សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលសង្កាត់ ២០២៧.២០២៩ នៅថ្នាក់ក្រុងឆ្នាំ២០២៦

(បន្ទាយមានជ័យ) លោក ឈឿង ក្រៃយ៉ុង អភិបាលរង ខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលសង្កាត់ ២០២៧.២០២៩ នៅថ្នាក់ក្រុងឆ្នាំ២០២៦ ។ពិធីនេះបានធ្វើនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងសិរីសោភ័ណ
ដោយមានការអញ្ជើញចូលរួមពីលោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ និងលោក លោកស្រី តំណាងមន្ទីរអង្គភាព ចៅសង្កាត់ទាំង៧ ការិយាល័យចំណុះឲ្យអង្គភាពរដ្ឋបាលក្រុង ព្រមទាំងអង្គការដៃគូផងដែរ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងលោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា៖ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល គឺជាដំណើរការស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលដៅប្រមូលផ្ដុំសកម្មភាពអាទិភាព សក្កដានុពលធនធាននានារបស់មន្ទីរ អង្គភាព អង្គការដៃគូ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន បង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងឱកាសនោះលោក ឈឿង ក្រៃយ៉ុង អភិបាលរង ខេត្ត បានមានប្រសាសន៍លើកឡើងថា៖ គោលបំណងនៃសិក្ខាសាលាគឺដើម្បីសម្របសម្រួល និងគោះទ្វារស្វែងរកការគាំទ្រពីបណ្តាមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត/ក្រុង អង្គការសង្គមស៊ីវិល និងវិស័យឯកជន លើគម្រោងស្នើសុំវិនិយោគអាទិភាពរបស់សង្កាត់នានា សម្រាប់ឆ្នាំ២០២៧-២០២៩។ ជាពិសេសតាមវិស័យ៖
​១. ការបូកសរុប និងចុះកិច្ចសន្យាសន្យាគាំទ្រ
​ផ្តល់ឱកាសឱ្យតំណាងសង្កាត់ជួបពិភាក្សាដោយផ្ទាល់ជាមួយតំណាងមន្ទីរ អង្គការ និងក្រុមហ៊ុននានា ដើម្បីប្រកាសពីគម្រោងអាទិភាព និងចុះហត្ថលេខាលើកិច្ចសន្យាសន្យាគាំទ្រ (MoU/Agreement)។២. ការពង្រឹងកិច្ចសហប្រតិបត្តិការ
​បង្កើត និងពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរមូលដ្ឋាន (សង្កាត់/ក្រុង) ជាមួយមន្ទីរជំនាញជុំវិញខេត្ត អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច។ និងទី៣. ការឆ្លើយតបទៅនឹងផែនការអភិវឌ្ឍន៍ក្រុង
​ធ្វើឱ្យផែនការវិនិយោគរបស់សង្កាត់មានភាពស៊ីសង្វាក់គ្នាជាមួយ ផែនការអភិវឌ្ឍន៍ក្រុង និងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

លោក អភិបាលរងខេត្តបានសង្ឃឹមនឹងជឿជាក់ថា៖សិក្ខាសាលារយៈពេលមួយព្រឹកធំនេះលោក លោកស្រីតំណាងមន្ទីរអង្គភាព ចៅសង្កាត់ទាំង៧ ការិយាល័យចំណុះឲ្យអង្គភាពរដ្ឋបាលក្រុង ព្រមទាំងអង្គការដៃគូ និងបន្តជំរុញ គាំទ្រសកម្មភាពអាទិភាពរបស់រដ្ឋបាលក្រុង សង្កាត់បម្រើឲ្យគុណប្រយោជន៍របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕

Leave a Reply

Your email address will not be published. Required fields are marked *