អាជ្ញាធរក្រុង​ប៉ោយប៉ែត ​និងប​រិស្ថាន ​សហ​ការជាមួ​យក្រុម​ហ៊ុន ​ស៊ិនទ្រី បើក​យុទ្ធនាកា​រទ្រ​ង់​ទ្រាយធំ ប្រមូ​លសំរាម​នៅ​កំណាត់​ផ្លូវជាតិ​លេខ៥ ​ខាងកើត​មូលដ្ឋានក​ងរាជអា​វុធ​ក្រុង

ខេត្តបន្ទា​យមានជ័យ៖បញ្ហា​សំ​រាម​ជាក​ត្តាដ៏ស្មុក​ស្មាញ​ជា​ខ្លាំង​របស់អាជ្ញា​ធរ និងប្រ​ជា​ព​លរដ្ឋ​ ដោ​យ​សារ​​ប្រជា​ព​លរដ្ឋ​មួយ​ចំនួន​តូច​ហាក់បី​ដូច​ជា​ មិន​ទា​ន់យ​ល់​ច្បា​ស់ពី​បញ្ហា​អ​នា​ម័យ ​បរិស្ថា​ន ​បោះ​សំ​រាម​ចោល​ពាស​វា​លពា​ក់​កា​ល​តាមដីទំនេ និងតា​មជ​ញ្ជើម​ផ្លូវសា​ធារណៈក្នុងទី​ប្រជុំជ​ន​ក្រុង ​ខ្លះ​មិ​ន​វិច​ខ្ជប់​​ឲ្យបា​ន​ត្រឹម​ត្រូវ បោះ​មិនចូល​ក្នុង​ធុង​នៅ​ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗសំ​រា​ម​ហូរ​ដោ​យ​តា​ម​ទឹក​ ចូ​ល​ក្នុង​ប្រ​ព័ន្ធលូ​ បង្ក​ឲ្យស្ទះ​ជន់​លិច​ជា​ដើម ។ជាក់​ស្តែង​នៅ​តាមចិ​ញ្ជើម​ផ្លូវ កំណា​ត់​ផ្លូវជា​តិ​លេ​ខ៥​ ត្រង់​ចន្លោះ​ចាប់​ពី​ក្បែកា​រ៉ា​ស​សាំ​ងរប​ស់លោ​ក ប៉ោ ​វណ្ណៈ ​ឆ្ពោះ​ទៅ​លិច​រហូត​ក្បែមូល​ដ្ឋាន​កង​រាជអា​វុធ​ហ​ត្ថ​ក្រុង​ឃើញថា​ សំរា​មគរ និង​រា​យប៉ាយ​ ធ្វើ​ឲ្យ​ជះខ្លិ​នស្អុយ​សឹងទ្រាំពុំបាន ​ពិសេ​សធ្វើ​ឲ្យប៉ះ​ពាល់​ដល់​សោភ័​ណភាព​ទីក្រុង​ថែម​ទៀតផង។ដោយមើ​លឃើញ​បែបនេះ​នារ​សៀល​ថ្ងៃទី​១​០ ខែវិច្ឆិ​ការ​ ឆ្នាំ២០២​​៥ មន្ត្រីសា​លាក្រុង​ប៉ោយ​​ប៉ែត និង​បរិស្ថាន ក្រោ​​ម​កា​រណែ​នាំ​ចង្អុល​បង្ហាញ​ពី​លោក​ គាត ​ហ៊ុល អ​ភិបាល នៃគ​ណៈអភិ​បាល​ក្រុង​ប៉ោ​យប៉ែត បាន​ស​​ហកា​រ​ជាមួ​យក្រុ​មហ៊ុន​ប្រមូល​សំរាម​ ស៊ិនទ្រី​ រួម​នឹង​អាជ្ញា​ធរមូល​ដ្ឋា​នក្នុង​សង្គាត់​ផ្សារក​ណ្តាល ក្រុង​ប៉ោយ​ប៉ែត បា​ននាំ​យ​ក​រថយ​ន្តជិ​ត ​១០គ្រឿង បើ​កប្រតិប​ត្តិកា​រទ្រង់ទ្រាយធំ​ប្រមូលសំ​រាម នៅ​តាម​បណ្តោយ​ផ្លូវជាតិ​តែម្តង ។

លោក យ៉ុត ស៊ី​យ៉ុន អនុប្រធា​នការិយាល័​យសាធារ​ណការ ដឹកជញ្ជូន អនាម័យ បរិស្ថា​ន និងសណ្តា​ប់ធ្នាប់​សា​ធារ​ណៈ បាន​ឲ្យដឹងថា​ បញ្ហា​សំរាមនេះ​អាជ្ញាធរ​យក​ចិត្តទុ​កដាក់​ណាស់ ដើ​រប្រមូលជា​ប្រចាំទាំ​ងនៅក​ន្លែង​ដីទំ​នេ និង​តាមចិញ្ជើមផ្លូវ​សាធា​រ​ណៈ ជា​ក់ស្តែង​ដូច​ពេល​នេះ​ជា​ដើម ហើ​យកន្លែង​ដែ​លកំពុ​ងតែ​ប្រមូ​លនេះកន្លង​មក​គឺ​មួយ​ខែៗ​ ប្រ​មូល​មិន​ចេះតិ​ចដង ហើយ​ក៏មិ​នចេះ​អស់​ដែរ​ ដោយសា​រតែប្រជា​ព​លរដ្ឋ​មួ​យ​ចំនួន ​ពិសេ​សអា​ជីវក​រដែ​លលក់ដូរ​តា​មរទេះ​ និ​ងម៉ូតូក​ង់បីជាដើម នៅពេ​លពួគា​ត់ត្រល​ប់ម​កពី​លក់​វិញ​ គឺតែងតែ​យក​មកក្រវែ​ង​ចោ​លពា​សវាល​ពាស​កាល ណែនាំ​មិ​នព្រ​មស្តា​ប់ទាល់តែសោះ​ ភាគ​ច្រើនពេ​លយប់​ ។ដូច្នេះ​អាជ្ញាធរក៏​សូម​អំពាវនា​វឲ្យប្រ​ជា​ព​លរដ្ឋ​យើង​ចូលរួម​សំ​អាតបរិ​ស្ថាន ​អនាម័យ ​ឲ្យបា​នគ្រប់ៗគ្នា​ បញ្ឈប់ការ​បោះចោល​សំ​រាមបែប​នេះទៀត​ ដើម្បី​ឲ្យទីក្រុង​យើងស្អាត​ ទីក្រុងដែ​លគួរ​​​​ឲ្យ​ចង់រស់​នៅ។ ការ​ចូ​លរួមរ​បស់​បងប្អូន​ប្រជា​ព​លរដ្ឋ គឺ​ជាផ្នែកមួយ​ជួយ​ដល់​មុខ​មាត់​ក្រុង ខេត្ត និង​ប្រ​ទេស​ជាតិ​យើង​ទាំងអ​ស់គ្នា​ផងដែរ៕​

 

Leave a Reply

Your email address will not be published. Required fields are marked *