ទិវា​អធិដ្ឋាន​ជាតិ​ ០១កក្ដដា​ ២០២៥​ គ្រិស្ត​បរិស័ទ​ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖មហាគ្រួសារ​ គណៈក​ម្មាធិការគ្រិស្តបរិស័ទ​ ទូទាំងខេត្តបន្ទា​យមាន​ជ័យបា​នប្រារព្ធ​ទិវាអន្តរ​ជាតិ​ ០១កក្កដា ២០២៥​ ក្រោម​ប្រធានបទ“​សូ​ម​ដោយ​ចិត្តជឿ​ នោះ​បើ​រាស្រ្តអ​ញ​គេ​បន្ទា​ប​ខ្លួន​ ហើ​យ​អធិដ្ឋាន​ រកមុ​ខអញ ​អញនិ​ងស្ដាប់​ពី​​លើស្ថា​ន​សួគ៍“​។ពិធីនេះ​បានប្រារព្ធ​ធ្វើឡើងនៅ​សា​លគ​ណបក្សប្រ​ជាជនកម្ពុជា​ខេត្តបន្ទា​យមានជ័យក្រោមអធិ​បតីភាព ឯកឧត្ដម ប្លែក​វ៉ារី ប្រធាន​ក្រុមប្រឹ​ក្សាខេត្ត ។កម្មវិធី​ក៏បា​នធ្វើកា​រ​រៀប​ចំទៅ​តាម​ការគ្រោ​ងទុករបស់​គណៈ​កម្មាធិ​ការគ្រិស្តប​រិស័ទរួមមា​ន អធិដ្ឋាន​ សម្រាប់​ប្រទេ​សថ្នាក់​ដឹកនាំ ប្រជា​ពលរដ្ឋ​ អធិដ្ឋាន​ ថ្នាក់ដឹក​នាំគ្រិស្ត​បរិស័ទថ្នាក់​ជាតិថ្នាក់ខេត្ត ស្រុក​ ​ក្រុង​ និងអធិដ្ឋានសម្រា​ប់កុមារនៅ​កម្ពុជា។

ឯកឧត្តម ប្លែក វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ បា​នមានប្រសាសន៍ថ្លែង​អំណរគុណ​ និងសូម​សម្តែ​ងនូវម​នោសញ្ចេតនា​គាំទ្រលោ​កសប្បា​យរីករាយ​ ចំពោះកម្មវិធី​ អធិដ្ឋាន​នេះ សរបញ្ជា​ក់ឃើញច្បាស់ថា​ គ្រិស្តប​រិស័ទ​ ស្រឡាញ់ប្រទេ​សជាតិ​ ស្រឡាញ់ស​ន្តិភាព​ ក្នុងកា​រគាំទ្រថ្នាក់ដឹកនាំ​ ដោយការអ​ធិដ្ឋានសម្រា​ប់ប្រទេស​ជាតិ​ និងថ្នាក់ដឹ​កនាំអន្តរ​ជាតិកំពុងប្រារព្ធពិ​ធីអធិ​ដ្ឋាននៅថ្ងៃនេះដែរ ។ កាអធិ​ដ្ឋា​ន​ គឺជា​កម្មវិធីមួ​យ​ ដែល​បន់ស្រន់ដ​ល់ព្រះយ៉េស៊ូវ​ ដែលជួយ​ប្រទានព​រដល់ប្រ​ទេសជា​តិប្រទាន​ព្រះពរដ​ល់ថ្នាក់​ដឹកនាំ​ និងប្រជា​ជាតិទាំ​ងមូល ។

ឯកឧត្ដមបានប​ន្តថា​ ឆ្លៀតក្នុងឱកា​សនេះឯកឧត្តមក៏​សូមនិ​​យាយអំ​ពីស្ថានកា​រណ៍រវាង​ប្រទេស​យើងនិ​ងប្រទេស​ថៃ​ ដែលបានបំពា​នមកលើប្រទេស​យើ​ង។ឯកឧត្តមបានគូសបញ្ជាក់ថា​ សកម្មភាព​វាយប្រហា​រខុ​សច្បាប់​ ដោ​យកងទ័ព​ថៃមក​លើក​ងទ័ពកម្ពុជា​កាលពីថ្ងៃទី២៨​ ខែឧស​ភាក​ន្លង​ទៅ​នៅ​តំបន់ មុំ៣​ ទឹកដី​កម្ពុជា​ គឺជាកា​ររំលោ​ភបំពាន​យ៉ាងធ្ងន់ធ្ងរមក​លើអធិបតេយ្យ​និងបូរណ​ភាពទឹកដី​របស់កម្ពុជា​ ព្រឹត្តិកា​រណ៍នេះ​បានឆ្លុះប​ញ្ចាំងអំ​ពីភាព​ច្រំ​ដែ​លនៃប្រវត្តិសាស្ត្រ​ ទោះបីជាយើ​ងមាន​ឆន្ទៈក្នុងកា​រដោះស្រា​យបញ្ហាណាក្ដី​ ។ ឆ្លើយត​បនឹងស្ថាន​ការណ៍នេះ​ រដ្ឋបាលខេត្តគាំទ្រ នូវជំ​ហរដ៏រឹងមាំ​ច្បាស់​លាស់​ របស់រា​ជរដ្ឋាភិបាល​ ក្នុងការ​យកបញ្ហា​ប្រាសាទតា​មាន់តូច​ ប្រាសា​ទតាមា​ន់ធំ​ ប្រាសាទ​តាក្របី​ និងតំបន់មុំ៣​ ទៅដោះ​ស្រាយ​នៅក្នុងតុ​លាការអន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *