ខេត្តបន្ទាយមានជ័យ៖សាលា ១ខ្នង ៦បន្ទប់ និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាជ្រោយស្ដៅ ស្ថិតនៅក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកតា គាត យ៉ន និងលោកយាយ តាន់ អ៊ូសឿម ដែលជាឪពុកម្តាយបង្កើតរបស់លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតព្រមទាំងកូនចៅ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍រំឭកនូវអតីតកាលរបស់ខ្លួនដែលពាក់ព័ន្ធនៅទីនេះនិងជាដើមហេតុ ដែលម្តាយឪពុកម្តាយក្រុមគ្រួសារ របស់គាត់មកកសាងនូវសមិទ្ធផលនានា ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងឱកាសនេះ គឺតាមពិតគាត់មានស្រុកកំណើតនៅក្នុងភូមិ នេះហើយលោកគាត ហ៊ុល ផ្ទាល់ ក៏ជាអតីតសិស្សធ្លាប់បានសិក្សារៀនសូត្រ នៅសាលាបឋមសិក្សាជ្រោយស្ដៅនេះផងដែរ ចំពោះសមិទ្ធផលទាំងអស់ នៅក្នុងសាលារៀននេះ ព្រមទាំងបានកសាងកុដិ១ខ្នងផង នោះសរុបថវិកាអស់ចំនួន 105400សហរដ្ឋអាមេរិក។
លោក គាត ហ៊ុល លោកបន្តថាថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសពីក្រោយក្រៃលែង តែបានចូលរួមសម្ភោធនូវសមិទ្ធផលនានានៅស្រុកកំណើតនិងបានឧទ្ទិសមហាកុសលផលបុណ្យ ដល់លោក ឪពុកនិងអ្នកម្ដាយ ព្រមទាំងញាតិការ ទាំងអស់ដែលបានចែកឋានទៅកាន់បរលោកហើយក៏សូម ឧទ្ទិសមហាកុសលផលបុណ្យជូនដល់ វីរៈកងទ័ព ដែលបានបាត់បង់ជីវិត ក្នុងការការពារបូរណភាពទឹកដី ពីព្រោះពួកចោរសៀមឈ្លានពាន និងសូមគោរពជូនពរដល់ព្រះកងទ័ពទាំងអស់ឲ្យជួបតែសេចក្ដីសុខសេចក្ដីចម្រើនឈ្នះអស់មារសត្រូវ។
ចុងក្រោយ លោក គាត ហ៊ុល ក៏បានផ្តាំផ្ញើដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងនៅឲ្យឆ្ងាយពីគ្រឿងញៀន។ បញ្ចប់នៃកម្មវិធី លោកគាត ហ៊ុល និងក្រុមគ្រួសារកូនចៅ បានប្រគេនអង្ករដល់ព្រះសង្ឃចំនួន ១តោនសិស្សានុសិស្សម្នាក់ៗ ទទួលបានសៀវភៅ៣ក្បាល ប៊ិកមួយខ្មៅដៃបន្ទាត់ និងថវិកា ៥០០០៛រៀលប្រជាពលរដ្ឋចូលរួមម្នាក់ៗទទួលបានសារុង១ថវិកា ១ម៉ឺនរៀល ព្រមទាំងពិសាអាហារសាមគ្គីផងដែរ៕

