លោកជំទាវ ឌិត នីតា៖ «សាលា​រៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែល​មាន​លោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»

ការអប់រំ គឺជាយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស និងប្រែក្លាយ​កម្ពុជា ឱ្យក្លាយជាប្រទេសរឹងមាំទាំងផ្នែកសេដ្ឋកិច្ច សង្គម និងការពារជាតិ។ សាលា​រៀនដ៏ស្រ​ស់ស្អាត​នេះ គឺជា​សក្ខីភាព​យ៉ាងច្បាស់ បង្ហាញថា គោលនយោបាយ និងយុទ្ធសាស្ត្ររ​បស់រាជរដ្ឋាភិ​បាល ត្រូវបានអនុវត្តប្រកបដោ​យប្រសិទ្ធភាព តាមរយៈការចូ​លរួមយ៉ាងសកម្មរ​បស់ក្រុមការងារមូល​ដ្ឋានចុះជួយខេត្តព្រះសី​ហនុ រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ និងសប្បុរសជនទាំងឡាយ ដែលបាន​រួមចំ​ណែក​កែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ ស្របតាមស្តង់ដារអប់រំ និងបង្កើតបរិ​យាកាសដ៏ល្អសម្រាប់ការសិក្សារបស់កូនៗ។

សមិទ្ធផលនេះ មិនត្រឹមតែជាអគារ សួនច្បារ សួនលេងកម្សាន្ត ឬហេដ្ឋារចនាសម្ព័ន្ធដ៏ស្រ​ស់ស្អាត​ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “ស្ពាន” ដែលកើតចេញពីស្មារតីសាមគ្គីគ្នា ចូលរួមជាមួយគ្នា ដើម្បីតភ្ជាប់​ក្តីស្រ​មៃរបស់កូនៗ ទៅកាន់អនាគតដែលពួកគេចង់បាន និងរួមចំណែកស​ម្រេចគោល​ដៅរបស់រាជរដ្ឋា​ភិបាល ក្នុងការកសាងកម្ពុជាឱ្យកាន់តែរឹងមាំ។

លោកគ្រូ អ្នកគ្រូ គឺជាអ្នកបំភ្លឺផ្លូវ ដោយផ្តល់ចំណេះដឹង បង្ហាត់បង្ហាញ វិន័យ និងជួយពង្រឹងសីលធម៌ ចរិយា​ធម៌ និ​ងគុណតម្លៃល្អៗដល់កូនៗ។ ចំណែកឯមាតាបិតា និងអាណាព្យាបាលវិញ គឺជា​គ្រឹះដ៏សំខា​ន់ក្នុងការបណ្តុះ អប់រំ អាកប្បកិរិយា ទម្លាប់ល្អ និងការលើកទឹកចិត្តកូនៗ តាំងពីក្នុង​គ្រួសារ។ ទន្ទឹមនឹងនេះ បរិយាកាសសុខដុមរមនាក្នុងគ្រួសារ ការយោគយល់ និងការគាំ​ទ្រពី​សហគមន៍ ក៏ជាកត្តាសំខាន់ដែលជួយឱ្យកូនៗមានភាពជឿជាក់ និងអាចរៀនសូត្របានល្អប្រសើរ។

ការវិនិ​យោគលើការអប់រំថ្ងៃនេះ មិនមែនត្រឹមតែជាការកសាងសាលារៀននោះទេ ប៉ុន្តែជាការក​សាងអនា​គតរបស់កូនៗ អនាគតសហគមន៍ និងអនាគតប្រទេសជាតិទាំងមូល។
#
សាលាបឋមសិក្សាហ៊ុនសែនមិត្តភាព
#
ករុងព្រះសីហនុ #ករុមការងារមូលដ្ឋានក្រុងព្រះសីហនុ

Leave a Reply

Your email address will not be published. Required fields are marked *