(បន្ទាយមានជ័យ) ជំងឺគ្រុនឈាមកំពុងរីករាលដាលក្នុងអំឡុងរដូវវស្សាភ្លៀងធ្លាក់វាចម្លងដោយមូសខ្លាញីខាំពេលថ្ងៃភាគច្រើនវាចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់មិនរើសអើងចាស់ឬក្មេងនោះឡើយ ឲ្យតែយើងទ្វេសប្រហែសពិសេសតាមទីជនបទ។ដើម្បីឲ្យមានការយល់ដឹងនិងពីការបង្ការការពារនៃជំងឺឆ្លងគ្រុនឈាមនេះសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ សហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាព បានធ្វើការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅភូមិកសិណនិងភូមិថ្មពួក ស្រុកថ្មពួក ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តសរុប ៩៥នាក់ស្រី 5ឮ៥២នាក់ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។
បើតាមការឲ្យដឹងពីលោកវិជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យនិងជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានឲ្យដឹងថា ការចុះផ្សព្វផ្សាយពីបញ្ហាប្រឈមនៃជំងឺគុនឈាមតាមសហគមន៍នេះគឺមានសារៈប្រយោជន៍ខ្លាំងណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋនៃការបង្ការការពារទប់ស្កាត់នៃការចម្លងជំងឺគ្រុនឈាមយើងមិនអាចមើលស្រាលនោះឡើយព្រោះជំងឺគ្រុនឈាមគឺជាជំងឺឆ្លងយ៉ាងស្រួចស្រាវដែលបណ្ដាលមកពីវីរុសគ្រុនឈាមហើយឆ្លងតាមរយៈការខាំនៃមូសខ្លាញី ដែលវាជញ្ជក់ឈាមអ្នកមានមេរោគរួចទៅខាំមនុស្សម្នាក់ផ្សេងទៀត។
លោកវិជ្ជ:បណ្ឌិតបន្តថា រោគសញ្ញាសំខាន់ៗគឺក្តៅខ្លួនខ្លាំងភ្លាមៗក្នុងចន្លោះពី 39º c ទៅ 40º c ហើយវាអាចអូសបន្លាយទី២ ទៅ៧ ថ្ងៃក្នុងនោះមានអាការៈឈឺក្បាលឈឺសាច់ដុំ ឈឺសន្លាក់ និងឆ្អឹង ចង្អោក្អួត មានស្នាមអុជក្រហមលើស្បែកសញ្ញាគ្រោះថ្នាក់ចេញឈាមតាមច្រមុះធ្មេញក្អួតមានឈាមឈឺពោះខ្លាំងឬអស់កម្លាំងដូចនេះត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។ពិធីការពារលុបបំបាត់មុខខ្លា ១.លុបបំបាត់ជម្រកមូស, ២.លាងសំអាតគ្របពាងឬអាងនិងបិទឲ្យជិត, ៣.បំផ្លាញចោលនូវសំបកកង់ឡាន កំប៉ុងឬដបដាក់ថ្នាំអាបែតដើម្បីសម្លាប់ដង្កូវទឹកជាដើម ៕

