ការិ​យា​ល័យ​ចរាចរ​ណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទា​យ​មានជ័យ​ ដឹក​នាំ​ផ្សព្វផ្សាយ​ អប់​រំ​ ពី​សុវត្ថិ​ភាព​​ចរា​ចរ​ណ៍​ផ្លូវ​គោ​ក​

ខេត្តបន្ទាយមានជ័យ៖ការយ​ល់ដឹងនិងគោ​រពច្បាប់​ចរាចរណ៍ផ្លូវ​គោក​ គឺជា​ កត្តាចម្បង​ ។លោក គី មក​រា​ ប្រ​ធានកា​រិយា​ល័យចរាចរ​ណ៍ផ្លូវគោ​កនៃស្នងការ​ដ្ឋាននគរ​បាលខេត្តបន្ទាយ​មានជ័យ​ មានប្រ​សា​សន៍បែបនេះ ក្នុងឱកាស​អញ្ជើញ​ដឹកនាំផ្សព្វផ្សាយ​អប់រំ​ពីសុវត្ថិភាពចរា​ចរណ៍ផ្លូវគោក​ ដោយ​មានការចូលរួម​ ពីមន្ត្រីមន្ទីរ​សាធារ​ណការ​និងដឹ​កជញ្ជូនខេត្ត​ និងក្រុមយុ​វជនកាក​បាទក្រហម​ខេត្ត នាព្រឹកថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០២៦។

លោក​ គី​ មករា​ បានបញ្ជា​ក់ថា ការសហ​ការចូលរួមរបស់​មន្ត្រីនិង​ក្រុម​យុវជ​នកាកបា​ទក្រហមនៅ​ក្នុងឱកាស​នេះ​គឺដើម្បីផ្សព្វផ្សាយ​ពីសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក​ក្នុងឱ​កាសបុណ្យចូលឆ្នាំ ចិន​ វៀ​តណាម​ នាពេល​ខាងមុខ​ ហើ​យការចុះម​កផ្សព្វផ្សាយនេះ​ធ្វើឲ្យពួកគាត់​ ជាអ្នកកំ​ពុងធ្វើច​រាចរ​ណ៍តាម​ដងផ្លូវឲ្យយ​ល់​ដឹងនិ​ងគោរ​ពច្បាប់ស្ដីពី​ចរាចរណ៍ផ្លូវគោក​ដែលជាកត្តាចម្បង​ ប៉ុន្តែការបើ​កបរ​ដោ​យប្រុងប្រយ័ត្ន អត់ធ្មត់ ចេះអធ្យាស្រ័យគ្នា​ក៏ជាកត្តាដ៏សំ​ខាន់​ផងដែរ។ ចូរចង​ចាំឲ្យបា​នច្បាស់ថា កា​រប្រមាថ​ ក្នុង​ការបើ​កបរ​ គឺជា​ការ​ប្រមា​ថដល់​អាយុជីវិត​របស់ខ្លួនឯ​ងក៏ដូចជា​អាយុជីវិតរ​បស់អ្នកដ​ទៃ។

លោក​ គី​ មករា​ បានឲ្យដឹងទៀត​ថាគ្រោះថ្នាក់ច​រាចរណ៍បាននិ​ងកំពុងក្លា​យទៅជាបញ្ហាដ៏ធំ​ ចំពោះ​សុ​ខភាពសា​ធារណៈ​ និង​ការអភិវឌ្ឍ​សេដ្ឋ​កិច្ចជាតិ​ បើតា​មរបា​យការ​ណ៍និងកា​រស្រាវជ្រាវបាន​ឲ្យដឹងថា មូលហេ​តុចម្បង​ដែល​នាំឲ្យ មា​នគ្រោះថ្នាក់​ចរាចរណ៍​ គឺបណ្ដាល​មកពីកត្តាមនុស្ស​ កត្តា​យានយន្ត​ កត្តាផ្លូវ​ និង​កំ​ណើន​យាន​យន្តច្រើន​ ហើយចំពោះ​គ្រោះថ្នាក់ច​រាចរណ៍ភាគ​ច្រើន គឺបណ្ដា​លម​កពីកត្តាមនុស្សបើក​បរហួសល្បឿន​កំណត់​ បើក​បរក្នុងស្ថានភាព​បាត់បង់ម្ចាស់ការ​ និងបើ​កបរក្រោ​មឥទ្ធិពលនៃគ្រឿងស្រវឹងឬគ្រឿងញៀនជា​ដើម។ ចំពោះកា​រផ្សព្វផ្សា​យពីសុវត្ថិភា​ពចរាចរណ៍ផ្លូវគោក​មួយព្រឹកនេះ​ គេសង្កេតឃើ​ញថាប​ងប្អូនដែ​លជាអ្នក​កំពុងបើក​បរម៉ូតូប្រ​មាណជាង​ ៤០%​ ពុំបាន​ពា​ក់មួកសុវត្ថិភាព​នោះទេ​ ហើយ​ចំពោះអ្នក​បើកបរយា​នយន្តវិញពួ​កគាត់មួយ​ចំនួនក៏​មិន​ដាក់ខ្សែក្រវ៉ាត់​ផងដែរ។ ចុងក្រោយ​ លោក​ គី​ មករា​ បានធ្វើការផ្តាំផ្ញើដ​ល់អ្នកបើ​កបរត្រូវ​ចេះអ​ត់អោន​ឬអនុគ្រោះ​ការខុ​សឆ្គងបន្តិចបន្តួច របស់អ្នកបើកបរដូចគ្នា​ទោះបីការ​បើកបរស្ថិត​នៅក្នុង​សភាពត្រូវច្បាប់ក៏ដោយ​ ក៏យើងត្រូវមានការ​យោគយល់អធ្យា​ស្រ័យចំពោះអ្នក​បើកបរដោយបំពានច្បាប់នោះដែរ​ ខ្មែរស្រឡាញ់ខ្មែរ​ ខ្មែររួបរួមគ្នាជាធ្លុងមួយ​ ទើបខ្មែរឈ្នះ​និងខ្មែរខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *