សិក្ខាសាលាសមាហរន្តកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-.២០២៩ នៅក្នុងស្រុកមង្គលបូរី

(បន្ទាយមានជ័យ) លោកឈឿង ក្រៃយ៉ុង អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាសាមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ឆ្នាំ២០២៧ ឆ្នាំ ២០២៩ នៅក្នុងស្រុកមង្គលបុរីនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

លោក កែវ តារារស្មី អភិបាលស្រុកមង្គលបុរីបានលើកឡើងថា សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៧និងឆ្នាំ២០២៩ នៅថ្នាក់ស្រុកនាពេលនេះគឺជាដំណើរការដែលរៀបចំឡើងដើម្បីគាំទ្រគម្រោងសកម្មភាពអភិវឌ្ឍដែលបានស្នើឡើងឱ្យស៊ីសង្វាក់គ្នាទៅហ្នឹងគោលនយោបាយយុទ្ធសាស្ត្រសកម្មភាពនានារបស់មន្ទីរអង្គភាពនិងបណ្ដាអង្គការជាតិអន្តរជាតិតាមរយៈការចូលរួមការពិភាក្សាការចរចានិងការវិភាជរវាងមន្ទីរអង្គភាពនិងអង្គការដៃគូដែលមានទំនាក់ទំនងគ្នាដើម្បីប្រមូលផ្ដុំធនធានសម្រាប់ការគាំទ្រកិច្ចអភិវឌ្ឍន៍ឬបង្កើនសក្ដានុពលនៅធនធានចាំបាច់សម្រាប់ដំណើរការអភិវឌ្ឍន៍របស់មូលដ្ឋានទូទាំងស្រុកមង្គលបុរីស្របតាមគោលនយោបាយយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឈឿង ក្រៃយ៉ុង បានមានប្រសាសន៍ថា សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២ផ២៧-២០២៩នាថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ចំពោះអស់លោកលោកស្រីដែលបានចូលរួមនិងបានជ្រាបអំពីស្ថានភាពក្នុងមូលដ្ឋានតាមរយៈរបាយការណ៍និងបានចូលរួមពិភាក្សាឲ្យបានស៊ីជម្រៅនិងជំរុញនៃការគាំទ្រគម្រោងសកម្មភាពជាអាទិភាពរបស់រដ្ឋបាលស្រុកនិងឃុំឈានឆ្ពោះទៅបង្កើតឧត្តមភាពការងារដឹកនាំរបស់ក្រុមប្រឹក្សាស្រុកគណៈអភិបាលស្រុកក្រុមប្រឹក្សាឃុំស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។

លោក ឈឿង ក្រៃយ៉ុង បន្តថាសិក្ខាសាលានៃថ្ងៃនេះគឺជាជំនួបពិភាក្សានិងសម្របសម្រួលដ៏សំខាន់មួយនៅថ្នាក់ក្រោមជាតិក្នុងការរៀបចំនិងផ្គួផ្គងគម្រោងវិនិយោគសាធារណៈគោលបំណងសំខាន់ៗគឺសម្របសម្រួលនិងផ្គូផ្គងតម្រូវការគម្រោងរបស់ឃុំសង្កាត់ស្រុកក្រុងជាមួយនឹងថវិការបស់ក្រសួងស្ថាប័នអង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍន៍នានា។ម្យ៉ាងវិញទៀតបញ្ជៀសការស្ទួនគម្រោងធានាថាគម្រោងអភិវឌ្ឍន៍ដែលត្រូវអនុវត្តមិនមានការជាន់គ្នារវាងស្ថាប័នឬអង្គការផ្សេងៗនៅក្នុងមូលដ្ឋានតែមួយ បង្កើនប្រសិទ្ធភាពថវិកាប្រើប្រាស់ធនធានថវិកាដែលមានកម្រិតឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតនិងចំគោលដៅអាទិភាពរបស់ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *