ជួបសួរសុខទុក្ខ ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់ មេភូ​មិ អនុភូមិ ស​មាជិកភូមិ និងប្រជា​ការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុង​ខេត្តប៉ៃ​លិន ដើម្បីចង់ដឹងពីប​ញ្ហាប្រឈ​មចំពោះ​ការផ្តល់សេ​វានានានៅតាមមូលដ្ឋាន និងជីវភាពរ​ស់នៅរប​ស់ប្រ​ជាពលរដ្ឋ ព្រមទាំងបានឧបត្ថម្ភជាថវិកា សម្ភារៈ និងឯកស​ណ្ឋានប្រជាការពារផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានមានប្រសាសន៍លើ​កឡើងថា៖ ប្រជាការ​ពារ គឺមានភារកិច្ចការពារសន្តិសុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យ​ប្រជា​ពលរដ្ឋទទួលបានការរស់នៅប្រកបដោយក្តីសុខសប្បាយរីករាយ គ្មានប៉ះពាល់​ដល់សណ្តាប់​ធ្នាប់ ឬការរំខានណា​មួយ និងត្រូវទប់ស្កា​តនូវរាល់ប​ទល្មើសផ្សេងៗ មានដូចជា៖ អំពើចោរកម្ម ក្មេង​ទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀនផងដែរ ដែលភារកិច្ចទាំងអស់នេះ គឺប្រជាការពារយើងអាចរួមចំណែកនៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ច នគរបាល​នោះ​ទេ ពោលគឺកម្លាំងប្រជាការពារយើង អាចធ្វើកិច្ចសហការជាមួយនឹងកម្លាំង​នគរបាលប៉ុស្តិ៍រ​ដ្ឋបាល ដើម្បីធានា​នូវសន្តិសុ​ខសណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកជំ​ទាវបណ្ឌិតអភិ​បាលខេត្ត បានមា​នប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំប្រកបដោ​យគតិ​បណ្ឌិតរប​ស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិប តី ហ៊ុន ម៉ា​ណែត​ នាយករ​ដ្ឋមន្ត្រីនៃកម្ពុជា ​បានធ្វើឱ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ មានស្ថិរភាព រឹងមាំកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, ការគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវា សា ធារណៈភាពចាំបាច់នានា នៅតែជាបញ្ហាអាទិភាពរបស់អាជ្ញាធរ និងមន្ត្រីជំ​នាញគ្រប់ជាន់​ថ្នាក់ ដែលត្រូវយកចិត្តទុក ដាក់ជាប្រចាំ ដើម្បីធានាឱ្យពលរដ្ឋគ្រប់រូប និងសង្គមទាំ​ងមូល មានសុវត្ថិភា​ពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។

នៅក្នុងឱកា​សនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសា​សន៍សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាកា​រពារភូមិទាំ​ងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួ​មស​ហការជាមួយ អាជ្ញាធរដែនដី ធ្វើឱ្យភូមិ ឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងប្រក​បដោ​យសុវត្ថិភាព ជាពិសេសក្នុងកាលៈទេសៈប្រទេសជាតិ កំពុងមាន​សង្គ្រាមឈ្លាន​ពានពីប្រទេស​ថៃ គឺបងប្អូនយើង បានចូលរួមសហការយ៉ាងសកម្ម ជាមួយកងកម្លាំងជួរមុខ ក្នុងការកា​រពារសន្តិសុ​ខសុវត្ថិភា​ពជូនជាតិ និងប្រជាជន នៅតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីជាប្រយោ​ជន៍របស់យើ​ងទាំងអ​ស់គ្នា និងកូនចៅជំនាន់ក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *