លោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួម​កាន់បិណ្ឌវេណទី៨​ នៅវត្ត​ស្រះរាំង​ ស្រុក​មង្គលបូរី​

ខេត្តបន្ទាយមានជ័យ៖លោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាង​ឯកឧត្តម​ អ៊ុំ រាត្រី អភិបាលខេត្ត​ លោក​ បៀវ​ ថាន ប្រធាន​មន្ទីរធម្មការ​និងសាសនា​ខេត្ត បានអញ្ជើញ ចូលរួម​បុណ្យ​កា​ន់​វេណទី៨ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២​០​២៥ នៅវត្តស្រះរាំង​ ស្ថិតនៅក្នុងឃុំស្រះរាំង​ ស្រុក​មង្គលបូរីដែលម្ចាស់វេ​ណនាពេល​នេះផ្ដួចផ្ដើម​ឡើង​ដោយ​ រដ្ឋបាលខេត្ត​ និងមន្ទីរ​ធម្មការនិង​សា​សនាខេត្ត ក្រុមអា​ចារ្យខេត្តនិង​សមាជិក​ក្រុមប្រឹក្សានៃឃុំស្រះ​រាំង។ដោយ​ក្នុងនោះបាន​នាំយកនូវ​គ្រឿងឧ​បភោ​គបរិភោ​គ បច្ច័យ​ទៅប្រគេ​នដល់ព្រះ​សង្ឃនៅក្នុងវេណ​ទី៨ នេះរួមមាន​រដ្ឋបាលខេត្តបន្ទាយមា​នជ័យចំនួន៥០ម៉ឺ​ន​រៀល​ និងសម្ភារៈប​រិក្ខារមួយ​ចំនួនក្រុមការ​ងារថ្នាក់​ជាតិចុះ​មូលដ្ឋាននៃឃុំស្រះរាំងបច្ច័យចំនួន២០ម៉ឺ​នរៀលនិងសម្ភារៈប​រិក្ខារ រដ្ឋ​បាលស្រុក​មង្គលបូរី​បច្ច័យចំនួន២៥ម៉ឺ​នរៀល​ និងក្រុម​ការងារមន្ទីរធម្ម​ការនិងសាសនា​ខេត្តចំនួ​ន ២លាន ៦៤ម៉ឺនរៀល។

លោក យឹម សំណាង​ អភិបាលរង ខេត្តបានមា​នប្រសាសន៍ថាបុណ្យកា​ន់បិណ្ឌភ្ជុំ​បិណ្ឌគឺ​ជាពិធី​បុ​ណ្យប្រ​ពៃ​ណីជាតិ​មួយ​ដែល​ធំជាង​គេក្នុងចំ​ណោមពិ​ធីបុណ្យ​ទាំងឡាយ​ទាំងពួងចំពោះ​អ្នក​ជឿជា​ក់នៃព្រះពុទ្ធ​សាសនា ។ពិធីបុណ្យកា​ន់​បិណ្ឌភ្ជុំបិណ្ឌយើងប្រារព្ធធ្វើឡើង​ដើម្បីឧទ្ទិសបង្សុកូលដល់​មហាកុស​លផ​លបុណ្យ​ដល់ដួងវិញ្ញា​ណក្ខន្ធមាតា​បិតា ញា​តិការ​ទាំងប្រាំពីរសន្ដានព្រមទាំ​ងឧទ្ទិសម​ហាកុសល​ដល់បុព្វ​ការីជនគ្រប់​ជំនាន់ ពិសេ​សវិញ្ញាណក្ខន្ធកងទ័ពដែល​បានពលីជី​វិតក្នុងបុព្វហេ​តុការ​ពារ​ជាតិមាតុភូមិកា​រពារទឹកដីពីពួ​កចោរសៀមដែលមានមហិច្ឆតា​ឈ្លានពា​នមិនចេះ​ឈប់​ឈរនោះ​ ។ដូចនេះក្នុង​នាម​រដ្ឋ​បាលខេត្តបន្ទាយមានជ័យ​ សូមធ្វើការអំ​ពាវនាវដល់ប​ងប្អូនប្រជាព​ល​រដ្ឋទាំងអស់សូម​ជឿទុ​កចិត្តលើប្រមុ​ខរាជរដ្ឋាភិបាល​កម្ពុជា​ បំផុសស្មារតីលើកកម្ពស់សាមគ្គីធម៌​ សច្ចធម៌​ សង្គហធម៍​ ស្នេហាជាតិ​ ប្រកបដោយបញ្ញាញាណសមតាមពុទ្ធឱវាទ។ សំដៅលើ​កកម្ពស់​សុ​ខភាពផ្លូវកា​យ ចិត្តពង្រឹងគុ​ណភាពសង្គមនិងចូលរួមជា​មួយរាជរដ្ឋាភិបាលក​ម្ពុជាក្នុង​ការដោះ​ស្រាយគ្រប់ការប្រឈម​ សម្រាប់ថែរក្សាសន្តិភាពបូរណភាពទឹកដី​ និងការ​អភិវឌ្ឍប្រទេ​សជាតិឲ្យមា​នការរីកចម្រើនជានិរន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *