(ប៉ៃលិន)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពការស្ដារប្រឡាយរំដោះទឹកនៅអមសងខាងផ្លូវជាតិលេខ ៥៧ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីពន្លឿនការបង្ហូរទឹកចៀសវាងការជនលិចនៅពេលភ្លៀងម្ដងៗ បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួន បានចាក់ដីលុបប្រឡាយធ្វើផ្លូវចូលផ្ទះ ដោយមិនបានដាក់លូបង្ហូរទឹក៕

