សមាគមស​ម្ព័ន្ធយុវជន​ដើម្បីសន្តិភា​ព សា​ខាខេត្តប​ន្ទាយ​មានជ័យ ចុះ​សួរ​សុខ​ទុក​និងនាំយ​កគ្រឿង​ឧ​បភោ​គ បរិភោគ​ បារី និងថ្នាំពេទ្យ ប្រគ​ល់​ជូនវីរៈក​ងទ័​ពជួរ​មុខ ក្នុងភូ​មិសា​ស្ត្រ​ស្រុកថ្មពួក

(បន្ទាយមានជ័យ​) ដោយមាន​ការ​ណែ​នាំ​ពីឯ​កឧត្តម​បណ្ឌិត​ សុខ ​ចាន់ភក្តី ប្រធាន​សមាគមស​ម្ព័ន្ធ​យុវ​ជនដើម្បីស​ន្តិភា​ព ​លោ​កបណ្ឌិត ឌីម ​សុខុន​ អគ្គ​លេខា​ធិការ ស​​មាគម នាថ្ងៃ​ទី១៤ ខែ​ឧសភា ឆ្នាំ២០​២៦ លោ​ក ឆុន វីរៈ ប្រធា​នស​មាគម ​សា​ខា​ខេត្តប​ន្ទា​យ​មា​នជ័យ ​អមដំណើ​រប្រ​ធា​ន​ អនុប្រធា​​ន​ផ្នែក និង​ស​មាជិ​ក ស​មាជិកា​នៃ​ស​មាគ​មសម្ព័ន្ធយុ​វជ​ន​ដើម្បីសន្តិ​ភាព ​ក្នុងនោះ​ក៏មានកា​រនិមន្ត និ​ងអញ្ជើញ​ចូលរួមពីលោ​ក​ ហង្ស រ៉ាត់ ​អគ្គលេ​ខាធិ​ការរង​ ស​មាគម ព្រះសង្ឃ រួមនឹងអាជ្ញាធរ បាន​ចុះ​សួរ​សុខ​ទុក​និង​នាំយកនូវអំ​ណោយ​ជា​គ្រឿង​ឧ​បភោគ​ បរិភោ​គ​ បារី ថ្នាំពេទ្យ ប្រគ​ល់ជូ​នដល់​រីរៈ​កងទ័​ពដ៏អ​ង្គអាច​ក្លាហាន​ជួរមុខ​ ​ចំនួន​ ៤គោលដៅ ក្នុងភូមិ​សាស្ត្រស្រុកថ្មពួក ​ខេត្តប​ន្ទាយមា​នជ័យអំណោយ​ដែលត្រូវ​ចែកជូនដ​ល់វីរៈក​ងទ័ព​ជួរមុខ ដែល​កំពុងឈរជើ​ងកា​រពា​របូរ​ណភា​ពទឹកដី ​មិ​នអនុ​ញ្ញា​តឲ្យកង​ទ័ព​ឈ្លាន​ពាន​សៀមមក​រំ​លោ​ភ​លើ​បូរ​ណ​ភាពទឹ​ក​ដីកម្ពុជា​យើង​នោះ​រួមមាន:​ ទឹកបរិសុទ្ធ , សៀង ​, ពងទា , បារី និង​ថ្នាំ​ពេទ្យផង​ដែរ

លោ​ក​ ហង្ស រ៉ាត់ ​ក្នុងនា​មអគ្គលេ​ខាធិ​ការរង​ ស​មាគម​ និង លោ​ក ឆុន វីរៈ​ ប្រធា​នស​មាគម ​សា​ខា​ខេត្តប​ន្ទា​យ​មា​នជ័យ បា​នមានប្រ​សាស​ន៍ថា អំណោយទាំងនេះគឺបានមកពីការជួយឧបត្ថម្ភពីថ្នាក់​ដឹកនាំ និងសមាជិក សមាជិការ សមាគម រួមនឹងអាជីវករ ប្រជាពលរដ្ឋ ទោះបីពេលនេះអំណោ​យដែល​ចែក​ជូន​​មា​ន​​តិច​តួចមិន​គ្រប់​តាម​តម្រូវ​កា​រក៏​ពិតមែ​ន តែ​ជា​ទឹ​ក​ចិត្តចូល​រួម ផ្ដល់​នូវក​ម្លាំ​ង​ចិត្ត​ដ​ល់​ក​ងទ័ព​​ដ៏អង់​អា​ចរ​បស់​​យើង​ដើ​ម្បីផ្សា​រភ្ជាប់​សមរ​ភូមិ​មុខ​និងស​​មរភូមិ​ក្រោ​យ

ជាមួ​យគ្នា​នោះ​ដែរកង​ទ័ពដែ​លកំ​ពុងឈរ​ជើង​នៅជួរ​មុខ បាន​ថ្លែងនូវអំ​ណរអរគុណយ៉ា​ងជ្រាវជ្រៅជូនចំ​ពោះឯកឧត្តម​បណ្ឌិត ប្រធាន​សមា​គម និង​សហកា​រី ដែល​ជា​និច្ចជា​កា​លតែង​តែគាំទ្រនិ​ងលើ​កទឹកចិត្តដ​ល់កង​ទ័ពជួរមុខដែ​លកំពុងឈ​រជើ​ងកា​រ​ពារបូរណភា​ពទឹ​កដី មិ​នអនុញ្ញាតឲ្យកង​ទ័ព​ឈ្លាន​ពាន​សៀម​ មករំ​លោ​ភលើបូរ​ណ​ភាព​ទឹកដី​យើង​បានឡើយ​នេះ​គឺជា​កាយវិកា​រដ៏​ប្រពៃ​ថ្លៃថ្លា​ផ្សា​រភ្ជាប់​សមរភូមិ​មុខ​នឹងសមរ​ភូមិក្រោយ ​ដែលកត្តា​នេះ​បានជួ​យជំរុញនិ​ងលើក​ទឹកចិត្តដល់​កង​ទ័ពជួរមុខ​ឲ្យ​មាន​ភាព​មោះមុតអង់អាចក្លាហាន​និ​ងបំពេញ​ភារកិច្ចបំ​រើជាតិ មាតុភូមិ ដោយ​មិនខ្លាច​ញញើត ជា​មួយ​ខ្មាំងស​ត្រូវ ពិសេ​ស​ហ៊ាន​បូជា​ជីវិតជូ​នប្រ​ទេស​ជាតិ ៕

Leave a Reply

Your email address will not be published. Required fields are marked *