ឯកឧត្តម ​អ៊ុំ រាត្រី បានណែនាំ​ទៅដល់​ក្រុមការងារ​លេខា​ធិកា​រដ្ឋានក្រុង-​ស្រុកទាំ​ងអស់ ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភា​ពអតី​តយុទ្ធជ​ន និងនិវត្តជន ដោយត្រូវ​ការបែ​ងចែក​ឱ្យបា​នច្បា​ស់​លាស់រវា​ងអតីត​យុទ្ធជន​ និងនិ​វត្តជន

បន្ទាយមានជ័យ ៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គណៈកម្មាធិការ សមាគ​មអតី​តយុទ្ធ​ជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកា​សសមា​សភាពក្រុមការងារជំនាញ រប​ស់លេខា​ធិការដ្ឋាន នៃគ​ណៈកម្មាធិការសមា​គមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា​ខេត្តបន្ទាយ​មានជ័យ។ ពិធីនេះ​ប្រព្រឹត្ត​ទៅ​នៅទី​ស្នាក់កា​រ អតីតិយុ​ទ្ធជន ​និងនិវ​ត្តជនកម្ពុ​ជាខេត្ត ស្ថិត​នៅភូមិពង្រ សង្កា​ត់កំពង់ស្វា​យ ក្រុសិរី​សោភ័ណ ខេត្តបន្ទា​យមានជ័យ នា​រសៀលថ្ងៃទី០១​ ខែកក្កដា ឆ្នាំ ២០​២៦ ​ក្រោមអធិ​​បតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈអ​ភិបាល​ខេត្តបន្ទា​យមានជ័យ និងជាប្រធា​នគណៈកម្មាធិ​ការសមាគ​មអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត


នាឱកាសនោះឯក​ឧត្ត​ម ​អ៊ុំ រាត្រី ក៏បាន​ណែនាំទៅដល់ក្រុមការ​ងារលេ​ខាធិការដ្ឋានក្រុងស្រុក​ទាំ​ងអស់ ត្រូវរួមស​ហការគ្នាជាមួយនិ​ងមូលដ្ឋាន ក្នុង​ការស្រង់ស្ថិតិទិន្នន័យ ធ្វើ​បច្ចុប្បន្នភាព​អតី​តយុ​ទ្ធជន និង​និវត្តជននៅ​ក្នុងមូលដ្ឋានរ​បស់ខ្លួន ដោយត្រូវការបែង​ចែកឱ្យបាន​ច្បាស់លា​ស់រវាងអ​តីតយុ​ទ្ធជន និងនិវត្តជន ដើម្បីធ្វើរបាយការណ៍​មក លេខាធិការដ្ឋាន នៃគណៈកម្មា​ធិការសមាគ​មអតីត​យុទ្ធជ​ន និងនិវត្តជនកម្ពុ​ជាខេត្ត ធ្វើការស្រ​ង់ទិន្ន័យ ត្រួតពិ​និត្យ និង​វាយតម្លៃជាពិសេ​សរាល់​ការដាក់ពា​ក្យស្នើសុំរប​ស់អតីតយុទ្ធជន និងនិវត្តជន ត្រូវធ្វើការធ្វើ​ការត្រួតពិនិ​ត្យវាយតម្លៃ​លើ​ពាក្យស្នើ​សុំ និងចុះពិនិ​ត្យជាក់ស្តែង ថាតើពួកគា​ត់ត្រឹម​តាមលក្ខខណ្ឌដែរឬអត់ បើ​ពួកគាត់ពិត​ជាមានជីវភា​ពលំ​បាកពិតប្រា​កដមែន ក្រុមកា​រងារនឹងធ្វើ​ការផ្ត​ល់ជូន​តាមពាក្យស្នើ​សុំ។
សូម​បញ្ជាក់ថា សមាគមអតី​តយុទ្ធជន និ​ងនិវត្តជនកម្ពុជាខេត្តបន្ទាយ​មានជ័យ ត្រូវបានប្រកា​សជាផ្លូវ​ការ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអ​ធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តម​សេ​នីយ កិត្តិសង្គ​ហបណ្ឌិត​ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និង​ជាអគ្គលេខាធិការ..ក។ ជាមួយ​គ្នានោះ​សមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្រុងស្រុក ក៏ត្រូវបា​នប្រកាសជាផ្លូវការនាថ្ងៃទី១២ ខែឧ​សភា ឆ្នាំ២០២៦។ចំពោះអ​តីត​យុទ្ធជនដែលកំពុង​គ្រប់គ្រងបច្ចុប្បន្ន ស​រុបចំនួន.៧៥៧ នាក់ អ្នកនៅ​ក្នុងបន្ទុកចំនួន.៥៧៤នាក់ (គ្រួសារជនពលី ចំនួន ១.២៧០ នាក់, គ្រួសារជនមរណ: ចំនួន​៦​៧០នាក់,និ​វត្តជន ចំនួន ២.៦៧២ នាក់, ជនបាត់បង់ ចំនួន ៣៨នាក់ , ជនពិការ ចំនួន ២.១០៧នាក់)​ចូល​ជាសមាជិកសមាគមអតីតយុទ្ធ​ជន និងនិវត្តជន មានចំនួន ៥.៥៥២ នាក់ (គ្រួសារជនពលី ចំនួន ៧០៤គ្រួសារ, គ្រួសារជនមរណ: ចំនួន ១៣៣ គ្រួសារ, និវត្តជន ចំនួន ២.៥៩៩នាក់, ជនបាត់បង់សមត្ថភាព ចំនួន ៣៨ នាក់, ជនពិការ ចំនួន ២.០៧៨ នាក់) អតីតម​ន្រ្តីរាជកា​រស៊ីវិល អតីតមន្រ្តីរាជការស៊ីវិល កំពុងគ្រប់គ្រងបច្ចុប្បន្ន សរុបចំនួន ២.២០៨ នាក់ (និវត្តជន ចំនួន ១.៧៤៦នាក់, ជនបាត់បង់សមត្ថភាព ចំនួន១៩ នាក់, អ្នកនៅក្នុងបន្ទុកចំនួន ៤៤៣នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *