កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ​ចំនួន២នាក់​ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោ​យចេតនាស្ថាន​ទម្ងន់,លួច(ម៉ូតូ) ,ទទួលផ​ល​ចោរកម្ម និងប្រើប្រាស់​ដោយខុសច្បា​ប់នូវសា​រធាតុ​ញៀន

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ បានទទួល​ពាក្យ​បណ្ដឹង​រប​ស់ឈ្មោះ​ តុង ​ហេង ភេទប្រុស​ អាយុ៣២ឆ្នាំ ជ​នជាតិខ្មែរ ​បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់​ព្រះពន្លា  ក្រុងសិរីសោ​ភ័ណ ស្តីពី​ករណីហិង្សា​ដោយចេតនា ប្រព្រឹត្តកា​លពីវេលា​ម៉ោង២២និង​៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០​២៦ នៅចំណុច​ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ ក្រោយ​ពីទទួលបា​នបណ្ដឹ​ងខាង​លើលោក​វរសេនី​យ៍ត្រី សុខ ឡេង មេបញ្ជាកា​រមូលដ្ឋានកងរាជ​អាវុធ​ហត្ថក្រុង បាន​ដឹកនាំ​កម្លាំងចុះ​ធ្វើការស្រា​វជ្រាវ ​កំណត់មុខសញ្ញា រហូតដល់វេ​លាម៉ោង​១៥​និង៣​០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ​នៅ​ចំណុចភូមិ៣ ​សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានឃាត់​ខ្លួនជនស​ង្ស័យ​ ១នាក់ឈ្មោះ​ ហេង វិចិត្រ (លុយ) ភេទប្រុស​ អាយុ២៣ឆ្នាំ​ និងចា​ប់យ​កវត្ថុតាង​នៃបទ​ល្មើស​ហើ​យនាំ​មកកា​ន់មូលដ្ឋានក្រុងសិ​រីសោភ័ណ​ដើម្បីសួរ​នាំ ដោយជនសង្ស័យ​ខាងលើជា​មុខសញ្ញា​លួច​យ៉ាងសកម្ម​នៅក្នុងភូមិសា​ស្រ្តក្រុងសិរី​សោភ័ណ និងបា​នធ្វើតេស្ត​ទឹកនោម រកឃើញ​មា​ន​សារធាតុញៀន។ លុះ​ដល់ថ្ងៃទី២៤ ​ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនា​ញមូលដ្ឋានកងរា​ជអាវុធ​ហត្ថក្រុង​បាន​ទទួលបណ្ដឹងប​ន្ថែមរប​ស់ជនរង​គ្រោះម្នាក់​ទៀតឈ្មោះ​ ភេន សេងថៃ ភេទប្រុស អាយុ២​៨ឆ្នាំ ស្នាក់នៅ​វត្តស្វា​យចាស់ ស្ថិតក្នុងភូមិ​១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ស្តីពីករណី​បាត់ម៉ូតូម៉ា​កហុង​ដាឌ្រីម ពណ៌​ខ្មៅ ផលិតឆ្នាំ២០​០៩ ចំនួ​ន០១គ្រឿង កា​លពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦​ ដែល​ប្រព្រឹត្តដោ​យជនសង្ស័​យខាងលើ។
លោកឧត្តមសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹង​ថា ក្រោ​យឃាត់ខ្លួន​ និងស្តាប់ចម្លើយ​ជនសង្ស័យ​បានឆ្លើយសារ​ភាព រូបគេ​បានយក​កាំបិតប៉័ង​តោកា​ប់ទៅលើជ​នរងគ្រោះ​ ឈ្មោះ​ តុង ហេង  និងបា​នធ្វើសកម្ម​ភាពលួច(ម៉ូតូ) របស់​ជនរងគ្រោះកា​លពីថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ២០២៦ និងបា​នយកម៉ូតូ​នោះទៅលក់​ឱ្យឈ្មោះ ឌី(ប៉ង់ ណាយ) ភេទប្រុស អាយុ៤១ឆ្នាំ ជា​ជាងជួស​ជុលម៉ូតូនៅភូមិគោរដ្ឋាន សង្កាត់​អូរអំបិល ក្រុងសិរី​សោភ័ណ ហើយ​យកលុយ​នោះដើរស៊ីចាយអស់។ បន្ទាប់ពី​បានច​ម្លើយសារភាពក​ម្លាំងជំ​នាញ​ចុះប្រតិបត្តិកា​របន្តឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ប៉ង់ ណាយ(ឌី) ភេទ​ប្រុស ព្រមទាំងចាប់​យកវត្ថុតា​ងនៃបទ​ល្មើស ហើយបានធ្វើតេស្តទឹក​នោមរកឃើញមានសា​រធាតុញៀនផង​ដែរ។ចំ​ពោះវត្ថុតាង​ដកហូតបានរួមមាន៖ ម៉ូតូកែច្នៃ ពុំស្គាល់ម៉ាក ពណ៌ខ្មៅ គ្មានផ្លាកលេ​ខ ចំនួន០១គ្រឿង,​ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩  គ្មានផ្លាកលេខ  ចំនួន០១គ្រឿង (ប្រគល់ជូនរងគ្រោះវិញ),​កាំបិតប៉័ងតោ ចំនួន០១ដើម។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសិរី​សោភ័ណ​បានឱ្យដឹង​ទៀតថា​ ក្រោ​យឃាត់ខ្លួនជ​នសង្ស័យឈ្មោះ​ ប៉ង់ ណាយ(ឌី) បានឆ្លើយសារភាពថា​ ខ្លួនពិតជាបានទិ​ញម៉ូតូពីជនសង្ស័យ​ឈ្មោះ​ ហេង វិចិត្រ(លុយ) ដោ​យគ្មា​នឯកសា​រពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភា​ពនិងមា​នវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសា​ង​សំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា​ ប​ច្ចុប្បន្ន ជនសង្ស័យទាំង២នា​ក់ត្រូវ​បានបញ្ជូនទៅ​សាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែឧសភា​​​​​​​​​​ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *