ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និ​ងសំណង់ ​នៅថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៥បានពិនិត្យឃើញថា បណ្តា​ញផ្សព្វផ្សាយសង្គមមួយ ​ដែលមានឈ្មោះថា MNT-News បានបង្ហោះព័ត៌មាន​ដែលមានខ្លឹម​សារថា ម្ចាស់សំណង់សាលាជ័យថាវី បានដាក់លិខិតស្នើសុំមកក្រសួង ដើម្បី​ស្នើសុំចាត់​មន្ត្រីចុះ​ពិនិត្យការរុះរើសំណង់របស់ខ្លួន ព្រោះនេះអា​ចជាការបម្រើឱ្យ​ផលប្រយោជន៍បុគ្គល​ឯកជនណា​មួយ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនចំពោះសាធារណជន មេត្តាជ្រាបថា ការសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ក្រសួងបានធ្វើការពិនិត្យ ចុះទៅកាន់ទីតាំងសំណង់ជាក់ស្តែង និងឃើញថា៖

. សំណង់នេះ បានសាង​សង់ពីដែកសម្រាប់ប្រើប្រាស់ជារោងសម្រាប់ចំណតកង់ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី។

. សំណង់នេះ បានសា​ងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ បង្កឱ្យមានភាពអាណាធិ​បតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់ ដោយការដាក់កង់ ម៉ូតូពាសពេញផ្លូវ។

. សំណង់ដែលបិទផ្លូវបែបនេះ មិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព សណ្តាប់ធ្នាប់ប៉ុណ្ណោះនោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងសុវត្ថិភាព និងការសង្រ្គោះនានានៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ។

ឈរលើស្មារតីការគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់​គ្រប់បណ្តាញផ្សព្វផ្សាយសង្គម សូមធ្វើការផ្សព្វផ្សាយព័ត៌មា​នដោយឈរលើ​ស្មារតី​ទទួលខុសត្រូវខ្ពស់ ចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឱ្យមានការភ័ន្តច្រលំក្នុងសង្គម។

សូមអ្នក​សារព័ត៌មាន ម្ចាស់សំណង់ និងបងប្អូនប្រជាព​លរដ្ឋយល់អំពីបញ្ហានេះ និងចូលរួមជា​មួយសង្គមជា​តិ ដើម្បីរៀបចំស្រុកយើងឱ្យបានស្អាត មានសោភ័ណភាព សុវត្ថិភាព សណ្តាប់ធ្នាប់ និងប្រកបដោ​យសេចក្តីថ្លៃថ្នូរ៕

#កអក

Leave a Reply

Your email address will not be published. Required fields are marked *