(ខេត្តបន្ទាយមានជ័យ) រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបួងសួង សុំសេចក្ដីសុខសេចក្ដីចម្រើន នៅប្រាសាទបន្ទាយទ័ព នៃឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នឹងមានការចូលរួមពីលោក លោកស្រីមន្ទីរអង្គភាព មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។
ពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននេះបានធ្វើឡើងក្នុងគោលបំណង បួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន សិរីសួស្ដីចំពោះវត្ថុស័ក្ដិសិទ្ធិ ដែលបានកំពុងថែរក្សានៅប្រាសាទបន្ទាយទ័ពនេះ សុំឲ្យគុណបុណ្យបារមីជួយបីបាច់ថែរក្សាកងទ័ពកម្ពុជា ដែលកំពុងឈរជើង បូរណភាពទឹកដីនេះហ៊ានពលីជីវិតដើម្បីការពារជាតិ ពីសំណាក់ចោសៀមឈ្លានពាន ដែលកំពុងតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់ខ្មែរយើង នៅតាមខ្សែបន្ទាត់ព្រំដែនគឺនៅក្នុងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារ។
ឯកឧត្ដម អ៊ុំ រាត្រី បានមានប្រសាសន៍សម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនិងកម្លាំងបញ្ញាស្មារតីរបស់សសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាមគ្គុទ្ទេសក៏ឆ្នើមមានបទពិសោធចាស់ទុំ បានជូនដល់រាជរដ្ឋាភិបាល និងជំរុញលើកទឹកចិត្តដល់កងទ័ពយុទ្ធពលខេមរភូមិន្ទឲ្យកាន់តែមានឆន្ទៈមោះមុតក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា បានមួយរយភាគរយ និងសូមសម្ដែងនូវអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពុះពារគ្រប់ឧបសគ្គក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន ទៅតាមច្បាប់ជាតិ និងអន្តរជាតិដោយសន្តិវិធី សូមកោតសរសើរដល់វីរកងទ័ពជួរមុខទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តដើម្បីបុព្វហេតុការពារបូរណភាពទឹកដីបានគង់វង្ស និងមានភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងសូមគោរព ចំពោះកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី ពីព្រោះពួកចោរសៀមឈ្លានពានទឹកដីខ្មែរយើងចំពោះសន្តានចោរសៀម៕