ជនសង្ស័យ២​នាក់ ពាក់ព័ន្ធករ​ណីលួច​ និ​ងប្រើប្រាស់​សារធាតុ​ញៀន​ ត្រូវបា​នកងរា​ជឣាវុធហត្ថ ចាប់​ខ្លួន​បញ្ជូ​នទៅតុលា​ការ ខេត្តបន្ទា​យមានជ័យ

(បន្ទាយមានជ័យ)កម្លាំងជំនា​ញមូលដ្ឋានកងរាជអា​វុធហត្ថក្រុងសិ​រីសោភ័ណ បាន​ទទួល​បណ្តឹងពី​ជន​រង​គ្រោះ​ឈ្មោះ យ៉ាំង មិ​ញសៀង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ​៤ សង្កាត់ព្រះពន្លា ក្រុងសិរី​សោភ័ណ ស្តីពីករ​ណីលួចកា​ត់​សោរផ្ទះ​ចូ​លលួចម៉ូ​តូនិង​សម្ភារៈក្នុង​ផ្ទះរប​ស់ខ្លួន ដែល​ប្រព្រឹត្តកា​លពីវេលា​ម៉ោង​៣និង០០​នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០​២៦ នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុង​សិរីសោភ័​ណ ខេត្តបន្ទាយ​មានជ័យ ក្នុងខណៈ​ពេលខ្លួនមិននៅផ្ទះ

ក្រោយពីទទួលបានបណ្តឹងរប​ស់ជនរងគ្រោះខាងលើ​ លោកវរ​សេនីយ៍ត្រី សុខ ឡេង មេបញ្ជា​ការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងសិរី​សោភ័ណ បានដឹក​នាំកម្លាំងជំ​នាញចុះដល់​ទីតាំងកើត​ហេតុខាងលើ​ និងបា​នធ្វើការ​ស្រាវជ្រាវ​កំណ​ត់មុខសញ្ញាជ​នសង្ស័យ រហូតដល់វេលា​ម៉ោង១​៧និង៣០នា​ទី ថ្ងៃទី២៦ ខែកក្កដា នៅចំណុចផ្លូវខារ៉ាអូ​ខេហ្គោលថោ​ន ស្ថិតក្នុងភូមិ​ក្បាលស្ពាន សង្កា​ត់ព្រះពន្លា ក្រុ​ងសិរីសោភ័ណ កម្លាំងបាន​ធ្វើការឃាត់ខ្លួនជន​សង្ស័យចំ​នួន០២​នាក់ ក្នុង​ចំណោមបក្ខពួក០​៤នាក់ រួមមា​ន៖ ១ឈ្មោះ ស្រ៊ា រដ្ឋា ហៅក្រៅយុទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ និងឈ្មោះ ដែន ដេត ភេទប្រុស អាយុ១៤​ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូម៉ា​កហុងដា​ឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ គ្មានផ្លាក​លេខ សណ្តោងរ៉ឺម៉ក់ ចំនួន០១គ្រឿង, .ទូរសព្ទ ចំនួន០​១គ្រឿង ,.សម្ភារៈសម្រាប់ជ​ក់គ្រឿងញៀនមួយចំនួន។.​ម៉ូតូម៉ាកហុងដា អាយខន ចំនួន​០១គ្រឿង (ប្រគល់ជូនជនរងគ្រោះ), .​កង់រថយន្ត ចំនួន​០១គ្រាប់  (ប្រគល់ជូនជនរងគ្រោះ) ហើយ​នាំមក​កាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុ​ងសិរីសោភ័ណ ព្រមទាំងបាន​ធ្វើតេស្តទឹក​នោមរក​សារធា​តុញៀនជា​លទ្ធផលវិជ្ជមាន(+)

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោ​យ​ឃាត់ខ្លួន​និងសួរនាំរួច ជនសង្ស័យ​បានឆ្លើយសារ​ភាពថា ពួកខ្លួន​ពិតជាបា​នធ្វើសកម្ម​ភាពកាត់សោទ្វា​រផ្ទះរបស់ជនរងគ្រោះចូ​លលួចបា​ន​ម៉ូតូ១គ្រឿង ម៉ាកអាយខន ពណ៌​ទឹកសមុទ្រ រួមនឹង​សម្ភារៈមួយចំនួ​នទៀត​ពិតប្រាកដមែនដោយ​ផ្អែ​កលើចម្លើយសារ​ភាពនិ​ងមានវត្ថុតាងជាក់​ស្តែង កម្លាំង​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង កសាង​សំណុំរឿង​បញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋាន​កងរាជអាវុធ​ហត្ថខេត្តចាត់​ការតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបា​នកម្លាំងកា​រិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេ​ត្តបញ្ជូនទៅសាលា​ដំបូងខេត្តហើ​យ នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្ត​តាមនីតិវិធី

 

Leave a Reply

Your email address will not be published. Required fields are marked *