ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញ ជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ វេទិការនេះធ្វើឡើងនារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៦នៅសាលាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីសំណាក់អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ និងភូមិ បងប្អូនប្រជាពលរដ្ឋប្រមាណជិត១៥០នាក់ ។

លោក សឿន ចាន់ស ចៅសង្កាត់ទឹកថ្លា នឹងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារសង្កាត់ បានឱ្យដឹងថា ក្រុមការងារចុះមូលដ្ឋានសង្កាត់ រួមជាមួយលោកមេភូមិ និងអង្គភាពភូមិទាំងអស់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ខ្វះខាតស្បៀង ចាស់ ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រា និងបានផ្តល់ស្បៀងជូនពលរដ្ឋមានជីវភាពខ្វះខាតជាប្រចាំ ។ ជាមួយគ្នានោះលោកចៅសង្កាត់ ក៏បានបញ្ជាក់ពី ការងារអភិវឌ្ឍន៍ នៅឆ្នាំ២០២៦នេះ រដ្ឋបាលសង្កាត់បានសាងសង់ផ្លូវបេតុងនៅភូមិគាបចំនួន២ ខ្សែ មានប្រវែងសរុប ៧៧៦ ម៉ែត្រ។ ជាទិសដៅបន្ត សង្កាត់នឹងខិតខំបម្រេីរសេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋានដូចជា ចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ខិតខំក្នុងការបំពេញបែបបទធ្វើ ឯកសារអត្តសញ្ញាណកម្ម រួមមាន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យានល្អប្រសេីរ ។ ជាពិសេសអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន។

មានប្រសាសន៍នៅក្នុងវេទិការឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅក្រុងសិរីសោភ័ណ ក៏បានបញ្ជាក់ថា វេទិការនេះប្រារព្ធធ្វេីឡេីងន ៅដេីម្បីពិនិត្យកិច្ចការអភិវឌ្ឍន៍នៅមូលដ្ឋាន អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ប្រមុខរាជដ្ឋាភិបាល និតីកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជាលើកឡើងនៅបញ្ហាប្រឈម និងសំណូមពរនៅក្នុងមូលដ្ឋាន ដេីម្បីធ្វេីការដោះស្រាយចំពោះ មុខ ហេីយចំពោះបញ្ហាដែលនៅសេសសល មិនអាចដោះស្រាយនៅចំពោះមុខបាន និងលេីកយកទៅធ្វេីការដោះស្រាយបន្ត។
នៅក្នុងវេទិការក៏បានបើកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ ក្នុងការលើកឡើងជាមតិយោបល់ លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានានៅក្នុងមូលដ្ឋាន។ ក្នុងបញ្ហាប្រឈម និងសំណូមពរ ដែលបងប្អូនពលរដ្ឋបានលេីកឡេីងមានចំនួន១៥ករណី ដោះស្រាយចំពោះមុខបាន១៣ករណី នៅសល់២ករណីនិងត្រូវពិភាក្សាដោះស្រាយបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *