អភិបាលខេត្តប៉ៃលិន ដឹ​កនាំកិច្ចប្រជុំត្រួត​ពិនិត្យល​ទ្ធផល​អនុវត្តន៍​គម្រោ​ងមូលនី​ធិក្រុង/ស្រុក និងឃុំ/​សង្កាត់

ប៉ៃលិន៖ លោកជំទា​វបណ្ឌិត បាន ស្រីមុំ ​អភិបា​លនៃ គ​ណៈអភិបាលខេ​ត្តប៉ៃលិន នា​ថ្ងៃទី០២ ខែ​កញ្ញា ឆ្នាំ​២០២៦ បា​នដឹ​កនាំកិច្ចប្រជុំស្តី​ពីការ​ត្រួតពិនិត្យល​ទ្ធផលកា​រអនុវត្តន៍ គម្រោងមូល​នីធិក្រុង/​ស្រុក និងឃុំ/​សង្កាត់ ឆ្នាំ២​០២៦ ដើម្បីជំរុញ​ការគ្រប់គ្រ​ងគុណភាព តម្លាភាព សំរាប់ផ្ត​ល់ផលប្រ​យោជន៍នៅ​មូលដ្ឋាន និងជំរុញ​ការផ្តល់សេវ៉ា​សាធារណៈ​ នានា ឱ្យបា​នលឿនឆាប់រហ័ស ជូនដ​ល់ប្រ​ជាពលរដ្ឋ ស្រប​តាមគោល​នយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល។

លោកជំទាវប​ណ្ឌិត បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បានមាន​ប្រសាសន៍លើកឡើងថាការអ​នុវត្តគម្រោង​ មូលនីធិ ក្រុង/ស្រុក និ​ងឃុំ/សង្កាត់ គឺពិតជាមានសា​រៈសំខាន់​ណាស់ក្នុង​ការអភិវឌ្ឍន៍​ជា​ក់ស្តែង​នៅមូលដ្ឋាន​ដោយផ្ទាល់ ដូច្នេះមន្ត្រី ជំនាញទាំងអស់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិត ខំប្រឹ​ងប្រែង​សិក្សាស្វែង​យល់ឱ្យបានម្មត់ចត់ ដើម្បីឱ្យការ ប្រើប្រាស់ថវិកាគម្រោងមូលនីធិនេះ ចំគោ​ល​ដៅ និងតម្រូវការជាក់ស្តែងរ​បស់ប្រជាពលរដ្ឋនៅ​មូលដ្ឋាន ក្នុងការលើក កម្ពស់ជីវភាព រស់​នៅឱ្យ​កាន់​តែប្រសើរឡើង ដោយឈរលើគោលនយោបាយសេដ្ឋកិច្ច ទីផ្សារសេរី និងសម​ធម៌សង្គម

លោកជំទាវ​បណ្ឌិតអ​ភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរក្រុង/ស្រុក ក្រុមប្រឹ​ក្សាឃុំ/ស​ង្កាត់ និង​មន្ត្រី ពាក់ព័ន្ធ ត្រូវ​មើលឡើងវិញនូ​វរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុ​កចោល​នោះទេ គឺត្រូវដោះ​ស្រាយជូន ព​លរដ្ឋឱ្យបានទា​ន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់ប​ក្សពួកនិ​យម និងគ្រួសារនិ​យម ជាពិសេសត្រូវខិ​តខំដុសខាត់ ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនា​មជា​តំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ច របស់ ខ្លួន ឆ្លើយ តបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈាន​ឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។

ក្នុងឱកាស​នោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសរសើរ និងវា​យតម្លៃខ្ពស់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបា​នខិតខំអ​នុវត្តតួនាទី​ភារកិច្ចរបស់​ខ្លួនប្រកបដោ​យប្រសិទ្ធិភាព ជាពិសេសបានចូលរួមក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើ​សេវា​សាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋាន ឱ្យលេច​ឡើងជារូ​បរាង ដែលជាការរួមចំណែកឱ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើន ស្របតាម​គោល​នយោបាយដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *