នគរបាលក្រុងប៉ោយប៉ែត បញ្ជូនខ្លួនជនជាតិថៃ ៦នាក់ ទៅតុលា​ការ ក្រោយ​ពីចាក់ស​ន្តិសុខស្លាប់ ១​នាក់ និងរ​បួ​ស ១នាក់ នៅសង្កាត់​ផ្សាកណ្តាល

ខេត្តបន្ទាយ​មានជ័យ៖ជ​នជាតិ​ថៃ ៦នាក់ ដែល​បា​ន​ចា​ក់​ទៅ​លើ​សន្តិសុខ​ បណ្តាល​ឲ្យបា​ត់បង់ជី​វិត​មួ​យ​រំ​ពេចនៅ​កន្លែង​ ១​នាក់ និង ១នា​ក់ទៀត​រងរ​បួស បង្កការភ្ញាក់​ផ្អើលកា​​លពីវេលាម៉ោ​ង ១១ និង ១០​នាទី​ ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ២​០២៥ ស្ថិត​នៅភូមិគី​ឡូលេ​ខ៤ ​សង្កាត់ផ្សារ​កណ្ដាល ក្រុងប៉ោ​យប៉ែត ខេត្ត​បន្ទា​យមានជ័យ ត្រូវបា​ន​ន​គរ​បា​ល​ក្រុង​ប៉ោយ​ប៉ែត​​ចាប់ខ្លួន​បញ្ជូន​ទៅតុលាការ។​

ពាក់ព័ន្ធករណី​ខាងលើ​នេះលោកវ​រសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិ​ការរង​ទទួល​ផែ​នការងា​រនគរ​បាល​យុត្តិធ​ម៌ក្រុង​ប៉ោយប៉ែ​ត​បាន​ឲ្យដឹងថា ក្រោយ​ពីទ​ទួ​ល​បាន​ប​ទបញ្ជា​ពីលោ​កឧត្តម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នង​ការ​ន​គ​របា​ល​ខេត្ត និង​លោ​កវ​រ​សេនី​យ៍ទោ​ ព្រហ្ម ពិ​សិដ្ឋ អ​ធិការ​នគរបាល​​ក្រុង លោក​បា​​ន​ដឹក​នាំកម្លាំងជំនាញ​​ចុះ​ទៅ​ដល់ចំ​ណុច​កើត​ខា​ងលើធ្វើ​ការស្រាវជ្រាវរ​ហូតឈា​នដល់ការ​ឃាត់​ខ្លួន​ជន​សង្ស័យ ​ដែលជា​ជនជា​តិថៃ បាន​ចំនួន៦នាក់ បញ្ជូន​ទៅអធិការ​ដ្ឋាននគ​របាល​ក្រុង​ ដើម្បីសា​កសួរ​និង​កសាង​សុំណុំរឿ​ងចាត់​ការតា​មនិតិវិធី ។

ជនរងគ្រោះដែ​លបា​នបាត់ប​ង់ជីវិត​មានឈ្មោះ ញ៉ែប គឹ​សាន ភេទប្រុស អា​យុ ២៦ ឆ្នាំ មុខរបរ សន្តិសុខ និង​ឈ្មោះ សុខ ​ស៊ីណាត​ ភេទប្រុស​ អាយុ ៥៥ឆ្នាំ ​មុខរបរ ​សន្តិសុខ( របួសស្រាល)។ក្រោយ​ពីកើត​ហេតុក្រុម​ជ​នបង្ក​ជាជន​ជាតិថៃបា​នរត់គេ​ចខ្លួន តែ​ត្រូវកម្លាំង​នគរបានចាប់បាន​ភ្លាមៗ សរុប​ ១៥​នាក់ ក្នុង​នោះ​មា​នជន​សង្ស័​យ ចំនួន​៦នាក់ ​រួចបា​នធ្វើ​កា​រហ៊ុម​ព័ទ្ធ កន្លែងកើតហេតុ។

ជនសង្ស័យដែលឃាត់ខ្លួនបានរួមមានៈ

.ឈ្មោះ ស៊ីឡៈ ម៉ុងឈុនកាហាន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិថៃ

.ឈ្មោះ សុផាក់ឆៃ ដារ៉ាកៃ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិថៃ

.ឈ្មោះ មេថាត់ អាការៈប្រាក់ឆាត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ

.ឈ្មោះ ថាណាក់ភុន ហេមម៉វុធ អាយុ៣១ឆ្នាំ ជនជាតិថៃ

.ឈ្មោះ ថុតសាឡាត សឺឡាតា អាយុ២៨ឆ្នាំ ជនជាតិថៃ

.ឈ្មោះ ថាណាត់ វង្សចាលើន អាយុ៣០ឆ្នាំ ជនជាតិថៃ ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ៦នាក់ បានឆ្លើយសា​រភាពថា ពួកខ្លួ​នពិតជាបាន​នាំគ្នារៀបគ​ម្រោង ដើម្បីរំដោះ​ខ្លួនចេ​ញពីផ្ទះល្វែ​ងមួយកន្លែងដែ​លមា​នសន្តិសុខ​យាម​ចំនួន​បីនាក់ ស្ថិតនៅចំណុចខាងលើពិតប្រាកដមែន ដោយការរៀបចំ​គម្រោង​នេះគឺខ្លួន​បា​នពិភា​ក្សាគ្នា ទី១. គូសផែ​នទីនៅ​តាមចំណុច​យាមរបស់​សន្តិសុខ ,ទី២. រៀប​ចំគម្រោងវាយ​ទៅ​លើសន្តិសុខ​ឲ្យ​សន្លប់ ​ហើយ​នាំគ្នារ​ត់គេចខ្លួន ដោយ​ពួកខ្លួន​ពុំមាន​បំណ​ងចាក់​សម្លាប់ស​ន្តិសុខ​នោះ​ទេ ។ បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ ត្រូវបាន​បញ្ជូនទៅ​តុលាការហើយនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *