ខេត្តបន្ទាយមានជ័យ៖ក្មួយៗជាទំពាំងស្នងឬស្សី ក្មួយៗជាសសរទ្រូងនៃប្រទេសជាតិ ។នេះគឺជាប្រសាសន៍លើកឡើងរបស់លោក ឈឿង ក្រៃយ៉ុង អភិបាលរង ខេត្តបន្ទាយមានជ័យតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦.២០២៧ប្រគល់វិញ្ញាបនបត្រឆ្លងភូមិសិក្សានិងបណ្ណសរសើរជូនដល់សិស្សានុសិស្សនៃសាលាអន្តរជាតិsmart world សាខាខេត្តបន្ទាយមានជ័យនាចុងសប្តាហ៍នេះ។
លោកស្រី លី លីនណា នាយិកាសាលាអន្តរជាតិស្មាតវើលដ៍បានឲ្យដឹងថា ឆ្នាំសិក្សា ២០២៥.២០២៦សាលាអន្តរជាតិ smart world ទើបបានបញ្ចប់ថ្មីៗនេះដោយទទួលបានលទ្ធផលជាផ្លែផ្កាដូចជាសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិជំនាន់ទី១ ជាប់ទាំងអស់គ្នា 100% និងទទួលបាននិទ្ទេស B និទ្ទេសC និងនិទ្ទិសEរីឯការប្រឡងមធ្យមសិក្សាបឋមភូមិជំនាន់ទី៥ ជាប់ទាំងអស់គ្នា 100%ទទួលបាននិទ្ទេសល្អ ល្អបង្គួរនិងមធ្យមនិងសិស្សសិក្សាកម្មវិធីអូស្ត្រាលីជាប់ 100% ទទួលបានវិញ្ញាបនបត្រពីប្រទេសអូស្ត្រាលី។
លោកស្រី នាយិកា បន្តថាថ្មីៗនេះសាលាអន្តរជាតិស្មាតវើលក៏បានបញ្ជូនសិស្សបញ្ចប់កម្មវិធីសិក្សាអូស្ត្រាលីឆ្នាំសិក្សា ២០២៥.២០២៦ទៅទទួលវិញ្ញាណប័ត្របញ្ចប់ការសិក្សានៅប្រទេសអូស្ត្រាលីផ្ទាល់និងនៅរាជធានីភ្នំពេញដោយមានវត្តមានថ្នាក់ដឹកនាំស្ថាប័នអប់រំនៅប្រទេសអូស្ត្រាលីចូលរួម ។នេះសបញ្ជាក់ថា ទាំងកម្មវិធីសិក្សានិងក្នុងនាមជាសាលាអន្តរជាតិស្មាតវើលត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិនិងអន្តរជាតិពិតប្រាកដ។
លោក ឈឿង ក្រៃយ៉ុង បានមានប្រសាសន៍ថា ដោយយោងតាមគោលនយោបាយបញ្ចកោណនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ បានអនុញ្ញាតឲ្យវិស័យឯកជនចូលរួមក្នុងការអភិវឌ្ឍវិស័យអប់រំនៃប្រទេសជាតិដើម្បីឲ្យមានសន្ទុះកាន់តែខ្លាំងជឿនលឿននិងរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងតំបន់និងលើសាកលលោក ជាការពិតណាស់នៅក្នុងចំណោមវិស័យឯកជនទាំងអស់វិស័យអប់រំបានចូលរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដែលជាកម្លាំងចលករនិងជាសសរទ្រូងដ៏រឹងមាំបំផុតក្នុងការជួយលើកស្ទួយនិងអភិវឌ្ឍន៍ប្រទេសជាតិ។
លោក ឈឿង ក្រៃយ៉ុង បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំសាលាលោកគ្រូអ្នកគ្រូ។គ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទាំងអស់រួមបញ្ចូលទាំងសាលាអន្តរជាតិsmart world ផងដែរនិងបន្តកិច្ចសហការយ៉ាងស្អិតរមួតជាមួយមាតាបិតាអាណាព្យាបាលសិស្សនិងសិស្សានុសិស្សក្នុងការរឹតចំណងសាមគ្គីភាពដើម្បីអនាគតដ៏ស្រស់បំព្រងរបស់មនុស្សបន្តវេនរបស់យើងហើយសូមបន្តការខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងឡើងជាងនេះទៀត សំដៅជួយពួកគេអោយខ្លាចខ្លួនជាយុវជនឆ្នើមមានសមត្ថភាពពិតប្រាកដដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យចំរើនរុងរឿងដូចអរិយប្រទេសនានាលើសកលលោក ហើយក៏សូមចូលរួមអបអរសាទរដល់ក្មួយៗនៅទីនេះ ដែលកំពុងរង់ចាំទទួលវិញ្ញាបនបត្រឆ្លងភូមិសិក្សាប័ណ្ណសរសើរព្រមទាំងរង្វាន់លើកទឹកចិត្តផ្សេងៗហើយក៏សុទ្ធតែជាសិស្សពូកែប្រកបដោយចំណេះដឹងពិតប្រាកដ។ហើយក៏ជឿជាក់ថាសិស្សានុសិស្សមិនត្រឹមតែមានចំណេះដឹងនិងចំណេះធ្វើប៉ុណ្ណោះទេប្រាកដជាមានទាំងវិន័យ សីលធម៌ សុជីវធម៌ គុណធម៌ និងព្រហ្មវិហារធ្វើផងដែរ៕

