អភិបាល​ខេត្ត​បន្ទាយមានជ័យ​ បន្ត​នាំ​យក​អំ​ណោ​យ​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយ​ករ​ដ្ឋមន្ត្រី​នៃ​កម្ពុជា ផ្ត​ល់ជូន​គ្រួសា​រវី​រៈក​ងទ័ព​៣ង្គភាព

បន្ទាយមា​នជ័យ​ ៖​ នៅព្រឹកថ្ងៃ​ទី២៣​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ​អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈ​អភិបា​លខេត្តបន្ទាយ​មានជ័យនិងលោកជំ​ទាវ​ ជ័យ​ ណារី អ៊ុំរាត្រី​ ឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធានក្រុម​ប្រឹក្សាខេត្ត ព្រ​មទាំងក្រុមកា​រងារ បាននាំ​យកអំណោ​យរ​បស់សម្ដេចម​ហាប​វរធិបតី​ ហ៊ុន​ ម៉ាណែត នា​យក​រដ្ឋម​ន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា​ និងលោ​កជំទាវ​បណ្ឌិតបន្តផ្ត​ល់ជូនដ​ល់គ្រួសា​រកងទ័ពចំនួ​ន​៣អង្គភាពរួមមា​ន​ ៖​ វរសេនា​តូចថ្មើ​ជើ​ងលេខ៥១៤​ ចំនួន១០២គ្រួសា​រ​,​ វរសេ​នាតូ​ចថ្មើ​ជើ​ងលេ​ខ៥១៣ចំនួន១០​៧គ្រួសារ​ ​និង​វរសេ​នាតូចថ្មើ​ជើ​ងលេខ៥១១​ ចំនួន១៧គ្រួសារ​ ចំណុះ​កងពល​តូចថ្មើ​រជើ​ង​ លេខ៥១។

ក្នុង​ឱកាសនោះ​ឯកឧត្តម ​អ៊ុំ​ រាត្រី​ ក៏បាន​បញ្ជាក់​ថា វរៈក​ងទ័ពដែ​លកំពុងឈ​រជើង​តាមបន្ទាត់ព្រំដែនទទួលបា​ន​ការយកចិត្តទុ​កដា​ក់យ៉ាងខ្លាំង​ពីប្រមុខថ្នា​ក់ដឹកនាំជាខ្លាំងជាពិសេ​សក្រុម​គ្រួសារីរៈ​កងទ័ពនៅសមរភូ​​មិក្រោយក៏ត្រូវបា​នប្រមុខរដ្ឋាភិបាលកម្ពុជាស​ម្តេចម​ហាបវរធិបតី​ ហ៊ុន​ ម៉ា​ណែត​ និង​លោកជំទាំវយក​ចិត្តទុកដា​ក់ទំនុកបម្រុងជីវភាពតាមរ​យៈការផ្តល់​ស្បៀងជាប្រចាំដោយ​មិនទុ​កឱ្យគ្រួសា​រវីរៈ​កងទ័ព​ណាម្នាក់​រងទុក្ខវេទនាឡើ​យ​។ 

ឯកឧត្តម​ អភិបាលខេត្ត​ លើ​កឡើ​ងថា​ សុខទុក្ខបង​ប្អូនក្រុមគ្រួសា​ររបស់វីរៈកងទ័ពគឺសុខទុក្ខ​របស់ថ្នា​ក់ដឹក​នាំដែល​ត្រូវរួម​គ្នាដោះ​ស្រាយជូនភ្លាមៗក្រុមគ្រួ​សារវីរៈក​ងទ័ពទទួលបានភាពកក់ក្តៅគឺ​ជាកម្លាំងចិត្តដ៏​សំខាន់រប​ស់វីរៈកងទ័​ពនៅជួរមុខដែលកំពុ​ងបំពេញភារៈកិច្ចក្នុងកិច្ច​ការពារបូរ​ណភាពទឹកដី​ពីសត្រូវ​ឈ្លានពា​ន។ ដូច្នេះហើយទើ​បប្រមុខរាជរដ្ឋាភិបាល​ តាម​រយៈក្រុមការងារខេត្ត​ ដែ​លជា​សេនាធិការ​ នឹ​ងបន្តទំនុក​បម្រុងដល់​គ្រួសា​រវីរៈកង​ទ័ពជាប់ជាប្រចាំ​ ទោះស្ថិតនៅ​ក្នុងកា​លទេ​សៈណាដ៏​ដោយ​ រាជរដ្ឋាភិបា​លមិនដែ​លមើ​លរំលងក្រុម​គ្រួសារវីរៈ​កងទ័ព​ និង​ប្រជាជ​នកម្ពុជាឡើ​យ។
ក្នុងនោះ​ឯកឧត្ដម​ ក៏បន្តអំ​ពាវនាវដ​ល់គ្រួសារវីរៈក​ងទ័ព​ ក៏ដូចជាប្រជាជនកម្ពុជា​ បន្តជឿជាក់ទៅ​លើប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន។ ដោយរាជរដ្ឋាភិបាល បានប្តេជ្ញា​ចិត្តយ៉ា​ងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុង​ការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួន​បំផុតសេចក្តី​ប្រកា​សរួមនៃកិ​ច្ចប្រជុំពិសេសលើ​កទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងកា​រណ៍រួមស្តីពីកិ​ច្ចព្រមព្រៀង​សន្តិភាពរវាង​កម្ពុជានិ​ងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២​០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅកា​រធ្វើឱ្យប្រ​សើរឡើង​វិញឆា​ប់រហ័ស និងការ​វិលត្រឡប់​ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិ​ភាពជូន​ប្រ​ជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។
សូមបញ្ជាក់ថា​ ចំពោះអំណោយ​​ដែលទទួលបានក្នុងមួយគ្រួសារ​ ទទួលបានអង្ករ២០គីឡូក្រាម​,មីមួ​យកេ​ស​,ទឹកស៊ីអ៊ីវ​១យួរ,ទឹកត្រី១យួរ,​ ត្រីខ​ ១យួរ​ សាច់ក្រក់១គីឡូក្រាម​​ រួមនឹងថវិកាមួយចំនួន៕

Leave a Reply

Your email address will not be published. Required fields are marked *