រដ្ឋបាល ​ខេត្តបន្ទាយមានជ័យ​ រៀ​បចំពិធីសូត្រមន្ត លើករាសី បុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិ នៅ​ជម្រ​កប​ណ្តោះ​អាសន្នជនភៀស​សឹក (ផ្ទះអតី​តយុ​ទ្ធជន)

បន្ទាយមានជ័យ ៖ នាថ្ងៃអាទិត្យ ១០​រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹង​ថ្ងៃទី១២ ខែ​មេសា ឆ្នាំ២០២៦​ រដ្ឋបាល ខេត្តប​ន្ទាយមានជ័យ ដឹកនាំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវជ័យ ណារី ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ​ក្រុមប្រឹក្សា ខេត្ត បា​នរៀបចំ​ពិធី សូត្រមន្ត លើករាសី បុណ្យចូ​លឆ្នាំថ្មី ប្រពៃណីជាតិ នៅជម្រកបណ្តោះ​អាសន្នជនភៀស​សឹក (ផ្ទះអតីត​យុទ្ធជន) ស្ថិតនៅភូ​មិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹ​កនាំខេត្ត មា​នអ​ភិបាលរង ខេត្ត ​សមាជិ​ក ក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត ក៏មា​នការបងប្អូន​ជនភៀសសឹកបានចូលរួមយ៉ាងច្រើនកុះករផងដែរ។

នៅថ្ងៃបុណ្យចូលឆ្នាំ ថ្ងៃទី១៤១៥-​១៦ ខែមេសា​ ឆ្នាំ២០២​៦ រយៈពេ​លបីថ្ងៃ នោះដែរ នៅទី​តាំងជ​ម្រកប​ណ្តោះ​អាសន្នដែលប​ងប្អូនភៀស​សឹកនៅស្នាក់ រដ្ឋបាល​ ខេត្តបន្ទាយមានជ័យ ក៏មាន​ការរៀបចំ​សង្ក្រាន្តជំរំភៀសសឹក​ ដោយមាន​លេងល្បែង​ប្រជាប្រិយខ្មែរ មានចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ឡើងសសរខ្លាញ់ និងតន្ត្រីស្គដៃជាដើម ហើយនៅពេលរាត្រី ក៏មានប្រដាល់គុនខ្មែរ ល្ខោន​បាសាក់ ផងដែរ។

សូមបញ្ជាក់ថា មហាសង្គ្រាន្ត ឆ្នាំម​មីនេះ សង្ក្រាន្តនឹងចូលម​កនូវ​ថ្ងៃអង្គារ ១២រោច ខែចេត្រ វេលា​ម៉ោង១០​និង៤៨​នាទីនាទី​ព្រឹក ចូល​ចំវេ​នទេព​ធីតា​ដែល​ជា​បុត្រីទី​៣ កបិលម​ហាព្រហ្មព្រះនាម រាក្យសាទេ​វី អម្ពរពស្ត្រាព​ណ៌ខ្មៅ លម្អព្រះកាណ៌​ដោយសៀតផ្កាបទុម (ផ្កាឈូក) អាភរណ: កែវមោរ៉ា ភ​ក្សា​ហារ​លោ​ហិត(សោ​យឈាម) ព្រះ​ហស្ថស្តាំទ្រង់ត្រីសូ​ល៍ ឆ្វេងទ្រង់ធ្នូ ព្រះអង្គឈរលើខ្នង អស្សត​រ (សេះ) ជាពាហនៈ៕

Leave a Reply

Your email address will not be published. Required fields are marked *