អភិបាលខេត្តកំពង់​ចាម អញ្ជើញជួ​បពិភាក្សាការងារ ជាមួយក្រុមកា​រងារចម្រុះអ​ធិការ​កិច្ចហត្ថព​លកម្មបរ​ទេស​

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិ​បាលខេត្ត និងជាប្រធា​នគណៈបញ្ជាកា​រឯកភាព​រដ្ឋ​បាលខេត្តកំពង់​ចាម បានទទួល​ជួបសម្តែង​ការគួរស​ម និងពិភាក្សាការងារ ជាមួ​យក្រុម​ការងារចម្រុះ​អធិការកិច្ចហត្ថពល​កម្មបរទេស​ ដើម្បីពង្រឹងការងារអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍​ និងច្បាប់ស្តីពីការងារ​ នៃព្រះរាជា​ណាចក្រកម្ពុជា ស្ថិត​នៅសាលាខេត្តកំព​ង់ចាម នាព្រឹកថ្ងៃទី៣១ ខែសី​ហា ឆ្នាំ២០២៦។

ជំនួប​នេះធ្វើឡើងក្នុង​គោលបំណងពង្រឹង​ប្រសិទ្ធភាពការងារអធិការកិច្ចហត្ថពល​កម្មបរទេស ក្នុង​ភូមិ​សាស្ត្រខេត្តកំព​ង់ចាម ស្របតាម​ផែនការសកម្មភាព មុនពេលក្រុម​ការងារចុះ​ប្រតិបត្តិការផ្ទា​ល់នៅតាមបណ្តារោ​ងចក្រ សហ​គ្រាស និងគ្រឹះស្ថាននានា។

ក្នុងឱកាសនោះ​ ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យក្រុម​ការងារអន្ត​រក្រ​សួង បន្តកិច្ចស​ហការជិតស្និទ្ធជា​មួយអាជ្ញាធ​រ និងសមត្ថកិច្ចមូលដ្ឋាន ដោយផ្តោតលើការចុះធ្វើ​អធិការកិច្ចចំ​ពោះ​កម្មករ និយោជិតបរទេសដែលកំពុងធ្វើការ និងស្នាក់នៅជាក់ស្តែងតាមរោងចក្រ សហគ្រាស​ឱ្យបានច្បាស់លាស់។

ជាមួ​យគ្នានេះ ឯកឧត្តមអភិ​បាលខេត្ត ក៏បាន​ជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បង្កើនកា​រស្រាវជ្រាវ និ​ងទប់ស្កាត់បទ​ល្មើសឆ​បោកតាមប្រព័ន្ធអេឡិ​ចត្រូនិក (Online Scam) ដែលអា​ចលួចលាក់​បង្កប់​ធ្វើសកម្មភាព​តាមទីតាំងរោ​ងចក្រ ស​ហគ្រាស ឬតំប​ន់សេដ្ឋកិច្ចពិសេស។ ឯក​ឧត្តមបា​នបញ្ជាក់ថា ប្រសិនបើ​មានទី​តាំងណា​គេចវេះ ​ឬមិនផ្ត​ល់កិច្ចសហការ អាជ្ញាធរនឹ​ងអនុវត្តវិ​ធានការច្បាប់យ៉ាងម៉ឺ​ងម៉ាត់បំផុត។

ឯកឧត្តម អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះ ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបា​លខេត្តកំពង់ចាម ដែលកន្លងមកបានខិតខំរៀបចំផែនការការងារ និងដឹកនាំអនុវ​ត្តកិច្ចប្រតិបត្តិកា​រជំនាញ ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងការណែនាំពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើឱ្យការគ្រប់គ្រងហ​ត្ថពលក​ម្មបរទេសក្នុងខេត្តកំពង់ចាម សម្រេចបានលទ្ធផលល្អប្រសើរ នាពេលកន្លងមក៕​

Leave a Reply

Your email address will not be published. Required fields are marked *