លោកបណ្ឌិត ​ឌីម សុខុន​ និងព្រះសង្ឃ​ រួមនឹ​ងសប្បុរសជន បាននិមន្តនិងអ​ញ្ជើញចុះសួរ​សុខទុ​ក្ខនិងនាំ​យ​កអំណោ​យចែកជូនដ​ល់វីរៈកង​ទ័ព​ដ៏ក្លាហា​ននៅជួរមុខប្រាសាទព្រះវិហារ

(ព្រះវិហារលោកប​ណ្ឌិត ឌីម សុខុន អគ្គលេ​ខាធិការ​សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព តំណា​ងដ៏ខ្ពង់ខ្ព​ស់ឯ​កឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធាន​សមាគម នឹងព្រះសង្ឃ លោកតា លោកយាយ រួមនឹង​សប្បុរសជនបា​ននិមន្តនិងអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជាសម្ភារៈ និងគ្រឿង​ឧបភោគបរិភោគ ដែលបានម​កពីប្បុរសជន​នានាយ​កមកចែកជូនដល់​វីរៈកងទ័ពដ៏អង់អា​ចក្លាហាន​មោះមុ​តនៅជួរមុខប្រាសាទព្រះវិហារ ។ពិធី​នេះបា​នធ្វើឡើង​នៅតំបន់ប្រតិប​ត្តិការសឹករង​ស្រុកគូលេ​ន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដោយមា​នការចូលរួមពីលោកអភិបាលស្រុក កងកម្លាំងប្រដាប់​អាវុធ និងអាជ្ញាធរមូ​លដ្ឋានផងដែរ

នាឱកាសនោះ​ដែរលោកប​ណ្ឌិត ឌីម សុខុន អគ្គលេ​ខាធិការសមាគម បានមានប្រសាសន៍ ផ្តាំផ្ញើសា​កសួរសុខ​ទុ​កពីសំ​ណា​ក់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធ​យុវជនដើម្បី​សន្តិ​ភាព ចំពោះ​វីរ​ភាព​ដ៏អង់អាចក្លាហាន​របស់កងទ័ពជួរមុខដែលកំពុងកា​រពារបូរណ​ភាពទឹកដីប្រ​ឆាំងការឈ្លា​នពាន​ពីសំណាក់ចោឈ្លានពានសៀម។ទោះបី​ជាអំណោយដែល​ប្រគល់ជូននាពេល​នេះតិចតួចមិនគ្រប់​តាមតម្រូវការក៏ពិតមែន តែ​ជាទឹកចិត្ត​ចូលរួម​ដើម្បីផ្ដល់នូវកម្លាំងចិ​ត្តដល់ក​ងទ័ពដ៏អ​ង់អា​ចក្លា​ហានរបស់យើង ដើម្បីផ្សារភ្ជាប់ស​មរភូមិមុខ​និង​សមរភូមិក្រោយ។

អំណោយដែលត្រូវចែកជនរួមមាន: អង្ក , ត្រីខ , ទឹកស៊ីអ៊ី , ទឹកត្រី ,ប្រេងឆា ,មីខ្លាឃ្មុំ , ប៊ីចេង,ស្ក ,អំបិល ,ទឹកបរិសុទ្ធ ,ភេសជ្ជៈ ,ត្រីប្រឡាក់ ,ផ្អកត្រសក់ ,ប្រហុក ,កន្សែង មុងភួយ ជាដើម ។ក្នុងនោះ​លោកអភិបាលស្រុកនិងកងកម្លាំងជួរមុខបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមក៏ដូចជាសប្បុរសជននានា ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ និងចំណាយ​ថវិកាផ្ទា​ល់​ខ្លួនទិញជា​សម្ភារៈនិងគ្រឿង​ឧបភោគបរិភោ​គមកចែកជូនដល់វីរៈ​កងទ័ពដ៏ក្លាហាននៅជួរមុខ ដែលកំ​ពុងឈរជើងតតាំងគ្នាជាមួយនឹងចោឈ្លានពានសៀម ដែលតែងរំលោ​ភមកលើអធិប​តេយ្យភាពរបស់កម្ពុជាដោយឥតអៀនខ្មាស់។បន្ទាប់ពីនេះលោកបណ្ឌិត ឌីម សុខុន និងព្រះសង្ឃ រួមនិងសប្បុរសជន បានបន្តចុះសួរសុខទុក និងនាំយកអំណោយជាកញ្ចប់ឃីតនិងទឹកបរិសុទ្ធ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលជាជនភាសឹក នៅវត្តពោធិ៍ ៥០០០ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិ​ហារ ថែមទៀតផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *