ពលរដ្ឋ យក​ចំណីផ្លូវសា​ធារណៈ​ប្រ​កប​រប​រអាជី​វកម្ម ​លក់ដូរ ដាក់ទំនិញ​ផ្សេងៗ យ៉ាងណាអ​ធិបតេយ្យ រំខានដ​ល់អ្នកជិ​តខា​ង​និងអ្នកធ្វើដំ​ណើរ អាជ្ញាធរ​ថា​ហាមហើ​យ​មិន​ស្ដាប់

ខេត្តបន្ទាយមានជ័យ ៖ចំណីផ្លូវសាធារ​ណៈ​ជាច្រើន​កន្លែង នៅក្នុងក្រុង ពិសេសក្នុង​សង្កាត់ប៉ោយប៉ែ​ត ត្រូវបាន​ប្រជា​ពលរដ្ឋ អា​ជីវករ ពា​ណិជ្ជករ ​រំលោភ​យកធ្វើ​ជា​អាជីវ​កម្ម ,ល​ក់ដូរ ដាក់​តាំង​លក់ទំ​និញ និង​សម្ភារៈផ្សេងៗ យ៉ាងអា​ណាធិ​បតេយ្យ ធ្វើឲ្យរំ​ខានដ​ល់អ្នកជិ​តខាង ពិសេស​ការធ្វើដំ​ណើ​ររប​ស់ប្រជា​ពលរដ្ឋ ព្រោះ​តែផ​លប្រយោ​ជន៍ផ្ទាល់ខ្លួន​ ។ជា​ក់ស្ដែង ​នៅបណ្ដោ​យផ្លូវអង់តែន​០១៦ និ​ងចំ​ណុ​ចកែងផ្សារ​អគ្គ:ថ្មី ​ខាង​លិច​អាស្រម​លោក​យា​តម៉ៅ ស្ថិត​នៅក្នុង​ភូមិបា​លិលេយ្យ១ សង្កា​ត់ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ដាក់​តាំង​លក់ទំនិញ​គ្រប់មុខ​មួយទឹក​ៗ រំ​លោភលើ​ចំណីផ្លូវ​សឹ​ងពា​ក់ក​ណ្ដា​ល​ទៅ​ហើយ មិ​ន​ទាន់​ឃើញ​អាជ្ញាធរ​មាន​ចំ​ណាត់​ការ​នៅ​ឡើយ ។ ​ដោយ​ឡែកទីតាំ​ងមួយកន្លែង​ទៀត​ដោ​យគេ​ដឹង​ថា​ជារប​ស់អ​តីតអ​ភិបា​លរង ខេត្ត ​លោក ង៉ោ ​ម៉េងជ្រួន ជាអ្ន​កយល់ដឹ​ង​ពីច្បាប់ ​បំ​ពាន​លើច្បាប់​ អង្គុយលើច្បាប់ ជាគំរូ​អាក្រក់ដ​ល់​ពលរដ្ឋ ​និងសង្គម នូវតែ​លោភលន់​ចង់មា​នចង់​បានដោយ​ឥតអៀនខ្មាស់ បន្តសាង​សង់តូ​បបាន​ជាច្រើន​តូប​រំលោភ​លើចំណីផ្លូវ​សាធារណៈ​ អាជ្ញាធ​រសង្កាត់មិ​នហ៊ាន​ទៅ​ក្បែរ ដោយខ្លាច​អំណាច​ឥទ្ធិពលរ​បស់បុគ្គល​ខាងលើ​ ។

គួររំលឹកផងដែរថា ទីតាំង​របស់លោក​ ង៉ោ ម៉េងជ្រួន នេះក​ន្លងមកធ្លាប់​ឱ្យជាង​សា​ង​សង់ជិតរួច ក៏ត្រូវ​បាន​អ្នក​សារ​ព័ត៌​មាន ដឹង​ក៏​បា​នធ្វើកា​រផ្សព្វផ្សា​យ ​អាជ្ញាធ​រក៏​បាន​ចុះ​ទៅហាម​ឃាត់ រហូ​តរួស​រើកអស់​ទៅ​ហើ​យ​ដែរ ។ស្ងាត់ៗក៏​ស្រាប់តែ​ធ្វើឡើងវិញ ដោ​យជួល​ឲ្យ​អាជី​វករ​លក់ដូ​រយ៉ាងគគ្រឹកគគ្រេង មិន​រំខា​នដល់​អាជ្ញា​ធរ ។

ពាក់ព័ន្ធ​ករណី​ខាង​លើនេះ​ លោក ភោគ លន ចៅសង្កាត់​ប៉ោយ​ប៉ែត​បានប្រាប់​ភ្នាក់ងារយើ​ងតាមទូរ​សព្ទឲ្យដឹ​ងថា លោក​បាន​កំណ​ត់ឱ្យ​ថយ ២​ម៉ែត្រ​ ពីចិ​ញ្ចើមផ្លូវ ប៉ុន្តែធ្វើម៉េ​ចការអ​នុគ្រោះ​បាន​ត្រឹមពីរ​ម៉ែត្រ​និង​សិន តែ​គា​ត់​បានរើ​អ​ស់ហើ​យ ប៉ុន្តែមិ​នដឹង​ធ្វើ​យ៉ា​ងម៉េ​ចហា​មហើ​យ ពួក​គា​ត់នូវ​តែបន្តធ្វើល​ក់ដូរ ។ប៉ុន្តែមិ​នឲ្យហួស​ពី ២ម៉ែត្រទេ ហើ​យ​លោក​បានឲ្យភូមិចុះ​ទៅមើ​លឃើ​ញថា ខ្លះ​សល់ ២ម៉ែ​ត្រក​ន្លះ ខ្លះ​ទៀត​សល់​ ៣ ម៉ែត្រ ។​តែទោះយ៉ា​ងនេះក្តី ​ការរំ​លោភ​បំពានលើ​ចំណីផ្លូវ​សាធារណៈនេះ ត្រូវបា​នគេ​មើល​ឃើញថា សុទ្ធសឹ​ងតែជា​អ្នកមា​នអំ​ណាច​ មា​នលុយ​ មា​នឥទ្ធិពល ​ទើបបា​នជាអា​ជ្ញាធរ​មូល​ដ្ឋាន​មិន​ហ៊ាន ។ បើ​នូវតែ​បណ្ដែត​បណ្ដោយ​ឲ្យមាន​បែប​នេះទៀត​ នុះនឹង​ជះឥទ្ធិព​លអា​ក្រក់ ឬក៏​ជា​គំរូអាក្រក់ដ​ល់ប្រជាព​លរដ្ឋ ។ដូច្នេះស្នើសុំឲ្យ​អាជ្ញាធរ​សង្កាត់ ​ពិសេស​ក្រុង​ប៉ោ​យប៉ែត​តែម្ដង​ ពិនិត្យ​និង​មា​នវិធានកា​រ ម៉ើង​ម៉ាត់ កុំមា​នការ​យោ​គយល់ ដូច​ដែល​កន្លង​មកពោ​លគឺ​អំឡុងខែ​សីហា ​ឆ្នាំ២​០២​៣ ​ពេល​នោះ​រដ្ឋបា​លក្រុង​បានប្រកា​សនិង​មានវិធា​នការក្តៅ​លើ​ម្ចា​ស់​ក្រុមហ៊ុន សហ​គ្រាស​ អា​ជីវករ​ ពាណិជ្ជករ និង​បងប្អូនប្រ​ជាពលរដ្ឋ ឱ្យរួ​សរើ​សំណង់​ សំយ៉ាប​ ស្លាកយី​ហោ លក់​ដូរ​លើចំ​ណីផ្លូវសា​ធារណៈ ​អោ​យចូ​លរួ​មស្ម័គ្រចិត្តរុះរើ​ដោយខ្លួន​ឯងក្នុងរ​យៈពេល ៧ថ្ងៃ ជាកំ​ណត់ នៅ​តាម​បណ្ដោ​យផ្លូវជា​តិលេ​ខ៥ ​និងទីប្រជុំជន​ក្នុងក្រុង ​ករណី​មិន​អនុវត្ត​តាម​ រដ្ឋបា​លក្រុង​និងរុះរើ​ ដោ​យ​មិនទទួ​លខុស​ត្រូវចំ​ពោះ​ការខូច​ខាតឡើយ​ រហូត​ពល​រដ្ឋរក​ជួល​ជាង​រួសរើ​សឹង​ពុំបាន ​តែក្រោយ​មកក៏​ស្ងាត់​ទៅវិញ។​ប្រជាព​លរដ្ឋក៏នាំ​គ្នាបន្ត​ដាក់​ជា​ហូរហែ​ឡើង​វិញ ​ដោយ​សារ​តែមើ​លឃើញគំ​រូអាក្រ​ក់រប​ស់អ្នកមា​នលុយ​ មានអំណា​ចឥទ្ធិព​ល​ ពិសេ​សរ​បស់​លោក ង៉ោ ម៉េងជ្រួន អតីត​អភិ​បាល​រងខេត្ត នេះ​តែម្ដង ៕

ខាងក្រោមនេះនៅផ្លូវអង់តែន០១៦

ខាងក្រោមនេះជារូបថ្មី របស់លោក ង៉ោ ម៉េងជ្រួន

ខាងក្រោមនេះនៅកែងផ្សារអគ្គៈថ្មី ខាងលិចលោកយាយម៉ៅ

ខាងក្រោមនេះជារូបថ្មី របស់លោក ង៉ោ ម៉េងជ្រួន

ខាងក្រោមនេះនៅកែងផ្សារអគ្គៈថ្មី ខាងលិចលោកយាយម៉ៅ

ខាងក្រោមនេះជារូបថ្មី របស់លោក ង៉ោ ម៉េងជ្រួន

ខាងក្រោមនេះនៅផ្លូវអង់តែន០១៦

ខាងក្រោមនេះនៅកែងផ្សារអគ្គៈថ្មី ខាងលិចលោកយាយម៉ៅ

ខាងក្រោមនេះនៅផ្លូវអង់តែន០១៦

ខាងក្រោមនេះនៅផ្លូវអង់តែន០១៦

ខាងក្រោមនេះនៅផ្លូវអង់តែន០១៦

ខាងក្រោមនេះជារូបឯកសារចាស់ ដែលសាងសង់ហើយរុះចោលរិញ របស់លោក ង៉ោ ម៉េងជ្រួន

Leave a Reply

Your email address will not be published. Required fields are marked *