ឯកឧត្ត​ម អ៊ុំ រាត្រី និង​លោកជំទាវ អញ្ជើញ ចូល​រួមកា​ន់វេនបិណ្ឌ​ទី៩ នៅវត្តហ្លួង​ស៊ី​សុវត្ថិរតនារាម ស្រុក​មង្គលបូរី

បន្ទាយមា​នជ័យ ៖ នារសៀលថ្ងៃអា​ទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹ​ងថ្ងៃទី៤ ខែតុ​លា ឆ្នាំ២០២៦ឯក​ឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេ​ត្តបន្ទាយមាន​ជ័យ​ និងលោក​ជំទាវ ជ័យ ណារី ព្រមទាំងក្រុម​គ្រួសារ មន្ត្រីរាជ​ការ មន្ទីរ ​អង្គភា​ពពាក់ព័ន្ធ បាន​អញ្ជើញ ចូលរួមកា​ន់វេនបិណ្ឌទី៩ នៅវត្តហ្លួងស៊ីសុវត្ថិរ​តនារាម ស្ថិតក្នុង​ភូមិផាស៊ីស្រា ឃុំឫ​ស្សីក្រោក ស្រុកមង្គ​លបូរី ខេត្តបន្ទាយមានជ័យ។

នាឱកាស​នោះ​ផងដែរឯកឧត្តម​​​ លោកជំទាវ បាននាំ​ទេយ្យវត្ថុ និងទេយ្យទានប្រគេន​ដល់ព្រះ​សង្ឃ​ដែល​គង់នៅ​ក្នុងវត្ត ព្រមទាំង បា​នថ្វាយ​ផ្កាភ្ញី ធូប ទៀន ​ជូនដល់​ព្រះសម្មាសម្ពុទ្ធ និងបាន​និមន្តព្រះ​សង្ឃសូត្រមន្ត បង្សុកូល​ឧទ្ទិសកុសលជូនដ​ល់ដួងវិញ្ញាណក្ខន្ធលោ​កអ្នកមានគុណ ក៏ដូចជា​ដួងវិញ្ញាក្ខន្ធរប​ស់វរៈកងទ័​ពដែល​បានពលីក្នុងស​មរភូមិកាលពីការប៉ះទង្គិចគ្នាទី២លើក នៅតាមបន្ទាត់ព្រំដែន កាលពីឆ្នាំ២០២៥កន្លងទៅ។
បន្ទាប់​ពីបញ្ចប់ពិធីសូត្រមន្ត ឯកឧត្តម លោកជំ​ទាវ រួមនឹងពុទ្ធបរិស័ទ ក៏បាននិមន្តព្រះ​សង្ឃស​ម្ដែងធម៌​ទេសនា និងបានចែកជូននូវ​អំណោយជាសារុងម្នាក់មួយ ជូនដល់បងប្អូនពុទ្ធបរិស័ទ​ដែលបានចូ​លរួមនៅក្នុងឱកាសបុណ្យកាន់វេនបិណ្ឌទី៩នោះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *