ឯកឧត្តម សាន គីមហុង​ អញ្ជើញជាអធិ​បតីភាព​ក្នុងវេ​ទិកាការ​ងារ​សន្តិសុ​ខសង្គម និងបណ្តុះ​បណ្តាល​វិជ្ជាជី​វៈ នាំ​យកឱ​កាស​ការងារ​ជូនដលបងប្អូនអ​តីតព​លករដែ​លវិលត្រឡប់​មកកម្ពុជាវិញ ក្នុងស្រុ​កថ្មពួក​ ខេត្តបន្ទាយ​មានជ័យ

(បន្ទាយមានជ័យ) ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិ​សុខ​ស​ង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រ​ធានបទ «ខ្មែរជួយរកការ​ងារនិងផ្ដល់ការងារឱ្យខ្មែរ» ដើ​ម្បី​នាំ​យកឱកាសការងារ​ជូនដលបងប្អូន​អតីតពលករ​ដែលវិលត្រឡប់​មកកម្ពុជាវិញ ក្នុងស្រុកថ្មពួក ខេត្តបន្ទា​យមានជ័យ ។វេទិកានេះប្រព្រឹត្ត​ទៅនៅបរិវេណសាលាស្រុកថ្មពួក ក្នុងខេត្តបន្ទា​យមាន​ជ័យ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអ​ធិបតីភា​ពឯ​កឧត្តម សាន គី​មហុង អ​នុរដ្ឋ​លេខា​ធិការក្រ​សួងការ​ងារ និងបណ្ដុះប​ណ្ដាល​វិជ្ជាជីវៈ ដែល​មានការអញ្ជើញចូលរួមពីលោក យឹម សំណាង អភិបា​ល​រងខេត្ត តំ​ណាងឯកឧត្តម ​អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល​ខេត្តបន្ទាយមា​នជ័យ និង​លោក លោកស្រីប្រធាន.អ​នុប្រធានមន្ទីរ អភិបាល.អភិបាលរងស្រុក ប្រជាពលរដ្ឋ​ចូលរួមយ៉ាង​កុះករផងដែរ

វេទិកានេះមានគោលបំណង៖ ផ្ដល់ព័ត៌មានអំពីឱកាសការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែ​ងស្នា​ក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងទទួ​លបានប្រាក់ចំណូលខ្ពស់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជ​នកំពុងរ​កការងារធ្វើ។

ក្នុងវេទិកា​នេះឯកឧត្តម សាន គីមហុង អនុរដ្ឋ​លេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជី​វៈបានមានប្រ​សាសន៍ថា៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រ​មូលផ្តុំព័ត៌​មានការ​ងារដ៏សម្បូណ៌បែបសម្រាប់បងប្អូន និងកំពុងតែ​រៀបចំព្រឹត្តិកា​រណ៍ដ៏មានសា​រៈសំខាន់នេះ​ជារៀង​រាល់ចុង​សប្តា​ហ៍ដល់មូលដ្ឋាន ជាពិសេសនៅតាមខេត្តជាប់ព្រំដែនកម្ពុជាថៃ ដើម្បីធ្វើ​ការផ្សព្វផ្សា​យ។ ជាក់ស្តែងនៅថ្ងៃនេះ​វេទិកា​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយក​ឱកា​សកា​​រងារ ៩២ ៨៦២កន្លែង សម្រាប់ខេត្តបន្ទាយមានជ័យ ដែលបងប្អូនអាចចុះឈ្មោះ និងសម្ភា​សទទួល​បានការងារភ្លាមៗ ជាពិសេសអតីតពលករត្រឡប់ពីប្រទេសថៃ និងយុវជនរកការងារ។

ឯកឧត្តម ​បានគូសប​ញ្ជាក់ថា៖ ការនាំ​យកការងារមកដល់មូលដ្ឋាននាពេលនេះ គឺជួយកាត់​បន្ថយ​ទាំងពេ​លវេលា និងថវិកាសម្រាប់បងប្អូន ដែលខុសប្លែកពីពេលមុន ដែល​បងប្អូន​ត្រូវធ្វើដំណើ​រទៅរកការងារធ្វើដោយខ្លួនឯង

ទន្ទឹមនឹង​នេះឯកឧត្តម សាន គីមហុង ក៏បានធ្វើ​ការប្រៀបធៀប​យ៉ាងច្បាស់លា​ស់ពីអត្ថប្រយោជន៍​នៃការងារនៅក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយបានសង្កត់ធ្ងន់ថា ការងារក្នុង​ស្រុកមិនត្រឹ​មតែទទួលបា​នប្រាក់ឈ្នួល​សមរម្យជាមួយនឹងលក្ខខណ្ឌការងារល្អ អាចរស់នៅជួបជុំគ្រួសារ មើល​ថែ​ទាំ​កូន ឪពុកម្ដាយ និងជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំ​ងទទួលបាននូវអត្ថប្រយោ​ជន៍ពីបេឡាជាតិសន្តិសុខសង្គម (...)ផងដែរ។

ជាមួយគ្នានេះឯ​កឧត្តមឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បាន​លើកទឹកចិត្តឱ្យបងប្អូន ជាពិសេសយុ​វជនដែលត្រ​ឡប់ពីប្រទេស​ថៃឱ្យចាប់យកកា​របណ្ដុះ​បណ្ដាល​ជំនាញបច្ចេកទេស (TVET 1.5M) ដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយ​កចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវជីវភាពសមរម្យសម្រាប់ពលរដ្ឋគ្រប់កាលៈទេសៈ ក៏ដូចជាសម្រេចគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”៕

Leave a Reply

Your email address will not be published. Required fields are marked *