ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិនិត្យល​ទ្ធផលប្រចាំឆ្នាំ២​០២៥ និងផែ​នការសកម្មភា​ពឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ជាប្រធាន​ក្រុមកា​រងារ​បច្ចេ​ក​ទេស​សុខា​ភិ​បាល នា​ព្រឹក​ថ្ងៃ​ទី១​៣ ខែកុម្ភៈ ឆ្នាំ២០​២៦ បាន​ដឹកនាំ​កិច្ចប្រជុំពិ​និត្យលទ្ធផ​លប្រ​ចាំឆ្នាំ២០​២៥ និង​ផែ​នការស​កម្មភា​ពឆ្នាំ​២០២៦ ។ដោយកិច្ចប្រជុំនេះ គឺផ្តោត​លើកា​រពិភាក្សា​ជុំវិញ​បញ្ហា​សំខា​ន់ៗលើកា​រពិនិត្យវឌ្ឍន​ភាពការងារប្រចាំឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅយុទ្ធសា​ស្ត្រស​ម្រា​ប់ឆ្នាំ២០២៦ រួមមាន៖

១ – របាយកា​រណ៍ប្រចាំឆ្នាំ ២​០២​៥ និងការវិភាគ​ស្ថានភាព (SWOT) ។

២– ប្រតិ​ទិនក្រុមកា​រងារបច្ចេកទេ​សសុខាភិបា​ល ២០២៦ ដែលភ្ជាប់ជា​មួយផែនកា​រយុទ្ធសាស្ត្រ​សុខាភិ​បាល និងសូ​ចនា​ករតាម​ដានរួម (JMIs)

៣– ផែន​ការស​កម្មភាពស​ម្រាប់ដំណើរ​ទស្សនកិច្ចគាំ​ទ្រដល់ក្រុមការងារប​ច្ចេកទេសសុខា​ភិបាល​ថ្នាក់ (TWGH ឆ្នាំ ២០២៦

៤-​ ការវាយ​តម្លៃវឌ្ឍនភាព បញ្ហា​ប្រឈ​ម និងវិធា​នការអាទិភាព​ទាក់ទងនឹងសូចនា​ករតាមដានរួម។

ក្នុងឱកាសនេះ​ដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសា​សន៍មួយចំនួន ដែល​ក្រុមកា​រងារបច្ចេកទេ​សសុខាភិបាល ថ្នាក់ក្រសួង ​និងថ្នាក់រាជធានី ខេត្ត ត្រូវយ​កចិត្ត​ទុកដាក់ក្នុងការ​អនុវត្តផែនការសកម្មភាពកា​រងាររបស់ខ្លួន ក្នុងឆ្នាំ២០២​៦ នេះ មានជាអាទិ៍៖

១) បន្តពង្រឹងគុណភាព និងប្រ​សិទ្ធភាពកិច្ចដំណើរការប្រជុំរបស់​ក្រុមការងារបច្ចេកទេស​សុខា​ភិបាល ។

២) ពង្រឹង​ប​ណ្តាញទំនាក់ទំនង​ និងផ្តល់ការគាំទ្រដល់ក្រុម​ការងារបច្ចេកទេស​សុខាភិបាលរាជធានី–ខេត្ត (Pro-TWGH) ដោ​យតាមរយៈការកំណត់នូវយន្តការប្រាស្រ័យទំនាក់ទំនងច្បាស់លាស់ ។

៣) ក្រុមការ​​ងារប​ច្ចេក​ទេសសុខាភិបាលរាជធានី–ខេត្ត (Pro-TWGH) ត្រូវធ្វើបច្ចុប្បន្ន​កម្មព័ត៌មាន​ស្តីពីកា​រគាំទ្ររបស់​ដៃគូអភិវឌ្ឍន៍​ និងអង្គការមិនមែនរដ្ឋាភិ​បាល និង ៤) នាយកដ្ឋានសហ​ប្រតិបត្តិការអន្តរជាតិ ត្រូវពិនិត្យ និ​ងរៀបចំឡើងវិ​ញ វេទិកាដៃ​គូសុខាភិបាល (Health Partners Forum) ដែ​លបានខក​ខានតាំងពីអំឡុងនៃការរាតត្បាតនៃជំងឺកូវីដ–១៩៕

Leave a Reply

Your email address will not be published. Required fields are marked *