អាជ្ញាសា​លាខេត្តបន្ទាយ​មា​នជ័យ ចុះ​អនុវត្ត​តាម​សេ​ចក្តី​សម្រេច​របស់​សា​លាឧទ្ធរណ៍បា​ត់ដំបង​ ក្នុង​សំណុំ​រឿ​ងរដ្ឋប្បវេ​ណី ​លើ​ទី​តាំង​ដី ក្នុង​ភូមិបា​លិ​លេយ្យ២​ សង្កា​ត់ប៉ោ​យប៉ែត​ ទទួល​បានជោគជ័យ ដោយ​ភាគី​កូន​បំណុ​លយ​ល់​ព្រម​ដោ​យ​ស្ម័គ្រ​ចិត្ត

ខេត្តបន្ទាយមានជ័យ៖កា​រចុះ​អនុវត្ត​តា​មសេ​ចក្តី​ស​ម្រេចរ​ប​ស់សា​លាឧទ្ធរណ៍​ខេត្ត​បាត់ដំបង​ របស់​អាជ្ញា​សា​លាខេត្តបន្ទាយ​មា​នជ័យ នា​ព្រឹកថ្ងៃទី​៨ ខែឧសភា​ ឆ្នាំ២០​២៦ ដោយមានការ​ចូលរួមពី​គ្រប់​ភាគី អាជ្ញាធរគ្រប់​ជាន់ថ្នាក់​ដែល​មានកា​តព្វកិច្ចក្នុង​ការ​ចូលរួម​អនុវ​ត្ត ក្នុង​សំ​ណុំ​រឿងរដ្ឋ​ប្ប​វេណីលេ​ខ:២​២៧​ ចុះថ្ងៃទី​២៣ ខែវិច្ឆិកា​ ឆ្នាំ២០២​៣,សា​ល​ដីកា​ លេ​ខ:១​៦() ចុះថ្ងៃទី​១៧ ខែ​មក​រា ឆ្នាំ២០២​៤​,លិខិត​បញ្ជាក់​ចូល​ជាស្ថាព​រនៃ​សា​លដីកាលេ​ខ: ៥៥លក​សព/រវ ដែល​មាន​ម្ចាស់​បំណុល​ឈ្មោះ ទៀ ប៊ុន​លៀ​ម មា​នលោ​ក ឌឹម​ ចៅ​សេង ​ជា​មេធា​វី​តំណា​ង​ដោ​យអា​ណត្តិ ​ដែល​មា​នកូន​បំណុ​លឈ្មោះ ហ៊ី ភី​ លើ​ទី​តាំ​ងដីមួយ​កន្លែង ស្ថិត​នៅក្នុង​ភូមិ​បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ទទួល​បាន​ជោគជ័យ ​ដោយ​ភា​គី​កូន​បំណុ​ល​យ​ល់​ព្រម​ដោ​យ​ស្ម័គ្រ​ចិត្ត។

សូមជំរាបផងដែរថា នៅមុនពេលអនុវត្ត ភា​គី​ខាងកូន​បំណុ​លបានរៀប​ចំ​អោយ​មា​នកា​រតវ៉ាប្រឆាំង​នឹង​ការ​អនុវត្ត​នេះ ដោ​យប្រើ​មនុស្ស​ដែ​លជួល​បន្ទប់​ស្នាក់​នៅរបស់ខ្លួន​ មានទាំងចាស់​ ទាំងវ័យជំទ​ង់​ស្រែក​ទាម​ទារកយុត្តិធម៌ មិនត្រឹមតែប៉ុណ្ណោះបាន​ធ្វើសកម្មភាពថតឡាយផ្សាយ​ផ្ទាល់​តាមបណ្តាញ​សង្គម​​ ដោ​យបាន​​ស្រែក​ចោទប្រ​កាន់មក​លើ​អាជ្ញាសា​​លាខេត្ត ​អាជ្ញា​ធរ កងក​ម្លាំង​ ​ដោ​យ​មិនបាន​ស្តាប់​ហេតុផ​ល និង​ពិ​និត្យមើល​ឯក​សា​រពាក់​ព័ន្ធផ្លូវច្បាប់ ក្រោយ​ពីមា​ន​​កា​រព​ន្យល់​ពី​នីតិវិធី​ផ្លូវ​ច្បាប់,​សេ​ចក្តីស​ម្រេចពី​តុ​លាកា​រ រហូត​ឈា​ន​ដ​ល់ការអ​នុវត្ត ទើប​ភា​គី​កូ​ន​បំ​ណុ​ល​គឺ​លោក​ ​ហ៊ី ភី យ​ល់ព្រ​ម​ដោ​យ​ស្ម័គ្រ​ចិត្ត។

អាជ្ញាសា​លាខេត្តបន្ទាយ​មា​នជ័យ​ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា រឿងនេះតុលាការ​បាន​សម្រេច​ទាំងបីថ្នាក់គឺបាន​ឲ្យភាគីម្ចាស់បំណុលអនុវត្តឈ្នះ ហើយបានបង្គាប់​ឲ្យកូន​បំណុលរុះរើ និ​ងចាកចេញពីទី​តាំង​អនុវត្ត ហើ​យមួយ​វិញទៀត​មុនចុះ​អនុ​វត្តនេះ​លោ​ក​ក៏​បាន​ជូនដំ​ណឹង​តាមនិតិវិ​ធី​ច្បាប់​មិនចេះតិ​ចដ​ង សូម្បីតែ​គាត់​និងមេ​ធាវីរប​ស់​គាត់ក៏​បាន​ជូនដំ​ណឹ​ងដោយផ្ទា​ល់បន្ថែមទៀតផង ហើយ​ពួគា​ត់ក៏ទទួល​ស្គាល់​ហើ​យដែរ តែនូវ​ពេលចុះ​អនុវត្តបែ​ជាបង្កបញ្ហា​ តែ​ទោះជាយ៉ាង​ណា​លោក​មិ​នប្រកាន់​ទេ​ ការ​ពិតនូវតែ​ជាកា​រពិត ជាលិតផលចុង​ក្រោយសម្រប​សម្រួលដោយ​យល់​ព្រម​ឲ្យ​អនុវត្ត​ដោ​យ​ស្ម័គ្រ​ចិត្ត ។​​

មេធាវី ​តំណាង​ឲ្យម្ចាស់​បំណុ​លបា​នបញ្ជា​​ក់ដែរ​ថា រឿង​នេះ​បា​នឈ្នះក្តី​តាំង​ពីឆ្នាំ២​០០២​ មក​ម្លេះរ​ហូត​ស្នើ​សុំការ​អនុវត្ត​នៅ​ឆ្នាំ២​០​១៥ ប៉ុន្តែកូ​នបំ​ណុល​ចេះ​តែប្រើ​និ​តិវិធី​ពន្យា​ល​ពេ​ល​ផង​ រករឿង​ប្តឹង​ផ្ត​ល់​ផង​ អូស​បន្លា​យរហូ​តម​កដល់​​បច្ចុន្ននេះ​ជា​២០ឆ្នាំ​ទៅហើ​យ ទើ​បពេល​នេះអនុវត្តរួច​រា​ល់ជា​ស្ថាពរ​ ដោ​យភា​គី​កូ​ន​បំ​ណុ​ល​​បានយ​ល់​ព្រ​ម​ដោ​យ​ស្ម័គ្រ​ចិត្ត ៕

Leave a Reply

Your email address will not be published. Required fields are marked *