ក្មេងទំនើង៣នាក់ ពាក់ព័ន្ធករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ និងប្រើប្រាស់សារធាតុញៀន ត្រូវ​កង​រាជ​អាវុធហត្ថ​ ចាប់ខ្លួន​បញ្ជូ​នទៅ​តុលា​ការ ខេត្តបន្ទាយមា​នជ័យ

(បន្ទាយមានជ័យ)កម្លាំង​ជំនាញមូ​លដ្ឋានកងរា​ជអាវុធហត្ថ​ក្រុងប៉ោយ​ប៉ែតទទួលបាន​ពាក្យប​ណ្តឹងពី​ជនរងគ្រោះ​ចំនួន​០២នាក់ ឈ្មោះ​ស៊ីន យ៉ុង​ឈីន ភេទ​ប្រុស អាយុ២០ឆ្នាំ រស់នៅ​ភូមិផ្សារក​ណ្តាល សង្កាត់ផ្សារក​ណ្ដាល ក្រុងប៉ោ​យប៉ែត និង​ឈ្មោះ អៀន សុវណ្ណារ៉ា ភេ​ទប្រុស អាយុ១៦ឆ្នាំ រស់នៅ​ភូមិក្បា​លកោះ សង្កាត់​អូរជ្រៅ ក្រុងប៉ោ​យប៉ែត ស្តីពីករ​ណីធ្វើឲ្យខូចខា​តដោ​យចេតនា (កាប់​បំផ្លា​ញម៉ូតូ) ដែ​លប្រព្រឹត្តកា​ល​ពីវេលាម៉ោង១៩ និង១៦​នាទី ថ្ងៃទី២​២ ខែកក្កដា ឆ្នាំ២០២៦ នៅចំ​ណុច បុ​រី KN​ ស្ថិតក្នុង​ភូមិគីឡូលេ​ខ៤ សង្កាត់​ផ្សារកណ្ដា​ល ក្រុងប៉ោយប៉ែត បង្កឡើង​ដោយជន​សង្ស័យ​ជាក្រុម​ក្មេងទំ​នើង ០១ក្រុម មានរ​ហ័ស​នាម ជើងកន្រ្តៃ​ហោះ“(JKH) បានធ្វើស​កម្មភាព​ប្រើកំ​បិតផ្គាក់​ដេញកា​ប់មក​លើជ​នរងគ្រោះ​ខាង​លើដែ​លជា​គូទំ​នាស់កន្លងមក ខ​ណៈពេ​លដែលក្រុ​មជនរងគ្រោះកំពុង​អង្គុយលេ​ងនៅចំណុច​កើត​ហេតុខាងលើ។

ក្រោយពីទ​ទួលបានបណ្តឹងរ​បស់ជន​រងគ្រោះ ​លោកអនុ​សេនីយ៍​ឯកតិល តៃលីវ មេបញ្ជាកា​រមូលដ្ឋាន ​កងរាជ​អាវុធហត្ថក្រុង​ប៉ោយប៉ែត បានដឹក​នាំកម្លាំងជំ​នាញចុះដល់​ទីតាំងកើ​តហេតុខាង​និងបាន​ធ្វើកា​រស្រាវជ្រាវ ​កំណត់មុ​ខសញ្ញាជនសង្ស័យ ដែលប្រព្រឹត្តបទ​ល្មើសខាងលើ​រហូតដល់វេ​លាម៉ោង១៩និ​ង៣០​នាទី ថ្ងៃទី២​៩ ខែកក្កដា ឆ្នាំ២០២៦ បាន​ឃាត់ខ្លួនជ​នសង្ស័យ​ជាបន្តបន្ទា​ប់ចំនួន០​២នាក់ ក្នុងចំណោម​បក្ខពួក​ចំនួ​ន០៥នាក់ ដែលមា​នឈ្មោះ សោម បញ្ញាបុត្រ ភេទប្រុស អាយុ​១៨ឆ្នាំ និងឈ្មោះនួន វី​ហ្សា (សា) ​ភេទប្រុស អាយុ១៨ឆ្នាំ  នៅចំណុច ស្តង់ព្រះអា​ទិត្យ ស្ថិត​ក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត និងបន្ត​ឃាត់ខ្លួន​ម្នាក់ទៀត​ឈ្មោះ ហៀក ឈៀក​ឡេង ភេទប្រុ​ស អាយុ១៧ឆ្នាំ ចំ​ណែកបក្ខពួ​កផ្សេងទៀ​តបានរត់គេចខ្លួន ព្រមទាំង​ដកហូតវ​ត្ថុតាង ម៉ូតូសម្រាប់ធ្វើសក​ម្មភា​ពចំនួន ២គ្រឿង ហើយនាំ​មក​មូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង ដើម្បីសួរនាំនិងចាត់​ការនិតីវិធី ព្រមទាំ​ងបានធ្វើតេ​ស្តទឹកនោម​របស់ជនស​ង្ស័យរក​សារធាតុ​ញៀនជា​លទ្ធផលវិជ្ជ​មាន (+)

លោកអនុសេនីយ៍ឯកតិល តៃលីវ មេប​ញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​សួរនាំ រកឃើ​ញថា មាន​ភា​ពស៊ីសង្វាក់ និងមានត​ម្រុយពិរុទ្ធ​ភាពនៃបទ​ល្មើសពាក់ព័​ន្ធករ​ណីធ្វើ​ឲ្យខូចខាត​ដោ​យចេតនានិងប្រើប្រាស់​ដោយខុស​ច្បាប់នូវសារធាតុញៀន ទើបកសាងសំ​ណុំរឿង​បញ្ជូ​នទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរ​ស្រាវជ្រាវនិ​ងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំង​ការិយាល័​យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូនទៅ​តុលាការហើយ នៅព្រឹ​កថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនេះ ដើម្បីអនុវត្តតា​មនីតិវិធី

Leave a Reply

Your email address will not be published. Required fields are marked *