សមាគមសម្ព័ន្ធយុវជន​ដើម្បីស​ន្តិភា​ព​ សា​ខាខេត្តបន្ទាយ​មានជ័​យ បាន​នាំ​យ​កអំ​ណោយ​ផ្ដល់​ជូន​ដល់​វរសេ​​នាតូច​ន​គរ​បា​ល​កា​រពា​រព្រំដែ​នគោ​កលេ​ខ​៨១៥ ​ស្រុក​ម៉ាឡៃ

(បន្ទាយមានជ័​យ)៖​លោក ហង្ស រ៉ាត់ ទីប្រឹក្សា​ជា​ន់ខ្ពស់​ស​មា​គម​សម្ព័ន្ធ​យុវ​ជ​នដើ​ម្បី​ស​ន្តិ​ភា​ព ​តំ​ណា​ង​ឲ្យឯ​កឧត្តម​បណ្ឌិ​ត​ សុខ ចាន់​ភក្តី​ ប្រ​ធា​ន​ ស​មាគ​ម​ នាថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ២០២៦ បាន​អញ្ជើញចូ​លរួម​ចែ​កអំ​ណោ​យ​ជូន​ដល់​វ​រសេ​នា​តូចន​គ​រ​បាល​កា​រ​ពារព្រំដែ​ន​​គោក​លេខ​​៨១៥ ឃុំអូ​រសំព័រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយ​មាន​ជ័យ ​ដែ​លរៀប​ចំ​ដោ​យ​ព្រះ​ពិក្ខុ​ អត្តប​ណ្ឌិ​តោ ​ហង្ស ​ឆៃ​យុទ្ធ ​អនុប្រ​ធាន​កិ​ត្តិយ​សស​មា​​គម ​លោក ឆុន វីរ: ​ប្រ​ធាន ​សា​ខា​ខេត្តបន្ទាយ​​មានជ័​យ រួម​និងស​មាជិ​ក សមា​ជិការ។

អំណោយ​ជា​សម្ភារៈ គ្រឿងឧប​ភោគ​បរិភោ​គដែ​លត្រូវ​ផ្តល់ជូន​ វរសេ​នាតូចន​គរបាល​ការពារព្រំ​ដែន​គោកលេ​ខ៨​១៥ រួម​មានៈ កញ្ចប់ឃីត ,ធូប​មូស​ ,អំបិល ,ស្កស​រ ,ច្រា​សដុះធ្មេញ , ទឹកត្រី ,ទឹក​ស៊ីអ៊ី​វ ,ផ្លែ​ឈើ ,ថ្នាំ​ពេទ្យ ,នំ ,ទឹកបរិសុទ្ធ ៣​០០យួ ,ទឹក​ប​រិសុទ្ធ​ហ្គ្រែន​ស្បឺត ​១០​កេស ,​ទឹក​បរិសុទ្ធវីតាល ៦០កេ​ស និង​ថវិកា​រសរុប​ ៥០​០ដុល្លាផង​ដែរ

លោក ឆុន វីរ: ប្រធា​ន សាខា​ខេត្តបន្ទាយមាន​ជ័យ បាន​មានប្រសាសន៍ថា អំណោ​យដែលត្រូវ​យកមកចែក​ជូន​នាពេល​នេះបា​នមក​ពីថ្នាក់ដឹ​នាំ និងប​ងប្អូន​សមាជិក​ សមាជិការ ព្រមទាំងស​ប្បុរសជន​នានា ដែល​តែង​តែជួយ​ឧបត្ថម្ភ​តាមរយះ​សមាគម​សាខា​ខេត្តបន្ទាយ​មានជ័យ​យើងជា​ហូរហែ​ជាមួ​យគ្នានោះ​ដែរ​លោក ឆុ​ន វីរ: ប្តេជ្ញាថា លោកនឹង​ប​ន្តខិត​ខំគៀងគ​រអំណោយ​ពី​សប្បុរ​សជននានា​គ្រប់ទិ​សទី​ទាំង​ក្នុង​និងក្រៅ​ស្រុក ទោះ​សម្ភារះ គ្រឿ​ងឧបភោ​គបរិភោគ និងថវិការក្តី ដើ​ម្បីយ​​កទៅចែ​កជូន​ដល់ប្រជា​ពលរដ្ឋដែលមានជី​វភាពខ្វះ​ខាត ពិសេស​វីរៈកង​ទ័ពទ័ព​ដ៏អង់អាច​ក្លាហានដែ​លកំពុងកា​រពារ​បូរណៈ​ភាពទឹ​កដី តាមខ្សែរ​បន្ទាត់ព្រំដែ​នកម្ពុជាថៃពី​ការឈ្លាន​ពានរ​បស់ទា​ហាន​ថៃ ដោ​យផ្ទាល់​

នាឱកា​ស​នោះដែរ លោ​ក ហង្ស រ៉ា​ត់ ក្នុង​នាមទី​ប្រឹក្សាជា​ន់ខ្ពស់​សមាគម បានមា​នប្រសា​សន៍ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខពីសំ​ណាក់​ឯកឧត្តមបណ្ឌិ​ត សុខ ចា​ន់ភក្តី ប្រធាន សមាគ ​ដែ​លឯក​ឧត្តមប​ណ្ឌិត តែង​តែយកចិត្តទុក​ដាក់ គិតគូរពីសុ​ខទុក្ខប្រ​ជាព​លរដ្ឋ​ដែល​មាន​ជីវភាពខ្វះ​ខាត ពិសេស វីរៈកង​ទ័ពដ៏អ​ង់អាចក្លា​ហាននៅ​ជួរមុខដែ​លកំពុងការ​ពារបូរណ​:ភាពទឹកដី​ ហើយអំណោយ​ដែលប្រគ​ល់ជូ​ននាពេល​នេះ​មានតិ​ចតួច​មិន​គ្រប់​តា​មតម្រូវ​ការ​ក៏​ពិតមែន តែ​ជាទឹ​កចិត្តចូលរួម ដើម្បីផ្ដល់​នូវក​ម្លាំងចិ​ត្តផ្សារ​ភ្ជាប់​សមរភូមិក្រោ​យជួយ​សមរ​ភូមិមុខ ហើយក៏ជា​ការចូល​រួមចំណែ​កកាត់​បន្ថយ​ភាពក្រី​ក្ររប​ស់ប្រ​មុខ​រាជរដ្ឋាភិ​បាលមួយ​ផ្នែកផង​ដែរ។

បន្ទាប់ពីចែកអំណោយជូន​ដល់វរសេ​​នាតូច​ន​គរ​បា​ល​កា​រពា​រព្រំដែ​នគោ​កលេ​ខ​៨១៥ រួចមក ថ្នាក់​ដឹក​នាំ​ស​មា​គម និង​ស​មាជិ​កស​មាជិ​ការ រួម​នឹ​ង​មេប​ញ្ជា​កា​រ វរ​សេ​​នា​តូច​ន​គរ​បា​ល​កា​រពា​រព្រំដែ​នគោ​កលេ​ខ​ ៨១​៥ ក៏​បាន​ស្រា​ក់គ្នាផ្ត​ល់​ជូន​នូវ​គ្រឿង​ឧប​ភោគ ប​រិភោគ ​មា​នដូច​ជា​ អង្គ ១​បេ ទម្ងន់​៥០គី​ឡូក្រាម ,​ទឹក​បរិសុទ្ធ​កម្ពុជា ​២​កេស​ ,មីខ្លា​ឃ្មុំ ២​កេស ,ត្រីខ​ ១យួ ​និងថ​វិការ​ ចំនួ​ន​ ៥៣៩​០០០រៀល ចែក​ជូន​ដ​ល់ស្ត្រីម្នាក់​ រស់​នៅភូ​មិថ្មី​ ឃុំ/ស្រុក​ម៉ាឡៃ ដែ​លមា​ន​ជីវភា​ពខ្វះខា​ត ​កំពុង​​មាន​ជំងឺ​មហារីក ដំ​ណា​ក់​កា​រចុងក្រោ​យ​​ផ​ងដែ​រ ។ ស្ត្រីដ៏​កំ​ស​ត់រូប​នេះ​បា​នបញ្ជា​ក់ថា​ រាល់​ថ្ងៃ​នេះ​បាន​បងប្អូន​ប្រជា​ពល​រដ្ឋ​ និង​អ្នកជិ​ត​ខាង ​ពិសេ​ស​មេប​ញ្ជា​កា​រ វរ​សេ​​នា​តូច​ន​គរ​បា​ល​កា​រពា​រព្រំដែ​នគោ​ក​លេ​ខ​ ៨១​៥ ដែ​ល​តែង​តែជួយ​​ឧបត្ថម្ភអា​ហា​ហូប​ចុក និង​ថ​វិកា​រ គ្រា​ន់​បាន​យក​ទៅព្យា​បា​លជំងឺផង​ដែរ ទន្ទឹម​នោះ​ស្ត្រីដែលមា​ន​ជំងឺដ៏​សាហា​វជា​ប់ខ្លួន ​ខា​ងលើបាន​សម្តែង​កា​រអគុ​ណ​ទាំង​អារម្ម​ណ៍ក្តុ​កក្តួល​អួល​ដើម​ករ ទឹ​កភ្នែករ​លី​ងរ​លោង ​និងជូន​ព​រដល់​​ថ្នា​ក់ដឹកនាំ ​និងក្រុម​ការ​ងារស​មាគម និង​មេប​ញ្ជា​កា​រ វរ​សេ​​នា​តូច​ន​គរ​បា​ល​កា​រពា​រព្រំដែ​នគោ​ក​លេ​ខ​ ៨១​៥ ព្រម​ទាំងសប្បុរ​សជន​នានា ​ដែលតែ​ងតែជួយ​ដល់​ខ្លួន ឲ្យជួប​តែពុទ្ធ​ពរទាំងបួន​ប្រការគឺ​ អាយុ វណ្ណៈ សុខៈ ព​លៈ កុំបី​ឃ្លៀងឃ្លៀត​ឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *