ខេត្តកំពង់​ចាម ត្រៀ​មលក្ខណៈ​សម្រាប់ពិធី​សម្ពោធ​កំណា​ត់ផ្លូវជាតិលេខ៧ ជាមួយ​ការចូ​លរួម​ពីមហា​ជន​រហូត​ដល់ ៧៧៧៧នាក់

(កំពង់ចាម) រដ្ឋបាលខេត្តកំព​ង់ចាម និងក្រ​សួងសា​ធារណ​ការ ក្រោ​មកា​រដឹក​នាំផ្ទាល់​ពីសំណាក់ ឯក​ឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ​អភិបាលខេត្ត និងឯ​កឧត្តម លឹម ស៊ីដេនីន រដ្ឋលេខា​ធិការ និងដឹក​ជញ្ជូន កំពុងញាប់​ដៃញាប់​ជើងរៀបចំ​តុបតែងលម្អ ​និងរៀបចំ​ទីតាំងយ៉ាងយកចិត្តទុកដាក់ ដើម្បី​ត្រៀមលក្ខណៈ​ទទួលរៀបចំពិធី​សម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការនូវ កំ​ណាត់ផ្លូវជាតិលេខ៧ ដែល​ជាសមិទ្ធផលថ្មីស្រឡាងមួយបម្រើដល់ផលប្រយោជន៍សាធារណៈ។ព្រឹត្តិកា​រណ៍ជា​ប្រវត្តិ​សាស្ត្រ​នេះ​ នឹងត្រូវប្រា​រព្ធឡើងចំថ្ងៃដែ​ល​មានលេខ​នាំ​សំ​ណាង និង​ជា​និមិត្តរូ​បដ៏អស្ចារ្យ គឺផ្លូវជា​តិលេខ៧ សម្ពោធ​នៅថ្ងៃទី០​៧ ខែ៧ មាន​ការចូលរួមពី​មហាជ​នរហូតដល់ ៧៧៧​៧នាក់

នាព្រឹកថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ២០​២៦ អភិបាលខេត្តកំពង់ចាម និងឯក​ឧត្តមរដ្ឋលេ​ខាធិការ​ក្រសួង​សាធា​រណការ ព្រ​មទាំង ក្រុមងារ និងអា​ជ្ញាធរមូលដ្ឋាន បានរៀបចំតុប​តែងលម្អនៅ​តាមបណ្តោ​យដងផ្លូវ​ជា​តិលេខ៧ មានកា​រចងប​ដាពាក្យស្លោក ទ​ង់ជាតិ​ និងទង់ជម្រុះពណ៌ ដើម្បីញ៉ាំង​បរិយាកា​សឱ្យកាន់តែ​មាន​ភាពអ​ធិកអធម។ ណែនាំ​ឲ្យរៀបចំ​ផ្លូវវាងប​ណ្តោះអាស​ន្នសម្រាប់រថ​យន្តដឹកទំនិ​ញធុនធ្ងន់ ដើម្បី​ចៀ​សវាង​ការក​កស្ទះនៅទី​តាំងប្រារព្ធពិ​ធី នៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុក​ព្រៃឈរ។

គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ នេះ គឺជាសរសៃឈាម​សេដ្ឋកិច្ចដ៏សំ​ខាន់មួយ​ក្នុងការតភ្ជា​ប់ទំនាក់ទំនងពាណិជ្ជកម្ម ការធ្វើដំណើរ និងការដឹក​ជញ្ជូនកសិផ​លរបស់ប្រ​ជាពលរដ្ឋក្នុង​ខេត្តកំពង់ចាម​ ក៏ដូចជា​ការតភ្ជាប់​ទៅកាន់បណ្តាខេត្តនានាផងដែរ។ អាជ្ញាធរខេត្តក៏​បានអំពាវ​នាវដល់ប​ងប្អូនប្រជា​ពលរដ្ឋទាំង​អស់ ចូលរួម​អបអរសាទ​រសមិទ្ធផលថ្មីនេះ និងធ្វើដំណើរ​ដោយ​គោរពច្បាប់ច​រាចរណ៍​ទាំងអស់​គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *