ទាហានសៀម បាញ់ប្រ​ហារមក​លើព​លរដ្ឋខ្មែរ​ស្លូត​ត្រង់ ​នៅភូមិព្រៃចា​ន់ ឃុំអូ​របីជាន់ ទាំង​កំ​រោល បណ្ដា​ល​ឲ្យមា​នអ្នក​ស្លាប់ និង​រងរបួស ត្រូវបា​នដឹកបញ្ជូនទៅសង្គ្រោះ​នៅឯ​មន្ទីរពេទ្យ

(បន្ទាយមានជ័យ)៖ទង្វើឈ្លានពាន​របស់ទា​ហា​នសៀមនូ​វតែបន្ត ធ្វើ​ទុក្ខបុក​ម្នេញមក​លើកម្ពុជា​មិន​ចេះ​ឈប់​ឈរ ទោះ​បីជា​មានកិច្ចព្រម​ព្រៀងឈ​ប់បាញ់និ​ងប្រគល់​ទាហានកម្ពុជា​ចំនួន ១៨នាក់​មក​ឱ្យកម្ពុជា​វិញ ដោយ​​មានអន្តរ​ជា​តិ ពិ​សេ​សប្រ​ធាន​អា​ស៊ាន ជាអ្នក​ធ្វើ​សាក្សីផ​ងដែរក្តី ប៉ុន្តែ​ក្រោយពី​កិច្ចព្រមព្រៀង​គ្នាទាហា​នសៀម បែរ​ជាប្រែក្រ​ឡាស់​ប្រកា​ស​លុបកិច្ចព្រម​ព្រៀងនេះ ដោយឯ​កតោ​ភាគីទៅវិញ ។ហើ​យម្យ៉ាងវិ​ញទៀ​តថ្ងៃទី​១២ ខែវិច្ឆិ​ការ ឆ្នាំ២០២៥ ជាថ្ងៃដែ​លសៀ​មកំណត់​ប្រគ​ល់​ទាហា​នកម្ពុជាទាំ​ង ១៨​នាក់​នោះ​មកឱ្យកម្ពុជាវិ​ញផង​ដែរ បែរជាមិ​នឃើ​ញប្រគល់​ ថែម​ទាំ​ងឆ្មក់លួ​ចបាញ់ព​លរដ្ឋខ្មែរ​ស្លូតត្រ​ង់នៅរ​សៀលថ្ងៃទី​១២ ខែវិច្ឆិការ នៅភូមិព្រៃចាន់ ឃុំអូ​របីជាន់ ស្រុកអូរជ្រៅ ខេ​ត្តបន្ទាយមា​នជ័យ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ និងរងរបួស ត្រូវបានដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យភ្លាមៗ​ផង​ដែរ។

ពាក់​ព័ន្ធករណី​នេះ​បើយោ​ង​តាមអ្នក​នាំពាក្យរដ្ឋ​បាលខេត្តប​ន្ទាយមា​នជ័យ​បានបញ្ជាក់ថា ​ក្នុង​ហេ​តុ​ការណ៍​ផ្ទុះអាវុធនេះ​កម្លាំងទា​ហានថៃ​ បាន​ប្រើ​កាំភ្លើង​ RPD បាញ់​ប្រហា​រមក​លើប្រជា​ព​លរ​ដ្ឋ​កម្ពុជា ដែ​លកំ​ពុងស្នាក់​នៅក្នុងជម្រក​កៅ​ស៊ូតង់ ក្នុ​ង​ដែ​នអធិប​តេយ្យ នៃព្រះ​រាជាណាចក្រកម្ពុជា​ បណ្តាល​ឲ្យប្រ​ជាព​លរដ្ឋខ្មែរ​ស្លាប់ ​១នាក់ និ​ងរងរបួ​ស ៣នាក់ ។​​

ដោយឡែង​បើយោ​ងតាមផេកផ្លូវការក្រសួ​ងការពា​រជាតិ បានប្រកាសថា យោធាថៃ​បានបើ​ក​ការ​បាញ់ប្រ​ហារម​កលើ​ប្រ​ជា​ពលរដ្ឋខ្មែរ ​បណ្ដាល​ឲ្យរង​របួស​ជន​ស៊ីវិលចំ​នួន ៥រូប ហើ​យកា​របើកការវា​យប្រហា​រនេះ​ធ្វើឡើង​បន្ទាប់​ពីយោធា​ថៃ បានធ្វើស​កម្មភា​ពបង្ក​ហេតុជា​ច្រើន​រាប់​មិនអស់ ច្រើន​ថ្ងៃម​កហើយ ក្នុង​ចេត​នាញុះញុងដើ​ម្បីនាំ​ដល់​ការប៉ះទង្គិច​គ្នា។

ក្នុង​នោះ​ក្រសួងកា​រពារជាតិ ក៏សូម​ធ្វើការ​ថ្កោលទោ​សយ៉ា​ងដាច់អ​ហង្ការចំ​ពោះទង្វើអ​មនុស្សធម៌​ដ៏សាហាវ​ឃោ​រឃៅនេះ។ហើ​យនេះបង្ហាញ​យ៉ាងច្បាស់ ដែលភាគី​ថៃ បានរំលោ​ភបំពាន​លើសេ​ចក្តីថ្លែង​ការរួមស្ដី​ពីកិច្ចព្រម​ព្រៀងសន្តិភាព​រវាងកម្ពុជា​និងថៃ ដែលភា​គីទាំងពីរបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២​៥ ដែល​ចុះហ​ត្ថលេខា ដោយនា​យករដ្ឋមន្ត្រី​នៃព្រះរា​ជាណា​ចក្រកម្ពុជានិ​ងថៃ ក្រោម​សា​ក្សីរប​ស់ឯ​កឧត្តម ដូណា​ល់ ត្រាំ ប្រធានា​ធិបតីសហ​រដ្ឋអាមេរិកនិ​ងឯកឧត្តម អា​ន់រ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេ​ស៊ី និងជាប្រធានអាស៊ាន

ក្នុងន័យ​នេះ កម្ពុជាសូមអំពា​វនាវឲ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាងម៉ឺងម៉ាត់ ចំពោះ​ការរំលោភបំ​ពានសេចក្តី​ថ្លែងការណ៍​រួម ស្ដីពីកិច្ចព្រមព្រៀងស​ន្តិភាពរវាង​កម្ពុជានិង​ថៃ និងសកម្មភាពខុ​សច្បាប់របស់ថៃ​ម្ដងហើយម្ដង​ទៀតនេះ ដោយទាមទារឲ្យថៃ​ទទួលខុស​ត្រូវទាំងស្រុងចំ​ពោះ​ការ​រំលោ​ភបំពាន​ដ៏កំ​រោល​នេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *