ឯកឧត្តម​ អ៊ុន ចាន់ដា​ ប្រធានគ​ណៈកម្មា​ធិការបក្ស​ខេត្តកំពង់ចាម អញ្ជើញដឹ​កនាំកិច្ចប្រជុំ​គណៈអ​ចិ​ន្ត្រៃយ៍

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈ​កម្មាធិការគណ​បក្សប្រជា​ជនកម្ពុជាខេត្តកំពង់ចាម បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំគ​ណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិ​ការគណបក្សខេត្ត ដើម្បីពិនិត្យឆ្លងបញ្ជីឈ្មោះ​បេក្ខជនឈ​រឈ្មោះបោះ​ឆ្នោតជ្រើស​រើសក្រុមប្រឹក្សា​ឃុំ–សង្កាត់ អាណត្តិទី​ ៦ ឆ្នាំ២០​២៧។

កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី១៨​​​ ខែតុលា​ ឆ្នាំ២០២៦​​ ដោយមានការអញ្ជើញចូលរួម​ពីឯកឧត្តម អនុប្រធាន​គណៈកម្មាធិការបក្សខេត្ត ឯកឧត្តម លោក​ជំទាវ លោ​ក លោកស្រី សមា​ជិកសមា​ជិកាគណៈអចិន្ត្រៃយ៍នៃគ​ណៈកម្មាធិការគណបក្សខេត្ត លោ​ក លោកស្រី ប្រធាន អនុប្រធានគណៈ​កម្មាធិការគណ​បក្សក្រុង–ស្រុកទាំង១០ និងមន្ត្រីគណ​បក្សពា​ក់ព័ន្ធមួយចំ​នួនទៀត ស្ថិត​នៅមន្ទីរគណបក្សខេត្តកំពង់ចាម។

ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគ​ណៈកម្មាធិការបក្សខេត្តកំពង់ចាម បានជំរុញឱ្យថ្នាក់​ដឹកនាំ និងមន្ត្រីគ​ណបក្សមូលដ្ឋានទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ដោយបន្តព​ង្រឹងសា​មគ្គីភាព​ផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ឱ្យបា​នទាន់ពេលវេលា។ ជាពិសេស ត្រូវត្រៀមលក្ខណៈក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន​ឱ្យមា​នប្រ​សិទ្ធភាព ស្របទៅតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញ ព្រមទាំ​ងប្តេជ្ញា​ចិត្តខិត​ខំប្រតិ​បត្តិឱ្យបា​នត្រឹមត្រូវ តាមគោលនយោបាយ និងលក្ខន្តិកៈ បទបញ្ជា​ផ្ទៃក្នុងរបស់​គណ​បក្ស។ ជាពិសេស ចូលរួម​គាំទ្រយ៉ា​ងពេញទំហឹងចំពោះមា​គ៌ាដឹកនាំរបស់គ​ណបក្សប្រ​ជាជន​កម្ពុជា ក្រោមមគ្គុទេសដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *