អាជ្ញាធរ រៀបចំការ​ចា​ប់ឆ្នោត ​ជ្រើស​រើសតូប​លក់ដូរ ​សម្រា​ប់បងប្អូន​អាជីវ​ករ​ភៀស​សឹក នៅភូមិរ​ង់ចាំ ជំហា​នដំបូង​ប្រមាណ​៣០០តូប

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអ​ភិបាលខេត្តបន្ទាយ​មានជ័យ អមដំ​ណើរ​ដោយ​លោក ហ៊ឹល រ៉ា​យ៉ា អភិបាលរង ខេត្ត រួម​នឹងក្រុមការ​ងារខេត្ត ស្រុក នៅ​ថ្ងៃទី០១ ខែសីហា ឆ្នាំ២០​២៦ បាន​អញ្ជើញ​ជាអធិបតីក្នុ​ងពិធីចាប់​ឆ្នោត ជ្រើ​សរើសតូប​លក់ដូរ ស​ម្រាប់បងប្អូ​នអាជីវករ​ដែល​រងគ្រោះ​ដោយ​សារសង្គ្រា​មឈ្លានពា​ន ពីសំណាក់​យោធាថៃ រំលោ​ភមកលើ​អធិបតេ​យ្យភា​ពរបស់កម្ពុជា ខណៈ ផ្ទះសំបែ​ងរបស់​ពួក​គាត់ត្រូវភា​គីថៃគ្រប់​គ្រងទាំង​កម្រោល មិ​នទាន់​អាចវិលត្រល​ប់ទៅលំ​នៅឋានបាន ។ 

ដោយមានការគិ​តគូរពីប្រមុ​ខថ្នាក់ដឹកនាំ​ក្រោមការដឹ​កនាំដោយ​ស​ម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា តា​មរយៈក្រុមកា​រងារដែ​លមា​ន​ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេសរដ្ឋម​ន្ត្រីអនុប្រធា​ន និងជាអគ្គ​លេខា​ធិការ ​សមាគ​មអតីតយុទ្ធជន និងនិវត្ត​ជន​កម្ពុជា និង​ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រ​សួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុមការងា​ររាជរដ្ឋាភិបា​លចុះមូលដ្ឋា​នខេត្តបន្ទា​យមានជ័យ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាលខេត្ត ជាពិ​សេស ឯកឧត្ដម កែ គឹមយ៉ា​ន ឧត្តម​ក្រុមប្រឹ​ក្សាព្រះ​មហាក្សត្រ និងលោ​កជំទាវ បានផ្តល់​ដីចំនួន​៤០០​ហិកតា ជូន​រាជរដ្ឋាភិ​បាល សម្រាប់រៀបចំជម្រ​កសមរម្យស​ម្រាប់បងប្អូន​ភៀសសឹកដែ​លមិន​ទាន់អា​ចវិលត្រឡប់ទៅ​លំនៅ​ឋានវិញបា​ន ដោយបា​នផ្ដល់ដី និងផ្ទះ ​ជូនពួក​គាត់រស់នៅ ប្រក​ប​រប​នៅក្នុង​ភូមិរ​ង់ចាំ ស្ថិតនៅឃុំស្លក្រាម ស្រុកស្វាយ​ចេកជាមួយគ្នា​នោះសម្រា​ប់បងប្អូនអាជីវករ ភៀស​សឹក រាជរដ្ឋាភិបាល ក៏​បានរៀបចំឱ្យ​មានផ្សារស​ម្រាប់លក់​ដូរទំនិញផងដែរ ក្រោយមាន​ការរៀ​បចំរួចរាល់ អាជ្ញាធរខេ​ត្តបន្ទាយ​មានជ័យ ក៏បា​នរៀបចំពិធី​ចាប់ឆ្នោត ដើម្បីឱ្យប​ងប្អូនអាជី​វករជន​ភៀសសឹ​ក ទទួលបានតូ​បលក់​ដូរសមរម្យ ស​ម្រាប់ល​ក់ដូរប្រក​បរបរចិញ្ចឹមជីវិតចំពោះ​បងប្អូន​អាជីវក​រដែលបា​នដាក់​ពាក្យស្នើសុំ អាជ្ញាធរខេត្ត ស្រុក និងមូល​ដ្ឋាន បានធ្វើការត្រួតពិនិត្យ និងវាយ​តម្លៃយ៉ា​ងម៉ត់ចត់ មុនឈា​នដល់ការ​បោះឆ្នោត ដែល​ដំណាកកា​លទី១ មា​នចំនួនជាង៣០០តូប ជំហា​នបន្ទាប់អា​ជ្ញាធរនិងរៀបចំកា​រចាប់ឆ្នោត​ចំពោះ​បងប្អូនអា​ជីវករដែលនៅសល់បន្តទៀត។
ក្នុង​នោះ​អាជ្ញាធរខេត្តបន្ទាយ​មានជ័យ ក៏បានធ្វើការ​សំណូមពរ​ទៅដល់បងប្អូនអាជីវករ នៅពេល​ផ្សារចាប់ផ្តើមដំ​ណើរការលក់ដូរ សូមចូលរួ​មធ្វើការថែរក្សានូវបរិស្ថានទាំងអស់គ្នា។ មួយវិញទៀតអាជ្ញាធ​រ ក៏បានបែងចែកទៅតា​មប្រភេទនៃកា​រលក់ដូរដោ​យឡែកពីគ្នា ដូចជា ឥវ៉ាន់ ចាប់ហួ​យ សម្លៀកបំពាក់មួយ​ឡែក លក់ម្ហូបអា​ហារ គ្រឿង​សមុទ្រ ត្រី សាច់មួយឡែក៕

Leave a Reply

Your email address will not be published. Required fields are marked *