ពិធីចុះអធិការកិច្ចត្រួតពិនិត្យសាលាធម្មវិន័យ សាលាពុទ្ធិកបឋមសិក្សា គ្រូ និងសមសិស្ស និមន្តមកពី៧វត្តក្នុងក្រុងប៉ោយប៉ែតសរុប១៩១អង្គ

ខេត្តបន្ទាយមានជ័យ៖ ព្រះសមណៈញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត ជាព្រះនាយករងពុទ្ធិកវិទ្យាល័យសម្តេចជាស៊ីមនិងព្រះចៅអធិការវត្តចំការខ្នុរ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បាននិមន្តជាអធិបតីក្នុងពិធីចុះអធិការកិច្ចត្រួតពិនិត្យសាលាធម្មវិន័យ សាលាពុទ្ធិកបឋមសិក្សា គ្រូ និងសមសិស្ស និមន្តមកពី៧វត្តក្នុងក្រុងប៉ោយប៉ែតសរុប១៩១អង្គ ។ ពិធីនេះមានការនិមន្តចូលរួមពីព្រះគ្រូបច្ចិមសីមាវាសីប៉ោ សុឃឿន ព្រះអនុគណក្រុងប៉ោយប៉ែត ជាព្រះគ្រូចៅអធិការវត្តសុធារាមកូនដំរី ដែលប្រារព្ធធ្វើនៅវត្តសុធារាម កូនដំរី ស្ថិតក្នុងសង្កាត់និមត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

មានសង្ឈដីការនាឱកាសនោះ ព្រះគ្រូបច្ចិមសីមាវាសីប៉ោ សុឃឿន ព្រះអនុគណក្រុងប៉ោយប៉ែត ជាព្រះគ្រូចៅអធិការវត្តសុធារាមកូនដំរី ដោយបញ្ជាក់ថា៖ថ្ងៃនេះរៀបចំពិធីចុះអធិការកិច្ចត្រួតពិនិត្យសាលាធម្មវិន័យ សាលាពុទ្ធិកបឋមសិក្សា គ្រូ និងសមសិស្ស និមន្តមកពី៧វត្តក្នុងក្រុងប៉ោយប៉ែតសរុប១៩១អង្គ ក្នុងនោះមានសមណៈសិស្សនិមន្តមកពីវត្តសុធារាមកូនដំរី  វត្តអណ្តូងថ្មមាស  វត្តផ្សារកណ្តាល  វត្តប្រជាធម្ម  វត្តទំនប់ក៥  វត្តស្រះត្រាចនិងវត្តថ្មី ។ជាមួយគ្នានោះដែរព្រះអង្គក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទេសស្ត្រាចារ្យដែលបានខិតខំបង្ហាត់បង្រៀនដល់សមណសិស្សកន្លងមកនោះផងដែរ ។

នាឱកាសនោះដែរ ព្រះសមណៈញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត ជាព្រះនាយករងពុទ្ធិកវិទ្យាល័យ សម្តេចជាស៊ីម និងព្រះចៅអធិការវត្តចំការខ្នុរ បានមានសង្ឈដីកាជម្រុញដល់គ្រូទេសស្តា្រចារ្យទាំងអស់ខិតខំរិៈរកនូវកម្មវិធីក៏ដូចជាគន្លឹះល្អដើម្បីបង្ហាត់បង្រៀនដល់សមណសិស្សឲ្យស្របតាមកម្មវិធីសិក្សារបស់ក្រសួងក៏ដូចមន្ទីរអប់រំ យុវជននិងកីឡា និងធ្វើយ៉ាងណាឲ្យសមណសិស្សឆាប់យល់ ។ មួយវិញទៀតសមណសិស្សទាំងអស់ក៏ត្រូវឧស្សាព្យាយាមរៀនសូត្រ នូវធម៌ វិន័យ ខិតខំត្រងត្រាប់ស្តាប់ការងប្ហាត់បង្រៀននិងពន្យល់របស់គ្រូ ដើម្បីយកចំណេះដឹងទាំងនោះ អភិវឌ្ឍខ្លួនឯងផង សង្គមជាតិផង ។ម្យ៉ាងទៀតបើយើងគ្មានចំណេះវិជ្ជាក្នុងខ្លួនទេនោះ យើងមិនអាចកែប្រែនូវជោគ​វាសនាខ្លួនយើងឲ្យរួចចាកផុតពីភាពល្ងង់ខ្លៅបានឡើយ។

ព្រះអង្គបានមានសង្ឈដីកាបញ្ជាក់ថា៖ការសិក្សាមានកត្តា២សម្រាប់យើងគឺទី១ គឺចាត់បង់នូវភាពអវិជ្ជានិងទី២នាំនូវចំណេះវិជ្ជា ជំនាញ សមត្ថភាពឲ្យប្រាកដ នាំភាពជោគជ័យសម្រាប់ជីវិតយើងឲ្យប្រាកដ ហើយការសិក្សានេះទើប ជម្រុញឲ្យមាគ៌ាជីវិតយើងបានថ្លឺថ្លាល្អប្រសើរ ។ទន្ទឹមនោះដែរ ពុទ្ធិកបឋមសិក្សាជាឆ្អឹងខ្នងនៃពុទ្ធិកអនុវិទ្យាល័យ ពុទ្ធិកវិទ្យាល័យ ជាឆ្អឹងខ្នងមហាវិទ្យាល័យនិងបន្តបន្ទាប់ទៀត ហើយក៏ជាសរសៃឈាមនៃព្រះពុទ្ធសាសនារបស់យើង ។ដូចេះសូមឲ្យសមណសិស្សទាំងអស់ត្រូវដាក់គោលការណ៍នៃការសិក្សាជាធំ ៕

Leave a Reply

Your email address will not be published. Required fields are marked *