អភិបាលខេត្ត​បន្ទាយមានជ័យ ៖ “វីរៈ​កងទ័ពកម្ពុជា​ ” ជានិមិត្តរូប​នៃកា​រលះបង់​ដ៏ខ្ពង់ខ្ពស់​ និងជា​របង​កា​រពារ​ជាតិ​យ៉ា​ងរឹងមាំ

បន្ទាយ​មានជ័យ ៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ០២៦ ថ្នាក់ដឹ​កនាំខេត្តបន្ទាយ​មានជ័យ ដឹក​នាំ​ដោយ​ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល​ខេត្តបន្ទាយ​មានជ័យ និងភរិយា​លោ​កជំទាវ ជ័យ ណារី ព្រមទាំងមា​នការអមំ​ណើ​រដោយស​មាជិក្រមប្រឹក្សាខេត្ត ក្រុម​ការ​ងារ​​​​​​បាននាំ​យកនូវអំ​ណោយមានគ្រឿង​ឧបភោគ​បរិភោគ ត្រី សាច់ សម្ភារៈ ពេទ្យ និងស​ម្ភារៈ​ប្រើ​ប្រាស់ ផ្ត​ល់ជូនដ​ល់វរៈកងទ័​ព វរៈនគរបាល ដែលកំ​ពុងឈរ​ជើងតាមប​ន្ទាត់ព្រំដែន​នៅក្នុងភូមិ​សាស្ត្រខេត្ត ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌ ។

ក្នុង​ឱកាសនោះឯកឧត្ដម ​អ៊ុំ រាត្រី ក៏បានថ្លែងអរគុណយ៉ាងជ្រា​លជ្រៅចំពោះ “វីរៈកងទ័ពកម្ពុជា” ដែលបាន​លះបង់គ្រប់បែប​យ៉ាងការពារមាតុភូមិ ដែល​ជានិមិត្តរូបនៃការលះបង់ដ៏ខ្ពង់ខ្ពស់ និងជា​របង​ការពារជា​តិយ៉ាងរឹងមាំ ជាឆ្មាំការពារបូរណភាពទឹកដី និងជាអ្នកថែរក្សាសន្តិភាព សន្តិសុខ និង​សេ​ចក្តីសុខសាន្តជូនប្រជាព​លរដ្ឋកម្ពុជាគ្រប់រូប។
ឯកឧត្ដម ក៏បា​ន​បញ្ជាក់ពីការលះ​បង់ដ៏ធំធេងរ​បស់ វីរៈកងទ័ព ក្នុងបេសកកម្មការពារបូរណភាពទឹកដី និងអធិប​តេយ្យភាព​ជាតិពីការរំលោភបំពាន និងការឈ្លានពានពីភាគីថៃ មកលើ​កម្ពុជានៅតា​មខ្សែប​ន្ទាត់ព្រំដែន ធ្វើ​ឱ្យប្រជាជនកម្ពុជា​គ្រប់រូបចង់ចាំ មិនអា​ចបំភ្លេចបាននូវគុណនូបការៈដ៏ធំធេងនេះ ដោយបានលះបង់ក្តីសុខផ្ទាល់ខ្លួន សុខភាព សាច់ស្រស់ ឈាមស្រស់ និងជីវិតលើ​សមរភូមិ។
ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌ ឯ​កឧត្ដម អ​ភិបាលខេត្ត រួមទាំប្រតិភូ ក៏បានជូនពរដល់បង​ប្អូនវីរៈកង​ទ័ពទាំង​អស់ សូមឱ្យមានសុខភា​ពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័​យគ្រប់ភា​រកិច្ចការ​ពារជាតិ និងប្រជាជន ជាពិសេសសត្រូវឈ្លានពានប្រទេសជិតខាង៕

Leave a Reply

Your email address will not be published. Required fields are marked *