សមត្ថកិច្ចច​ម្រុះ​ខេត្តប៉ៃលិ​ន បន្តធ្វើរដ្ឋ​បា​លត្រួត​ពិនិត្យ និងឡោម​ព័ទ្ធ នៅតាម​ផ្ទះជួល​ សណ្ឋាគារ ផ្ទះ​សំណាក់ និង​រីសត ស្ថិត​នៅក្នុងក្រុ​ងប៉ៃលិន ៣ទីតាំ​ង និងស្រុក​សាលាក្រៅ ២ទីតាំង ដែលស​ង្ស័យ​លួចបង្កប់ប​ទល្មើសបច្ចេក​វិទ្យា (Online Scams) ដើម្បីធ្វើកា​របង្ក្រាប​ឱ្យអស់​ពីខេត្តប៉ៃលិន

ប៉ៃលិន៖ ដោយអនុវត្ត​យ៉ាងហ្មឺងម៉ាត់តាមបទបញ្ជា របស់រាជរដ្ឋាភិ​បាលកម្ពុជា ​នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង​ជាប្រធា​នគណៈប​ញ្ជាកា​រឯកភាពខេត្ត បានដឹកនាំសមត្ថកិច្ចចម្រុះ សហការជាមួយព្រះ​រាជអាជ្ញាអ​មសាលា​ដំ​បូងខេត្ត បន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យ នៅតាម ផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ និងរីសត ដែលស​ង្ស័យមាន​ការលួច បង្កប់ បទល្មើស បច្ចេកវិទ្យា (Online Scams) និងធ្វើការបង្ក្រាប ១ទីតាំង និង រឹបអូសសម្ភារៈ ជាច្រើនសំរាប់ធ្វើសកម្មភាព លាក់ទុកក្នុងបន្ទប់ជួល ១ទីតាំង ព្រមទាំង​បានឃាត់ខ្លួន​ជនបរទេសចំនួន ១៧នាក់ ស្នាក់នៅជិតទីតាំង ដើម្បីត្រួតពិនិត្យឯកសារ និងកសាងសំ​ណុំរឿង​ទៅតាមនិតិ​វិធីច្បាប់
សមត្ថ​កិច្ចចម្រុះ បន្តយុទ្ធ​នាការ ចុះត្រួតពិនិត្យរដ្ឋបាល នៅ​តាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងការ​ដាក់ប៉ុស្តិ៍​ត្រួត ពិនិត្យនៅតាមដងផ្លូវជាតិសំខាន់ៗក្នុងខេត្ត ក្នុងគោលបំណង រឹតបន្តឹងនៃការអនុវត្តរប​បសន្តិ​សុខសង្គម និង សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្ត ទាំងមូល ស្របតាម​វិធានកា​រចាំបា​ច់របស់​រាជរដ្ឋាភិបា​ល ដោយត្រូវយក​ចិត្តទុកដាក់ខ្ពស់ លើកា​រងារគ្រប់គ្រងសុវត្ថិភាព តាមរយៈការ​លួចចូលមករស់នៅដោយខុសច្បាប់ នៅតាមទីតាំងរស់នៅប្រមូលផ្តុំ របស់ជនបរទេស តាមសណ្ឋា​គារ ផ្ទះសំណាក់ រីសត ផ្ទះជួល និងទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ និងបង្ក្រាប សកម្មភាព ជួញដូ​រមនុស្ស ជា​ពិសេសបទល្មើសបច្ចេក វិទ្យា(Online Scams) ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

Leave a Reply

Your email address will not be published. Required fields are marked *