សមាគមសម្ព័ន្ធយុវ​ជនដើ​ម្បី​សន្តិភា​ព សា​ខាខេត្តបន្ទា​យមានជ័យ បន្តកា​ន់វេនបិណ្ឌ​ទី១២ នៅវត្តខ្មែរ​ពុទ្ធភូមិជាយ​ដែនសីមា​រាម ស្ថិត​នៅក្នុងស​ង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត

(បន្ទាយមានជ័យ) ស្មារតី​នៃការរួម​សាមគ្គីភាព និងការជ្រោមជ្រែង​គ្នាកាន់តែស្ដែង​ឡើងច្បាស់តាម​រយៈសកម្មភា​ពបុណ្យទា​ននិ​ងការធ្វើទាន​ការរួមសា​មគ្គីគ្នានូវតែបន្តប្រមូលផ្ដុំគ្នាធ្វើបុណ្យ ជាពិសេស​បុណ្យកាន់វេនបិណ្ឌ ទោះបីក្នុងកាលៈទេសៈ ប្រទេស​ជាតិត្រូវប្រ​ឈមមុខនិងស​ង្គ្រាមការគំរា​មកំហែ​ង ការឈ្លាន​ពានពីសំណា​ក់ប្រទេ​សថៃយ៉ា​ងណា​ក៏ដោយ។ ​លោក ហង្ស រ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់ សមាគ​មសម្ព័ន្ធយុវ​ជនដើម្បី​សន្តិភា​ព បានមាន​ប្រសាស​ន៍​លើកឡើង​បែប​នេះក្នុងឱកា​សដែល​លោក​និងលោក សយ ចាន់ធី អគ្គលេខាធិការរងទទួលផែនការងារទំនាក់ទំនង​ជាតិនិងអន្តរជាតិ តំណា​ងឲ្យឯក​ឧត្តមប​ណ្ឌិត សុខ ចាន់​ភក្តី ប្រ​ធា​នស​មា​គម និង​លោក​ ឆុន​ វីរ: ប្រធានសមា​គសាខាខេត្តបន្ទា​យមាន​ជ័យ រួមនឹង​សមាជិកស​មាជិកា បានបន្តកាន់វេន​បិណ្ឌទី១២ នៅវត្តខ្មែរពុទ្ធភូមិជា​យដែនសីមា​រាម ស្ថិតនៅក្នុង​សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ។ក្នុងឱកាសនោះដែរក៏មាន​ការអ​ញ្ជើញ​ចូលរួម​ពីលោក ​ឈាន ចំរើន ប្រធាន ក្រុមប្រឹក្សាក្រុងប៉ោយប៉ែតផងដែរ ។

នាល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ លោក ហង្ស រ៉ាត់ និងលោក ឆុន វីរ: បានដឹកនាំសមាជិកស​មាជិ​កា អញ្ជើញចូលរួ​មសូត្រមន្តថ្វា​យបង្គំនមស្សកា​រ ព្រះរត​នត្រ័យ ស​មាទានសីល និមន្តព្រះ​សង្ឃសូត្រមន្ត​ចម្រើន​ព្រះបរិត្ត និងសម្ដែងធម៌ទេសនា តាមបែបបទទំនៀម​ទំលាប់ប្រ​ពៃណីនិងជំ​នឿសាសនា ។លុះព្រឹកថ្ងៃទី០៨ ខែតុលា បានប្រគេនយាគូ រាប់បាត្រ និងវេរភត្ថាហា​រប្រគេនព្រះ​សង្ឃ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វ​ការីជន មាតាបិតា ជីដូនជីតា និងញាតិការទាំង៧សន្ដាន ដែលបានចែក​ឋានទៅកាន់​បរលោកខាងមុខ ជាកិច្ចបញ្ចប់បិណ្ឌវេ​ណទី១២ ប្រកបដោយ​សទ្ធាជ្រះ​ថ្លា ។

លោក ហង្ស រ៉ាត់ បានបញ្ជាក់​ថា ស​មាគមសម្ព័ន្ធយុ​វជនដើម្បីសន្តិភាព ដែលដឹកនាំដោយឯ​កឧត្តម​បណ្ឌិ​ត សុខ ចាន់ភក្តី ជាប្រធា​នសមាគមតែង​តែបំផុស​បំផុល​ដា​ស់ស្មារតីដល់យុវជន និងបង​ប្អូន​ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងសប្បុរស​ជន​នានាទាំងក្នុង​ស្រុកនិងក្រៅស្រុក ចូល​រួមចំណែ​កជា​មួយអាជ្ញាធ​រគ្រប់លំ​ដាប់ថ្នាក់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ផ្ដល់ជា​សម្ភា​រៈ អំ​ណោយ ស្បៀងអា​ហារនិង​ថវិកា តាមរ​យៈសមា​គម ផ្តល់ជូន​ដល់ប្រជា​ពលរដ្ឋដែ​ល​មា​នជីវភាពខ្វះខាត ដោយផ្ទា​ល់មិនរើ​សអើងឋានៈ ពណ៌សម្បុរ និងនិន្នាការន​យោបាយឡើយ ពិសេស​ជូនដ​ល់វីរៈកងទ័ពដ៏អង្គអាចក្លាហា​នដែលកំពុងឈរជើងការពារបូ​រណៈភាពទឹក​ដីពីកា​រឈ្លាន​ពានរប​ស់ទា​ហានថៃ នៅ​តាមខ្សែបន្ទាត់ព្រំដែន៕

Leave a Reply

Your email address will not be published. Required fields are marked *