ពិធីប្រគល់ ទទួលសម្ភារៈ គ្រឿងឧ​បភោគ បរិភោគ ពី​ក្រុមហ៊ុ​ន ខេ ស៊ី​មេន (K cement) និងសប្បុរស​ជន សម្រាប់ចែក​ជូនបងប្អូន​ប្រជា​ពលរដ្ឋភៀស​សឹក ស្នាក់​នៅភូមិរ​ង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក

បន្ទាយមានជ័​យ៖ លោក ឃ្លោក នួយ ​អភិបាលរងខេ​ត្ត តំណា​ងឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាល​ខេត្តបន្ទាយ​មានជ័យ បាន​អញ្ជើញប្រគ​ល់ទទួល​សម្ភារៈ គ្រឿង​ឧបភោគ បរិភោគ​ពីក្រុម​ហ៊ុន ខេ ស៊ីមេន (K cement) និងសប្បុរសជន សម្រាប់​ចែកជូនបង​ប្អូនប្រជា​ពលរដ្ឋភៀ​សសឹកទាំង​៧ភូមិ ដែលកំពុងស្នា​ក់បណ្ដោះ​អាសន្ន (ផ្ទះអតីត​យុទ្ធជន) ស្ថិតនៅភូមិ​រង់ចាំ ឃុំស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយ​មានជ័យ នាព្រឹក​ថ្ងៃទី២៩ ខែមិ​ថុនា ឆ្នាំ២០២៦។

ក្នុង​នាមរដ្ឋបាល​ខេត្ត លោក ឃ្លោក នួយ អ​ភិបាលរង ខេត្ត តំណាងឲ្យឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត ព្រមទាំ​ងក្រុមការងា​រ សូមថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន ខេស៊ីមេន សហការជាមួយដៃគូរអាជីវកម្ម មានតំណាងចែកចាយ ស៊ីម៉ងត៌ប្រចាំខេត្តស្វាយរៀង និង​ដេប៉ូល​ក់គ្រឿងសំណ​ង់ខេត្តស្វាយរៀង ​ដែលបាន​នាំយកអំណោ​យមនុស្សធម៌​នាថ្ងៃ​នេះ ព្រមទាំង​ក្រុមការ​ងារ ជួបតែសេចក្ដីសុ​ខ សុភមង្គល នឹងបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

គួរបញ្ជាក់ផង​ដែរថា អំណោយ​ដែលបានយកមក​ប្រគល់ជូននាថ្ងៃនេះ​រួម​មាន៖ អង្ករ ១១តោន មី ១០០កេស ទឹកត្រី ១០០យួរ ទឹកស៊ីអ៉ីវ ១០០យួរ ត្រីខ ៥០កេស តង់ ៥០តង់ និងមានសំ​ភារៈជា​ច្រើនផ្សេងទៀតផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *