អភិបាលខេត្តបន្ទាយមានជ័យ ណែនាំដល់មន្ទីររៀបចំដែនដីបន្តសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានស្រុក-ក្រុង ដើម្បីធ្វើការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលនៅសេសសល់

បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ ណែនាំដល់មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បន្តសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានស្រុក-ក្រុង ដើម្បីធ្វើការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលនៅសេសសល់ មិនទាន់បានមកយកនៅមន្ទីរ ដេីម្បីទម្លាក់ជូនទៅមូលដ្ឋានយកទៅជូនពលរដ្ឋនៅផ្ទាល់ដៃ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជំរុញបែបបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធី បិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងទិសដៅបន្តឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ផងដែរថា ការផ្តល់ប័ណ្ណកម្មសិទ្ធិដែលនៅសេសសល់ទៅដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាការសម្រួលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មិនមានលទ្ធភាពក្នុងការធ្វើដំណើរមកដកប្លង់ដី នៅមន្ទីរ។
ជាមួយគ្នានោះដែរឯកឧត្តមក៏បានផ្តល់អនុសាន៍ផ្តាំផ្ញើ ដល់មន្ទីរ ឱ្យរក្សាសាមគ្គីភាពផ្ទៃ សហការធ្វេីការរួមគ្នា ឱ្យបានល្អ, ជំរុញការងារចេញបណ្ណ និងចែកបណ្ណ, បន្តការងារដោះស្រាយវិវាទគ្រប់យន្តការ ឆ្ពោះទៅបរិយាកាសគ្មានវិវាទ ឬបញ្ចប់វិវាទ, និងជំរុញការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយខេត្ត និងប្រព័ន្ធអនឡាញ ដើម្បីឆ្ពោះទៅកាន់បរិបទសេវាគាប់ចិត្ត និងពង្រឹងការងារក្នុងវិស័យសំណង់ និងត្រូវយកចិត្តទុកដាក់សលើការងាររៀបចំដែនដី និងនគររូបនីយកម្ម ៕

Leave a Reply

Your email address will not be published. Required fields are marked *