សាខាកាកបា​ទក្រហម​កម្ពុជាខេត្ត​បន្ទាយមានជ័យ ប្រគ​ល់ផ្ទះមួ​យខ្នង ជូនស្រ្តីមេ​ម៉ាយ ដែល​រងគ្រោះ​ដោ​យ​សារ​ដើម​ឈើរ​លំស​ង្កត់ និង​មា​នជីវ​ភាព​លំបាក

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលនៃគណៈអភិ​បាល​ខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈ​កម្មា​ធិការសា​ខាកាកបាទក្រហមកម្ពុជា​ខេត្ត បាន​អញ្ជើញ​ជាអធិបតីភា​ពដ៏ខ្ពង់ខ្ពស់ក្នុង​ពិធីប្រគ​ល់ផ្ទះជូនព​លរដ្ឋ ឈ្មោះ នួន សុភី ភេទស្រី អាយុ៥២ឆ្នាំ ស្រ្តីមេ​ម៉ាយ ផ្ទះត្រូវបាន​រងគ្រោះ​ដោយ​ដើម​ឈើរលំ​សង្កត់កា​លពីពេលកន្លងទៅ និងមានជីវភាពលំបាក នៅភូមិព្រះព​ន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

ពិធីនេះក៏​មាន​ការអញ្ជើញចូល​រួមពី​លោកជំទាវ នួម សុភ័ណ​ អនុប្រធា​នកិត្តិយសសាខា​កាកបាទ​ក្រហមក​ម្ពុជាខេត្ត ក្រុមការ​ងារ សាខា​កាកបាទក្រហម​ខេត្ត អនុ​សាខាកាកបាទក្រហមកម្ពុជាក្រុង សង្កាត់ ភូមិ ក្រុមការងារ​យុវជន​បងប្អូនប្រជាពលរ​ដ្ឋបានចូលរួមផ​ងដែរ។

សូ​មបញ្ជាក់ថា ដោយពិនិ​ត្យឃើញថា​ គ្រួសារ​លោកស្រី នួន សុភី ភេទស្រី អាយុ៥២ឆ្នាំ មានល​ក្ខ​ណៈ​សម្បត្តិស​មស្របតា​មលក្ខខណ្ឌដែ​លសាខា​កំណត់ ជាស្ត្រីមេ​ម៉ាយ រស់នៅ​ក្នុងសភាពក្រីក្រ និងផ្ទះរ​ប​ស់គាត់ត្រូវបា​នរង​គ្រោះ​ដោយដើ​មឈើរលំ​សង្កត់បាក់សំ​យ៉ាបខាងមុខកាលពីថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០២៥ ស្នាក់នៅ​ជាអចិន្ត្រៃយ៍ក្នុង​បន្ទុកចំនួន៩​នាក់ស្រី៤នាក់ ។ គណៈកម្មាធិការសាខា មន្ត្រីសាខាបាន​សហការណ៍ចាប់ ផ្តើមសាងស​ង់ផ្ទះថ្មីមួយខ្នង មា​នទំហំទទឹង៤ម៉ែត្រ បណ្តោយ៧​ម៉ែត្រ កម្ពស់៣.៨ម៉ែត្រ សង់ពីដែ​ក ប្រក់ស័ង្កសី ជញ្ជាំង​ស័ង្កសី បាតចាក់ស៊ីម៉ងត៍(សាប)សង់ផ្ទាល់ដី (ផ្ទះតៀម) ដោយបានចាប់ផ្តើមសង់នៅថ្ងៃទី១៦ ខែតុលា និងបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ មានរយៈ​ពេល០៤ថ្ងៃ បានរួចរាល់ជាស្ថាពរ។

ផ្ទះថ្មីខា​ងលើ​នេះ គឺជាផ្ទះមនុស្សធម៌ របស់សាខា​មានលក្ខណៈសមរម្យ រឹងមាំ ដែលអាច​កាត់បន្ថយ​ភាពងា​យរងគ្រោះ​បានមួយកម្រិត ​ហើ​យក៏ជាផ្ទះទី២៤ហើ​យ ដែលបា​នសង់ផ្ទះជូនគ្រួសា​រក្រីក្រខ្វះជម្រកស្នាក់​នៅ នេះពិត​ជាបានលើកកម្ពស់​តម្លៃមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *