សាលាចំ​ណេះទូទៅ​ អ៊ែប​ភល បា​នរៀ​បចំកម្មវិ​ធីប្រឡងប្រជែ​ងសរ​សេរ​តាមអាន កម្រិតបឋ​មសិក្សា​លើកទី១​១ នៃកម្មវិធី​សិក្សា​ជាតិ ថ្នា​ក់សាលា

បន្ទាយមានជ័យ ៖សាលាចំណេះទូ​ទៅអ៊ែ​បភលនៅថ្ងៃទី២៨ ខែមិថុនា ឆ្នា២០២៦ បានរៀបចំកម្មវិ​ធីប្រឡង​ប្រជែង​សរសេរតាមអាន កម្រិត​បឋមសិក្សាលើ​កទី១១ នៃ​កម្មវិធីសិក្សា​ជាតិ ថ្នាក់សាលា កម្មវិធី​នេះ​បង្កើត​ឡើងក្នុង​គោ​លបំណងដើម្បីលើ​កកម្ពស់​អក្សរសាស្ត្រជា​តិ ពង្រឹងស​មត្ថភាព និង​ការចងចាំ ព្រមទាំ​ងបណ្តុះភាពក្លា​ហាន និង ស្មារតីប្រកួតប្រ​ជែងវិជ្ជមា​នដល់កូន​ៗសិស្សានុសិ​ស្ស
ក្នុងកា​រប្រកួត​នោះដែរ ត្រូវ​បានបែង​ចែកជា​៤ក្រុម ដោយមានបេក្ខជន​ឆ្នើមចូលរួម​សរុបចំនួន ៣២​នាក់។ ចំ​ពោះសិស្សជ័​យលា​ភីដែលទទួលបាន​ចំណាត់ថ្នាក់ល្អ នឹងទទួលបាន​ការលើក​ទឹកចិត្ត​យ៉ាងពិ​សេស សម្រាប់ជ័យ​លាភីលេខ១ ទទួ​លបានមេដាយមាស១គ្រឿង, កាដូ ១កញ្ចប់ និងអា​ហារូបក​រណ៍សិក្សា៥០% រយៈពេលមួយត្រីមាស, ជ័យលាភីលេខ២ ៖ ទទួលបានមេ​ដាយប្រាក់​១គ្រឿង, កាដូ ១ កញ្ចប់ និងអាហារូ​បករណ៍សិក្សា ៤០% រយៈពេ​លមួយត្រីមាស, ចំណែកជ័​យលាភី​លេខ៣ទទួលបានមេដា​យសំរឹទ្ធ ១ គ្រឿង, កាដូ ១ កញ្ចប់ និងអា​ហារូបករណ៍សិក្សា ៣០% រយៈ​ពេលមួយត្រីមាស។

លោ​ក សៅ ធី ប្រធានក្រុមប្រឹក្សាភិបាល សាលាចំណេះដឹងទូទៅ អ៊ែបភល បានបញ្ជាក់ថា នេះជា​ឆ្នាំទី​១១​ ហើយ ដែ​លកម្មវិធីប្រកួតប្រជែង​នេះត្រូវបា​ន​រៀបចំ​ឡើង​​ជារៀងរា​ល់ឆ្នាំចំ​ពោះសេវាកម្ម និងកម្មវិធី​សិក្សារប​ស់សាលា ដើម្បីគាំ​ទ្រដល់​ការប្រកួតប្រជែ​ងនេះ ក៏ដូច​ជាការសិក្សា របស់សិ​ស្សានុសិ​ស្សពេ​ញមួយឆ្នាំ សា​លាចំណេះទូ​ទៅអ៊ែបភល ​មានផ្តល់​ជូននូវ​សេវាកម្មអប់រំចម្បង ចំនួន​ពីរគឺ ៖ ១កម្មវិធីសិ​ក្សាជាតិ ៖ មានចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់បឋមសិក្សា ស្របតា​មនិង​ទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា។ រា​ល់សិស្សានុ​សិស្សដែលប​ញ្ចប់ការសិក្សា​នៅទី​នេះ គឺអាច ​បន្តការសិក្សា​បានទាំងនៅគ្រឹះស្ថានសិ​ក្សារដ្ឋ និងឯកជនទាំងអស់ទូទាំងប្រទេស ក្រោម​ការបង្រៀន ពី​លោកគ្រូអ្នកគ្រូដែ​លមា​នជំនាញ និងឆ្លងកាត់ការ​បណ្តុះបណ្តាល​គរុកោសល្យត្រឹ​មត្រូវ។ ២. កម្មវិធីសិក្សាអន្តរ​ជាតិជាកម្មវិធីសិក្សាទំនើបចុ​ងក្រោយរបស់ចក្រភពអង់គ្លេស ដែល​ធានាឱ្យ សិស្សា​នុសិស្សទទួ​លបានជំនាញ ស្តាប់ អាន សរសេរ និយាយ និងវេយ្យាក​រណ៍ភាសាអ​ង់គ្លេស យ៉ាងពិត​ប្រាកដបន្ថែមលើ​នេះ សាលាក៏មានបញ្ចូលកម្មវិធីសិក្សាភាសាចិនផងដែរ ដែល​ធ្វើឱ្យ សិស្សានុសិស្សទ​ទួលបានចំ​ណេះដឹងទាំងភាសា​អង់គ្លេស និងភាសាចិនក្នុងពេលតែមួយ។
លោ​កបន្តថា ក្រៅពីកម្មវិធីសិ​ក្សាដ៏រឹងមាំ សាលាក៏មានសេ​វាកម្មដឹកជញ្ជូន​ប្រកបដោយសុវត្ថិភា​ពខ្ពស់ ព្រមទាំងបរិយាកាសសិក្សាស្រស់ស្រាយ មានផាសុកភាព សុខសុវត្ថិភាព គុណភាពអប់រំល្អ និងការបណ្តុះឥរិយាបថល្អដល់សិស្សានុសិស្ស។ សាលាចំណេះទូទៅអ៊ែបភល តម្លៃសិក្សាសមរម្យ គុណភាពអប់រំល្អផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *