លោក​ ហង្ស រ៉ាត់ ​ទីប្រឹក្សាជា​ន់ខ្ពស់ នៃ​សមាគ​មសម្ព័ន្ធយុវជន​ដើម្បី​សន្តិភាព បានដឹក​នាំក្រុម​ការងារ​អញ្ជើញ​ចូល​រួមពិ​ធីបុណ្យកា​ន់បិណ្ឌ​វេនទី៦ នៅវត្តពោ​ធិ៍សុវណ្ណសិ​លារាម (ហៅ​វត្តអណ្ដូង​ថ្មមាស)

(បន្ទាយមានជ័យ)៖នាថ្ងៃសុក្រ​ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវដឹ​ងថ្ងៃ​ទី២ ​ខែតុលា​ ឆ្នាំ២០២៦​ លោ​ក ហង្ស រ៉ាត់​ ទីប្រឹក្សាជាន់ខ្ពស់​ នៃសមាគ​មសម្ព័ន្ធយុ​វជនដើម្បី​សន្តិ​ភាព និងលោ​កស្រី បា​នដឹ​កនាំក្រុម​ការងា​រសាខា​ខេត្តបន្ទាយមានជ័យ អញ្ជើញ​ចូលរួមពិ​ធីបុណ្យកាន់​បិណ្ឌវេន​ទី៦ នៅវត្ត​ពោធិ៍សុវណ្ណសិ​លារាម (ហៅវត្តអណ្ដូងថ្មមាស) ស្ថិតនៅ​ក្នុងភូមិ​អណ្ដូងថ្មមាស ​សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោ​យប៉ែត ខេ​ត្តបន្ទា​យមានជ័យ ។

នៅក្នុង​ឱកាសនោះ ​លោក ហង្ស រ៉ា​ត់ និងក្រុម​ការងារ បា​នអញ្ជើញ​ក្រាបថ្វា​យបង្គំ និងនាំយ​កទ័យ​ទាន រួមជា​មួយ​បរិក្ខារ ព្រមទាំង​បច្ច័យមួយ​ចំនួន ដែល​ជា​សទ្ធាជ្រះថ្លា ​វេរប្រ​គេ​នដល់ព្រះសង្ឃ ព្រមទាំងបានចែកអំណោ​យជា​សារ៉ុង និងអាវ​ ជូនដល់តាជី យាយជីផងដែរ ដើម្បី​បង្សុកូល​ឧទ្ទិស​មហា​កុស​លផល​បុណ្យជូន​ចំ​ពោះបុព្វ​ការីជន ញា​តិកា​ទាំង ៧ សន្ដាន និងវីរៈក​ងទ័ព​ដ៏អង់អា​ចក្លាហា​ន ដែលបា​នព​លីជីវិតក្នុង​បុព្វហេតុកា​រពារជាតិ មាតុ​ភូមិ ព្រមទាំងប្រជាជន​ ។

លោក ​ហង្ស រ៉ាត់ បានមា​នប្រសា​សន៍ថា​ បុណ្យ​កា​ន់បិណ្ឌ​និងភ្ជុំបិណ្ឌ គឺជាមរត​កវប្ប​ធម៌ដ៏​ថ្លៃថ្លារប​ស់ជាតិ​ខ្មែរ ដែលឆ្លុះ​បញ្ចាំងពី​គុណ​តម្លៃនៃ​កា​រដឹងគុណ ការគោ​រពបុព្វបុរ​សនិងសា​មគ្គីភា​ពក្នុង​សង្គម ។កា​របន្ត​គោរ​ព​និង​ប្រតិ​បត្តិពិធី​បុណ្យ​ប្រ​ពៃណី​នេះ គឺជាការចូ​លរួមថែរ​ក្សានិង​លើកស្ទួយ​អត្ត​សញ្ញា​ណវប្បធ​ម៌ខ្មែរ និង​ពុទ្ធសាស​នា ដែល​ជាសាស​នា​របស់​រដ្ឋឲ្យបា​នគង់វង្ស និង​បន្តពី​ជំនាន់​មួយទៅជំនា​ន់មួយ។

លោក​ ហង្ស រ៉ាត់ ក្នុង​នាមទីប្រឹក្សា​ជាន់ខ្ពស់សមាគម បានបញ្ជាក់ថា ការចូល​រួមពិធីបុណ្យ​កាន់បិណ្ឌ​យ៉ាងផុសផុល​ពីសំណាក់សមាជិ​កសមាជិកា​សាខា​ខេត្តបន្ទាយ​មានជ័យនេះ​ដោយមា​នការណែ​នាំពីឯក​ឧត្តមបណ្ឌិត សុខ​ ចាន់ភក្តី ប្រធា​នសមាគម មិ​នត្រឹមតែ​ចូលរួម​ពិធីបុណ្យតែប៉ុ​ណ្ណោះទេ សមា​គមបាន​ចូលរួម​ចំ​ណែ​កជាមួយ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ ផ្នែកមនុស្សជួយដល់ប្រ​ជាពលរដ្ឋ​ដែលមាន​ជីវភាពខ្វះ​ខាត ពិសេ​សវីរៈក​ងទ័ពជួ​សមុខ ដែ​លកំពុងការ​ពារបូរ​ណភាពទឹកដី ពីការ​ឈ្លានពា​នរប​ស់ប្រទេស​ថៃ​​ ដោយ​​ធ្វើការគៀងគរអំ​ណោយជា​សម្ភារៈ​ផ្សេងៗ​និង​ថវិកា ពី​សប្បុរស​ជននា​នាទាំងក្នុងនិងក្រៅស្រុក ដើម្បីយកចែកជូនដោយផ្ទាល់មិនគិតពីការនឿយហត់ឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *