អភិបាលខេត្តប៉ៃលិន ជួបសំណេះ​សំណាល ​ជាមួយបង​ប្អូនប្រក​បរ​បរក្រៅប្រព័ន្ធ ក្នុងឱកា​សពិធី​បុណ្យ​កាន់បិណ្ឌ ​និងភ្ជុំបិណ្ឌ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគ​ណៈ​អភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី០​៨ ខែតុលា ឆ្នាំ២០២៦ ​បានអញ្ជើញ​ជួបសំ​ណេះសំណា​លសួរសុខទុក្ខជា​មួយបងប្អូន​មាន​មុខរប​រក្រៅប្រ​ព័ន្ធ(ម៉ូតូឌុប, ម៉ូតូ​កង់បី) ចំនួន ៤៥៥នាក់ ក្នុងឱកា​សពិធីបុណ្យកាន់​បិណ្ឌ និងភ្ជុំបិណ្ឌ និង​បាន​នាំមកនូវបណ្តាំផ្ញើសួរ​សុខទុក្ខ ដោយក្តីនឹករលឹ​ក ពីសំណាក់​សម្តេចបវរ​ធិបតី នាយករដ្ឋមន្រ្តី និងលោ​កជំទាវ ជូនចំពោះ​បងប្អូនទាំ​ងអស់។

លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​លខេត្ត បាន​មានប្រសាសន៍ នាំម​កនូវសេ​ចក្តីនឹករលឹក និងកា​រផ្តាំ​ផ្ញើរសាក​សួរសុខទុក្ខពីសំ​ណាក់សម្តេច​មហាបវ​រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោ​កជំទា​វ ដែលជានិច្ចកា​លលោ​កទាំងពីរ តែងតែយក​ចិត្តទុកដាក់​ខ្ពស់ក្នុងការ​គិតគូរពីសុខ​ទុក្ខរបស់ប្រ​ជាពលរដ្ឋនៅទូ​ទាំងព្រះរាជា​ណាចក្រកម្ពុជា ដោយ​មិនប្រ​កាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នា​កា​រនយោបាយអ្វីឡើយ ជាពិសេ​សសម្តេច តែង​តែមានកា​រអាណិតស្រលាញ់ និងបារម្ភព្រម​ទាំងជួ​យស​ម្រួលដោះស្រាយ ចំ​ពោះប្រជាព​លរដ្ឋ ដែលមានជីវភាពក្រីក្រ ជួបការលំបាកខ្វះខាត ឬរង​គ្រោះ​ដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ។

លោកជំ​ទាវបណ្ឌិតអភិ​បាលខេត្ត បាន​មានប្រសា​សន៍លើកឡើងថា៖ ការជួបសំណេះ​សំណាលនា​ពេ​លនេះ គឺមា​នគោលបំណង ចង់ដឹង​ពីសុខទុក្ខរប​ស់បងប្អូន​ជាអ្នកម៉ូតូឌុប និងម៉ូតូកង់បី ដែល​ជាមុខរបរក្រៅប្រព័ន្ធ មិនសូវបា​ននៅផ្ទះ ដោយជាប់​រវល់ ក្នុងការប្រកប ការងារ​ដោះស្រា​យជីវភា​ពគ្រួសារ និងចងក្រងគ្នា​ជាក្រុម ដើម្បីងា​យស្រួលផ្សា​រភ្ជាប់ទំនា​ក់ទំនងសង្គម ក្នុងការចូលរួមផ្តល់​ព័ត៌មានទាំ​ងឡាយណា ដើម្បីធា​នានូវសុវត្ថិភា​ព និងសន្តិសុខ​សង្គមក្នុងមូលដ្ឋាន ជាពិសេសការចូ​លរួម​ដ៏សកម្ម ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ–ឃុំមានសុវត្ថិភាព។

ជាមួយគ្នានេះ ​លោកជំ​ទាវបណ្ឌិត​ បាន ស្រីមុំ ក៍បានមានប្រសាស​ន៍ផ្តាំផ្ញើដល់បងប្អូ​នប្រកប​របររ​ត់ម៉ូតូឌុប និងម៉ូតូ ​កង់បីទាំងអ​ស់ ត្រូវចេះស្រលាញ់​រាប់អានគ្នា ដូចជាក្រុមគ្រួសារតែមួយ អ្នកណាមាន​បញ្ហាត្រូវជួ​យគ្នាទៅវិ​ញទៅមក​ មានការយោគ យ​ល់អធ្យាស្រ័យគ្នា និងត្រូវស​ហការជាមួយ​អាជ្ញា​ធរមូលដ្ឋាន និងស​មត្ថកិច្ច ក្នុង​ការចូលរួមក្ដាប់ មុខសញ្ញាបទល្មើស ដូចជា ចោរ​កម្ម គ្រឿងញៀន Online S​cam និងហេ​តុការណ៍​ផ្សេងៗ ដើម្បីចាត់វិធានការណ៍ឱ្យបានទាន់ពេ​លវេលា ជាពិ​សេសត្រូវចូលរួម​គោរពច្បាប់ច​រាចរណ៍ទាំ​ងអស់គ្នា។

សូមបញ្ចាក់ថា៖ ជារៀងរាល់ឆ្នាំ អភិបាល​ខេត្ត តែង​តែជួបសំណេៈសំណាលសួរសុខទុក្ខ ជាមួយប​ងប្អូនមានមុខរប​រក្រៅប្រព័ន្ធ(ម៉ូតូឌុប, ម៉ូតូកង់បី) ដើម្បីបង្កើននូវភាពស្និតស្នាល និងចងក្រ​ងគ្នា​ជាក្រុម ដែលងា​យស្រួលក្នុង​ការផ្សារទំនាក់ទំនងគ្នាក្នុងគ្រាបងប្អូនមានបញ្ហាណាមួយជាយថាហេតុ ក្នុងការ​ជួយដោះស្រាយបានទាន់ពេ​លវេលា ព្រមទាំងបានផ្តល់អំណោយឧបត្ថម្ភ រួមមាន៖ អង្ក, ទឹកស៊ីអ៊ីវ​, មី, ពងទា, អាវ​ម៉ូតូឌុប និង​ថវិកាមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *