លោក យឹម ​សំណា​ង បាន​អញ្ជើញជាអ​ធិបតីភាព​ក្នុង​ពិធីកា​ត់វិញ្ញា​សាប្រឡង វិញ្ញាបនបត្រធម៌​វិន័យថ្នា​ក់ត្រី ទោ​ ឯក ​សម្រាប់​ដំ​ណាច់ឆ្នាំ២​០២៥.២០២​៦ នៅវិទ្យាល័​យសិរីសោភ័ណ

ខេត្តបន្ទាយមា​នជ័យ៖សមណ​:សិស្ស​ សិស្សស​រុបចំនួន​ ១ ៥៣៥អង្គ/នាក់ ដែលកំពុង​នឹងត្រូវបា​នប្រឡងយ​កវិញ្ញាប​នបត្រ ថ្នាក់ត្រី​ ទោ​ ឯក​ នាថ្ងៃទី៧​ ខែមិថុ​នា​ ឆ្នាំ២០២៦​ នៃវិទ្យាល័យ​សិរីសោភ័​ណ​នៅក្នុងខេត្តបន្ទាយ​មានជ័យ។

លោក​ បៀវ​ ថាន​ ប្រធានម​ន្ទីរធម្មការនិ​ងសាសានា​ខេត្តបានឲ្យដឹ​ងថា​ ការប្រលងធម្មវិន័យថ្នាក់ត្រី​ ទោ​ ឯក​ នៅក្នុងឱកាសនេះ​ គឺជាឆ្នាំទី៣៣ហើយ​ សម្រាប់ឆ្នាំនេះ​ ដែលមានសមណ:សិស្ស​ សិស្ស​ដែល​ប្រឡងសរុប​ចំនួន​ ១៥៣៥អង្គ នាក់ក្នុង​នោះ​ បុព្វ​ជិតចំ​នួន​ ១១០១អង្គ​និងគ្រហស្ថ​ចំនួន២៣​នាក់ ត្រូវបា​នបែង​ចែកចំនួ​ន៦៣បន្ទប់ ។

លោក​ បៀវ​ ថាន បានបន្តថា ចំពោះវិញ្ញាសាប្រឡង​នៅក្នុងថ្ងៃនេះមានចំនួន​ ៤រួមមាន​ ១​ វិញ្ញា​សារប្រជុំក​ងធម៍​ ២​ ពុទ្ធ​ប្បវត្តិ​ ៣វិញ្ញាសា​ព្រះវិន័យ​ និងទី៤វិញ្ញាសារ​ សាសនសុភាសិត។ លោក​ យឹម​ សំណាង​ អភិបា​លរង ខេត្តតំ​ណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបា​នមានប្រសាសន៍​នៅ​ក្នុង​ការរៀប​ចំប្រឡង នេះគឺ​ស្រ​បតាម​សារាចរណែ​នាំរបស់ក្រសួងធម្មការនិង​សាសនា​ព្រះ​សព​តាម​ច្បាប់អ​ប់រំមាត្រា​ ២៦​បានចែងថា​ ដើម្បីធានា​បាននូវគុណភាពអប់រំ​ ប្រសិទ្ធភាពអប់រំប្រកប​ដោយភា​ពត្រឹម​ត្រូវតម្លា​ភាព ត្រូវមានកា​រប្រឡងសម្រាប់​ សមណ:​សិស្សសិស្សដែលចេះ​ គឺប្រឡងជាប់​ និងសម្រាប់​ពិធី​ កាត់ស្រោមវិញ្ញា​សា ពេលនេះ​ គឺជា​ជំហានសំខាន់មួយ​ នៅក្នុងដំណើ​រការនៃការរៀ​បចំការប្រឡង​ដើម្បីធា​នាថាការប្រឡងប្រ​ព្រឹត្តទៅដោយភា​ពសុក្រឹត​ តម្លាភាព​ យុត្តិធម៌សម្រាប់ស​មណ:សិ​ស្សនិងសិ​ស្សទាំងអស់។

លោក​ យឹម សំណាង​ បានបន្តថា​ សមណ;និងសិស្សទាំងអស់បាន​បង្ហាញឲ្យឃើ​ញពីការយក​ចិត្តទុកដាក់​ និង​ការចូលរួម​យ៉ាងសកម្មនៅក្នុងការអភិវឌ្ឍ ការសិក្សាដែលជាមូល​ដ្ឋានដ៏សំខាន់​នៅក្នុង​ការផ្ដល់បណ្ដា​ញព្រះសង្ឃឲ្យមានទាំងចំ​ណេះដឹងសីលធម៌គុណ​ធម៌ដើម្បីបន្តថែរក្សានិង​លើកស្ទួយព្រះ​ពុទ្ធសា​សនាជាសាសនារបស់ជាតិ។ ពុទ្ធិកសិក្សាគឺជា​ វិស័យមួយដែល​មានតួនា​ទីយ៉ាង​សំខាន់នៅក្នុងការបណ្ដុះបណ្ដាលធនធានសមណ:ឲ្យមានសមត្ថភាពទាំងផ្នែកធម៌​ និង​ វិទ្យាសាស្ត្រ​។ ការសិក្សានៅពុទ្ធិកវិទ្យាល័យមិនត្រឹមតែផ្តល់នូវចំណេះដឹងប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំ​ងជួយអ​ភិវឌ្ឍសីលធម៌​ វិន័យនៃការរស់នៅប្រក​បដោយគុណ​ធម៌ដែលជា​គន្លឹះដ៏សំខាន់ក្នុង​ការបម្រើ​សង្គមជាតិសាសនានិង​ សាសនា​។ និងសូមជូនព​រដល់​ ព្រះតេជគុ​ណគ្រប់ព្រះ​អង្គទទួលបាន​ភាពជោគជ័យនៃការប្រឡងនៅក្នុងពេលនេះ។ គួរបញ្ជាក់ផងដែរថា​ ការ ការប្រឡងនៅក្នុងថ្ងៃនេះ​ គឺមានការចូលរួមឧបត្ថម្ភចង្ហាន់ពីសំណាក់​ ឯកឧត្តម​ កែគឹមយ៉ាននិងលោកជំទាវម៉ៅម៉ាល័យ​ ឯកឧត្តម​អភិស​ន្តិបណ្ឌិត​ សសុខា​ និងលោកជំទាវកែសួនសុភី​ និងលោក​ កែសួនសុភាព​ និងលោក​ស្រី​ ព្រំ រដ្ឋា បាន​ ឧបត្ថម្ភ​អាហារចំនួន​ ១៩០០ប្រអប់​ ទឹកក្រូច​ ចំនួន៨៥កេស​ និងទឹក សុទ្ធចំនួ​ន១០០​យួរ​ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *