បន្ទាប់ពីមា​នទីតាំ​ងស​មស្រប និងហេដ្ឋារចនា​សម្ព័ន្ធសមរម្យ​សម្រាប់ផ្តល់​សេវាសុខាភិ​បាល ជូនប​ងប្អូនប្រជា​ជន ក្រុម​ការងាររាជរដ្ឋាភិ​បាល បានជំរុញកែ​លម្អហេដ្ឋារ​ចនាសម្ព័ន្ធ ការអប់រំ ការផ្សព្វផ្សា​យអំពីជំងឺ ការ​បង្ការ និងការ​ព្យាបាលរ​បស់ជំងឺនីមួយៗ ​ការហូបចុកដើម្បីថែ​រក្សាសុខភាព និងការ​ធ្វើកីឡាជាប្រចាំ

នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦​ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ឯកឧត្តម លាង មុនីរិទ្ធ ប្រធានក្រុមកា​រងា​ររាជ​រដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប បានចុះ​ពិនិត្យស្ថា​នភាពទីតាំ​ងសាលារៀនចំនួន២កន្លែង និងមណ្ឌលសុខភាពអង្កោល ក្នុងគោ​លបំណ​ងសិក្សាពី​ស្ថានភាពជា​ក់ស្តែង និងរួមចំណែក​លើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេ​វាសាធារណៈ​ឱ្យកាន់តែមា​នប្រសិទ្ធភាព ឆ្លើយតបតាមតម្រូ​វការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
#
ករុមការងាររាជរដ្ឋាភិបាល #ករុមការងារគណបក្សប្រជាជនកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *