បន្ទាយមានជ័យ៖លោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែនការងារធនធានមនុស្ស នឹងលោកឧត្ដមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងរង ផែនការងារ ភស្ដុភារ នឹងហិរញ្ញវត្ថុ តំណាងលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយជ័យ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីទទួលអំណោយគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងលោកជំទាវ ។
ថ្លែងក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី វង្ស វិត តំណាងលោកឧត្ដមសេនីយ៍ស្នងការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ជា សុមេធី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមជូនពរ ឯកឧត្តម ជួបពុទ្ធពរទាំងទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ៕

