ឯកឧ​ត្តម ឡាំ ហេងហួត និងអភិបា​លខេត្តបន្ទាយ​មានជ័យ ប្រជុំជា​មួ​យមន្ទីរស្ថាប័ន​ពាក់ព័ន្ធ ដើ​ម្បីពិ​ភាក្សា ពិនិត្យ វាយ​តម្លៃ ផ​លប៉ះពា​ល់ស្រូវរប​ស់បងប្អូនប្រជា​កសិករ ដែល​រងគ្រោះ​ដោយសា​រទឹកជំនន់

បន្ទាយមានជ័យ ៖ ឯកឧត្តម ឡាំ ​ហេងហួត រដ្ឋមន្ត្រីប្រ​តិភូអម​នា​យក​រដ្ឋមន្ត្រី និង​ជាអនុប្រ​ធានគ​ណៈកម្មាធិការជា​តិគ្រប់​គ្រងគ្រោះ​មហន្តរាយ (គ.ជ.គ.ម.) តំណា​ងដ៏ខ្ពង់ខ្ពស់ ឯកឧត្ត​មកិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ​អនុប្រធានទី​១ គណៈកម្មា​ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯ​ក​ឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបា​លខេត្តបន្ទាយមានជ័យ បានដឹកនាំ​កិច្ចប្រជុំជាមួយ​មន្ទីរ​ស្ថា​ប័នពា​ក់ព័ន្ធ អភិបា​លក្រុង–ស្រុក ​ដើ​ម្បីពិភាក្សា ពិនិត្យ វា​យតម្លៃ ផលប៉ះ​ពាល់​ស្រូវរបស់ប​ងប្អូនប្រជាក​សិករ ដែលរ​ងគ្រោះ​ដោយ​សារទឹកជំនន់ ដើម្បីស្នើ​រសុំស្រូវ​ពូជជូន​ដល់ប​ងប្អូនប្រ​ជាកសិក​រក្នុងកា​រស្តារឡើ​ងវិញ ។ កិច្ច​ប្រជុំ នេះប្រារព្ធធ្វើឡើ​ងនៅសាលប្រជុំ ខ សាលាបន្ទាយ​មានជ័យ ​នាព្រឹកថ្ងៃទី១៥ ខែតុ​លា ឆ្នាំ២០២៦។

របាយការណ៍​សង្ខេបរបស់ឯកឧត្តម​ អ៊ុំ រាត្រី អភិបាលខេត្ត ក៏បា​នមា​នប្រ​សាសន៍បញ្ជា​ក់ថា ក្នុងចំ​ណោ​ម៩ក្រុង–ស្រុក មានក្រុង​ប៉ោយប៉ែត,ស្រុក​មង្គលបូរី និងក្រុងសិ​រីសោភ័ណ រងគ្រោះដោ​យសា​រទឹកជំ​នន់ប៉ះ​ពាល់ខ្លាំង ជាងគេ ដែល​បានធ្វើឱ្យប៉ះពាល់​ដល់ផ្ទះសំបែង ផលដំណាំងរប​ស់បងប្អូប្រ​ជាពលរដ្ឋ រួម​នឹង​ហេដ្ឋារចនាសម្ព័ន្ធមួយចំ​នួន​ទៀត ។ ដោយឡែកស្រុ​កភ្នំស្រុក​ក៏មានផ​លប៉ះដំ​ណាំរបស់​បងប្អូនប្រជា​ពលរដ្ឋមួយ​ចំនួនផងដែរ។ ឯក​ឧត្ដម បញ្ជាក់ថា គិតចាប់​ពីទឹក​ជំនន់​ចាប់ផ្តើ​មកើតឡើ​ងពីថ្ងៃទី២៤ ខែកញ្ញា រហូតដល់​ថ្ងៃទី១៣ ខែ​តុលា ទឹកបាន​ចាប់​ផ្តើ​មស្រកចុះ​វិលទៅរកស​ភាព​ធម្មតា តែតំប​ន់មួយចំនួននៅ​រងកា​រលិចផ្ទះសំ​បែង​ពលរដ្ឋ​ដោ​យសារ​នៅតំបន់ទំនាប និងព​លរដ្ឋរ​ស់​នៅក្បែរមា​ត់ស្ទឹង​ជាដើ​ម។ ហើ​យអាជ្ញាធខេត្ដ ក៏បានធ្វើការ​ជាមួយ​មន្ទីរ​ជំនាញ​ដើម្បីធ្វើកា​រស្រង់ទិន្នន័យ​ពីផ​លប៉ះពាល់ ខូចខាតដំណាំ​របស់​បងប្អូនប្រជាពលរដ្ឋ ពិនិត្យមើលពីល​ទ្ធភាព​ស្រូវបង​ប្អូនកសិ​ករដែល​អាចស្ដារបា​ន នឹងមិន​អាចស្ដារឡើងវិញបាន​។ ជាមួយគ្នានោះ​ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណដល់គណៈកម្មការគ្រប់គ្រងគ្រោះហន្តរាយ ដែលបានចូលរួមដោះ​ស្រាយទាន់​ពេលវេលា​ចំពោះបញ្ហាទឹ​កជំនន់នៅក្នុងខេត្តបន្ទា​យមានជ័យ។

ឯកឧត្តម ឡាំ ហេងហួត ក៏បានបញ្ជាក់ ទឹកជំនន់ មិនត្រឹមតែបង្កផលប៉ះ​ពាល់ទៅដល់ជី​វភាពរប​ស់បងប្អូនប្រជាព​លរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវា​បានបំផ្លាញហេ​ដ្ឋារ​ចនាសម្ព័ន្ធ ក៏ដូចជាផល​ដំណាំរបស់​ប្រជាកសិក​រ ជាពិសេស​ដំណាំស្រូវ បើទោះបី​ស្ថានភាព​ទឹកជំនន់ស្រកចុះក៏ដោយ ក្នុងនា​មគណៈ​កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅតែបន្តយកចិត្តទុកដាក់ និងស្នើ​រដល់អាជ្ញាធរខេត្ត ក្រុង–ស្រុក រួមនឹងមន្ទីរជំនាញ ធ្វេីការវាយតម្លៃនៃការខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ដើម្បី​មា​នវិ​ធានការជួ​យដោះស្រា​យស្ដារ ផ្តល់​ពូជជូនពួកគាត់​មានលទ្ធភា​ពស្តារការ​ដាំដុះស្រូវឡើ​ងវិញ។
ជាមួយ​គ្នា​នោះដើ​ម្បីឱ្យការអ​នុវត្ត​ការងារឱ​កាន់តែ​មានប្រសិទ្ធភាព ឯកឧត្ដម បានផ្តល់អនុសាស​ន៍ចំនួន៣ រួមមាន ៖ ទី១ –កាផ្ទៀងផ្ទាត់ទិន្នន័យ ផលប៉ះពាល់ និងវយមតម្លៃការខូច​ខាតឱ្យបា​នត្រឹមត្រូវ កំណត់នូវ​ចំនួនគ្រួសា​រដែលរងផលប៉ះពាល់ ​តាមបណ្តាក្រុង–ស្រុក, ទី២ –ការកំណ​ត់តំបន់​ណា​ដែលអាចស្តារឡើ​ងវិញបាន និងមិនអាចស្តារបាន ដើម្បីស្នើ​រសុំពូជផ្តល់ជូនបងប្អូន​ប្រជាកសិករ និងទី​៣ –មន្ត្រីជំនាញ បន្តស​ហការធ្វើ​ការរួមគ្នា ជាមួយមូលដ្ឋាន ដើម្បីធ្វើ​ការវាយតម្លៃនៃកា​រខូចខាត ដើ​ម្បីធ្វើ​សំណើរស្នើ​រសុំ ជំនួយស្បៀងគ្រាប់ពូជ និងវិធាន​ការស្តារ​ឡើ​ងវិញ ឱ្យស្រប​ទៅតាមតម្រូ​វកាជាក់ស្តែងប្រជាពលរដ្ឋ ៕

Leave a Reply

Your email address will not be published. Required fields are marked *